ស្ថានទូតបារាំង សោកស្ដាយចំពោះមរណភាពតារារ៉េប RuthKo
  • ថ្ងៃចន្ទ ទី៦ ខែមករា ឆ្នាំ២០២៥ ​​ ម៉ោង ៥:៤៥ នាទី ល្ងាច
ស្ថានទូតបារាំង សោកស្ដាយចំពោះមរណភាពតារារ៉េប RuthKo

ភ្នំពេញ៖ ស្ថានទូតបារំាងប្រចាំកម្ពុជា បានចេញសាររំលែកទុក្ខទៅដល់ក្រុមគ្រួសារ សាច់ញាតិ អ្នកគាំទ្រ និងក្រុម KlapYahandz ចំពោះការបាត់បង់លោក ដាវិឌ ប្ញទ្ធិរុទ្រ ដែលស្គាល់ឈ្មោះថា Ruthko នៅក្នុងវិស័យបទចម្រៀងរ៉េប។ Ruthko តារារ៉េបខ្មែរបារាំង បានទទួលមរណភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍ កាលពីម៉ោង១រំលងធ្រាត ឈានចូលថ្ងៃទី៦ មករា។
TTN-Free-Banner-In-Article-PC


«លោក Ruthko បានចម្រើនវ័យនៅប្រទេសបារាំង ហើយនៅពេលត្រលប់មកកម្ពុជាវិញ លោកមានឈ្មោះបោះសំឡេងភ្លាមៗក្នុងនាមជាតារារ៉េបកម្ពុជាមួយរូប។ បទចម្រៀង Stay the same របស់លោក ត្រូវបានថតជាខ្សែវីដេអូកាលពីឆ្នាំ២០២៣ដោយសមិទ្ធិករភាពយន្ត KIM Chapiron»។ នេះជាសាររបស់ស្ថានទូតបារាំង ដែលបង្ហាញការសោកស្ដាយចំពោះការបាត់បង់លោក Ruthko។
 
Ruthko តារាចម្រៀងរ៉េប ដែលមានស្រុកកំណើតនៅខេត្តបាត់ដំបង បានបាត់បង់ជីវិតភ្លាមៗ ក្នុងគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងរថយន្ត ត្រង់ចំណុចច្រកចូលបុរីប៉េងហួត លើបណ្ដោយផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ចំណែកម្ចាស់រថយន្ត ក្នុងគ្រោះថ្នាក់ចរាចរណ៍នេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បានភ្លាមៗផងដែរ។

អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

សារព័ត៌មានថ្មីៗ