អេដ អេ អាកស្យុង ជួយកាត់បន្ថយការបោះបង់ការសិក្សារបស់សិស្សបឋមសិក្សាប្រាសាទ
  • ថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ២០២៥ ​​ ម៉ោង ១០:១៥ នាទី ព្រឹក
អេដ អេ អាកស្យុង ជួយកាត់បន្ថយការបោះបង់ការសិក្សារបស់សិស្សបឋមសិក្សាប្រាសាទ

សៀមរាប៖ លោក យី ខប នាយកសាលាបឋមសិក្សាប្រាសាទ បានឱ្យដឹងថា រយ:ពេល៤ឆ្នាំហើយ ដែលអង្គការ អេដ អេ អាកស្យុង បានជួយលើកគុណភាពបង្រៀន និងផ្ដល់ការគាំពារ ដល់សិស្ស។ អង្គការបានផ្ដល់អាហារូបករណ៍ដល់សិស្សក្រីក្រ ដែលបោះបង់ការសិក្សា ឱ្យសិស្សឱ្យចូលរៀនវិញ។ សិស្សដែលរៀនយឺត អង្គការ ក៏រៀបចំគាំទ្រជាថវិកាដល់គ្រូ ឱ្យបង្រៀនបំប៉នដល់សិស្សផងដែរ។
TTN-Free-Banner-In-Article-PC
 

នាយកសាលាបឋមសិក្សាប្រាសាទ បានប្រាប់សារព័ត៌មានឌីជីថលថ្មីៗ បែបនេះ៖«អេដ អេ អាកស្យុង ពិតជាបានជួយដល់សាលាយើងខ្ញុំឱ្យកាន់ល្អប្រសើរ ទាំងការបណ្ដុះបណ្ដាល​ដែលកាលពីមុន ខ្ញុំបណ្ដុះបណ្ដាល ​ខ្ញុំអត់ដឹងពីចំណុចកៀរគរថវិកាពីសហគមន៍។ អ៊ីចឹង អង្គការ ជួយតម្រង់ទិសយើង ពីវិធីកៀរគរ ហើយផ្ដល់ទុនយើងទៀត។»។ 
 
លោកនាយកសាលាបឋមសិក្សាប្រាសាទ ឱ្យដឹងទៀតថា កន្លងមក អេដ អេ អាកស្យុង បាន​ជួយសាងសង់សាលារៀន និងសម្ភារ:សិស្ស។ ក្រៅពីនេះ អង្គការ ក្រៅ​រដ្ឋា​ភិបាល​ផ្សេងទៀត ក៏បានជួយគាំទ្រដែរ ដូចជាគម្រោងបំណិនជីវិត ដែលមានការដាំដុះបន្លែ រួមទាំង​គម្រោងរដ្ឋ ផ្ដល់អាហារតាមសាលាផងដែរ៕
 

អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

ឡាយ សុភាវតី