«សំណេរអង្គរ»៖ បេក្ខជនចាស់ជាងគេ ក៏បានរង្វាន់ពីអង្គការ Aide et Action ដែរ
  • ថ្ងៃអង្គារ ទី១៤ ខែមករា ឆ្នាំ២០២៥ ​​ ម៉ោង ១១:១៩ នាទី ព្រឹក
«សំណេរអង្គរ»៖ បេក្ខជនចាស់ជាងគេ ក៏បានរង្វាន់ពីអង្គការ Aide et Action ដែរ

ភ្នំពេញ៖ ដោយមើលឃើញពីសារសំខាន់នៃកម្មវិធី«សំណេរអង្គរ» អង្គការអប់រំ អេដ អេ អាកស្យុង (Aide et Action) ប្រចាំនៅកម្ពុជា  ប្រកាសផ្តល់រង្វាន់លើកទឹកចិត្តជាថវិកា ឬសម្ភារមួយចំនួនជូនដល់បេក្ខជនដែលមានវ័យចំណាស់ជាងគេ ក្មេងជាងគេ ពិការភាព ព្រះសង្ឃព្រះជន្មចាស់ជាងគេ ក្មេងជាងគេ ឬបេក្ខជនជាជនជាតិភាគតិច។ល។ សូមបញ្ជាក់ថា នេះ គឺជារង្វាន់លើកទឹកចិត្តតិចតួច ដែលមិនពាក់ព័ន្ធទៅនឹងបេក្ខជនជ័យលាភីឈ្នះរង្វាន់លេខ១, ២ និង៣នោះទេ។ លោក វន សំភាស់ ប្រធានអង្គការ អេដ អេ អាកស្យុង (Aide et Action) ប្រចាំនៅកម្ពុជាបានបញ្ជាក់ថា៖«អង្គការ Aide et Action គាំទ្រចលនាលើកកម្ពស់គុណតម្លៃនៃអក្សរសាស្រ្តខ្មែរ»។

សំណេរអង្គរ លើកទី២ នឹងរៀបចំឡើងនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង៧ព្រឹក នៅលើស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ដែលមានបេក្ខជនចុះឈ្មោះសរុប១២២០នាក់។ ក្នុងនោះបេក្ខជនក្មេងជាងគេអាយុ៦ឆ្នាំ និងចាស់ជាងគេអាយុ៨១ឆ្នាំ។ សៀមរាប ភ្នំពេញ និងបាត់ដំបងមានបេក្ខជនចុះឈ្មោះចូលរួមប្រកួតសំណេរអង្គរច្រើនជាងគេ៕
TTN-Free-Banner-In-Article-PC
 






អ្នកសរសេរអត្ថបទ

Mr. Ky Soklim has a bachelor’s Degree in French Literature and a Diploma in Journalism from The Royal University of Phnom Penh. He has a High Diploma of French language in Business from the Paris Chamber of Commerce. ...

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

គី សុខ​លីម (Ky Soklim)