ព្រះរាជក្រឹត្យតែងតាំងសម្តេចហ៊ុន ម៉ាណែត និងសម្តេចហ៊ុន សែន ជាមេដឹកនាំកំពូល ប៉ារ៉ាឡាំពិកកម្ពុជា
- ថ្ងៃសុក្រ ទី១៧ ខែមករា ឆ្នាំ២០២៥ ម៉ោង ១១:៣៩ នាទី ព្រឹក

ព្រះករុណាព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅថ្ងៃទី៤ ខែមករា បានត្រាស់បង្គ្រាប់តែងតាំងសម្តេច ហ៊ុន ម៉ាណែត និងសម្តេច ហ៊ុន សែន ជាប្រធានកិត្តិយស និងជាប្រធាន គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ដែលហៅកាត់ថា គ.ជ.ប.ក។ ព្រះប្រមុខរដ្ឋ បង្កើត គ.ជ.ប.ក នេះឡើងក្នុងបំណងពង្រឹងកីឡាប៉ារ៉ាឡាំពិកកម្ពុជា និងអនុវត្តសកម្មភាពកីឡាជនពិការទាំងការប្រកួតថ្នាក់ជាតិ-អន្តរជាតិ និងកម្រិតពិភពលោក។

សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ត្រូវបានព្រះមហាក្សត្រតែងតាំងជាប្រធានកិត្តិយស និងសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជាប្រធាន គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ដែលហៅកាត់ថា គ.ជ.ប.ក ឬ National Paralympic Committee of Cambodia (NPCC)។
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី វង្ស៊ី វិស្សុត ជាអនុប្រធានអចិន្ទ្រៃយ៍ ព្រមទាំងរដ្ឋមន្ត្រី១០រូប និងសមាសភាព ៨រូបផ្សេងទៀតជាអនុប្រធាន សមាជិក និងសមាជិកអចិន្ទ្រៃយ៍។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស សុខា រួមជាមួយរដ្ឋមន្ត្រីក្រសូងការពារជាតិ ទា សីហា, រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អូន ព័ន្ធមុនីរ័ត្ន, រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ហង់ជួន ណារ៉ុន, រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជា សុមេធី និងប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក ហ៊ុន ម៉ានី ជាអនុប្រធាន គ.ជ.ប.ក។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន នេត្រ ភក្ត្រា, រដ្ឋមន្ត្រីសុខាភិបាល ឈាង រ៉ា, រដ្ឋមន្ត្រីក្រសូងវប្បធម៌ និងវិចិត្រសិល្បៈ ភឿង សកុណា, រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ហូត ហាក់, ប្រធានគណៈកម្មាធិការជាតិអូឡាំពិក ថោង ខុន, អគ្គស្នងការនរគរបាល់ជាតិ ស ថេត, អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ វង្ស ពិសេន, មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស សៅ សុខា, អភិបាល់នៃគណៈអភិបាលរាជធានី ខេត្ត, អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំ យុវជន និងកីឡា, ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានី ខេត្ត ជាសមាជិក និង អគ្គលេខាធិការនៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា យី វាសនា ជាសមាជិកអចិន្ទ្រៃយ៍។
គ.ជ.ប.ក ឬ NPCC ត្រូវបានបង្កើតឡើងក្នុងគោលបំណង ដឹកនាំ និងគ្រប់គ្រងវិស័យកីឡាជនពិការកម្ពុជា ពង្រឹកសហព័ន្ធ ឬក្លិបកីឡាជនពិការ ជួយសម្រួលការដឹកនាំកីឡាករ-ការិនីជនពិការចូលរួមព្រឹត្តិការណ៍ ទាំងក្នុងនិងក្រៅប្រទេស រួមទាំងកម្រិតអន្តរជាតិ និងពិភពលោក។ ទទួលរៀបចំធ្វើម្ចាស់ផ្ទះកីឡាជនពិការទាំងថ្នាក់ជាតិ-អន្តរជាតិ រួមទាំងគាំទ្រ ផ្សព្វផ្សាយ អប់រំគុណតម្លៃកីឡា និងឥទ្ធិពលកីឡាប៉ារ៉ាឡាំពិក។
ស្ថាប័ន គ.ជ.ប.ក នឹងត្រូវមានកិច្ចប្រជុំសាមញ្ញរៀងរាល់មួយឆ្នាំម្តង ឬ ប្រជុំវិសាមញ្ញតាមករណីចាប់បាច់ តាមរយៈការអញ្ជើញរបស់ប្រធាន គ.ជ.ប.ក។
សូមបញ្ជាក់ថា កម្ពុជា នឹងត្រូវទទួលរៀបចំព្រឹត្តិការណ៍កីឡាយុវជនប៉ារ៉ាហ្គេមទ្វីបអាស៊ី លើកទី៦ (6the Asian Youth Para Games) នៅ ឆ្នាំ២០២៩៕
សូមបញ្ជាក់ថា កម្ពុជា នឹងត្រូវទទួលរៀបចំព្រឹត្តិការណ៍កីឡាយុវជនប៉ារ៉ាហ្គេមទ្វីបអាស៊ី លើកទី៦ (6the Asian Youth Para Games) នៅ ឆ្នាំ២០២៩៕
អ្នកសរសេរអត្ថបទ
មុំ ពិទូរ្យ ការីនិពន្ធព័ត៌មានកីឡា។

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: