ហាងបាយសីហ នៅផ្សារត្រាំខ្នា ប្រើកង់រទេះគោចាស់ៗ ១១គ្រឿង មកតុបតែង
- ថ្ងៃសៅរ៍ ទី២៥ ខែមករា ឆ្នាំ២០២៥ ម៉ោង ៩:០៩ នាទី ព្រឹក

កំពង់ស្ពឺ៖ អាហារដ្ឋានសីហៈ ដែលមានទីតាំងនៅបណ្តោយផ្លូវជាតិលេខ៣ ម្តុំផ្សារត្រាំខ្នារ ភូមិក្របីត្រាំ ឃុំជង្រុក ក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ ជាហាងតុបតែងដោយវត្ថុបុរាណច្រើនមុខ។ មានឧបករណ៍សោតទស្សន៍ចាស់ៗ ភាជនចាស់ៗ និងយានជំនិះចាស់ៗផងដែរ។ ក្នុងនោះក៏មានគ្រឿងយានមួយប្រភេទ កង់រទេះ គោ ចំនួន១១ ដែលត្រូវបានដាក់ធ្វើជាជញ្ជាំង និងលើពិដាន។ គឺជាកង់ពីសតវត្សទី២០ ធ្វើអំពីឈើ ជាមួយសំបកកង់ធ្វើអំពីលោហធាតុ។ វាមានអង្កត់ផ្ចិតប្រហែល ១,៥ម៉ែត្រ។

សូមអញ្ជើញលោកអ្នកនាងទស្សនាវីដេអូខាងក្រោមនេះដូចតទៅ៖
ទៅទ្វីបណា ក៏កង់រទេះ មានទំហំដូចនេះដែរ ព្រោះពិបាកធ្វើកង់ដែលមានទំហំធំជាងនេះ និងម្យ៉ាងវាក៏ធ្ងន់ណាស់ដែរ។ ហើយគេមិនធ្វើកង់តូចជាងដែរ ពីព្រោះកង់ធំ ងាយស្រួលជិះលើផ្លូវដី។
មនុស្សបានបង្កើតកង់ កាលពី ៦ ០០០ឆ្នាំមុនគ្រិស្តសករាជ នៅមជ្ឈិមបូព៌ា។ ពេលដំបូងគេប្រើកង់ថ្ម ដើម្បីកិន។ គេបានបង្កើតរទេះ មុនគេបង្អស់កាលពី ៣ ៥០០ឆ្នាំមុនគ្រិស្តសករាជ។ បន្ទាប់មក គេបែរទៅប្រើរទេះ នៅទ្វីបអាសី និងទ្វីបអាហ្វ្រិក ប៉ុន្តែ មិននៅទ្វីបអាម៉េរិកទេ! វាចម្លែកដែរ ព្រោះថា គឺជនជាតិអឺរ៉ុប ដែលបានប្រើកង់មុនគេ នៅទ្វីបអាម៉េរិក កាលពីសតវត្សទី១៦៕
អត្ថបទទាក់ទង
© រក្សាសិទ្ធិដោយ thmeythmey.com