បច្ចុប្បន្ន កម្ពុជាមានចំនួនរោងកុន ស្មើនឹង៥០ឆ្នាំមុន ខណៈចំនួនប្រជាជនច្រើនជាង៣ដង
  • ថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២៥ ​​ ម៉ោង ៨:៥៩ នាទី ព្រឹក
បច្ចុប្បន្ន កម្ពុជាមានចំនួនរោងកុន ស្មើនឹង៥០ឆ្នាំមុន ខណៈចំនួនប្រជាជនច្រើនជាង៣ដង

ភ្នំពេញ៖ ត្រឹមឆ្នាំ១៩៧០ មានរោងភាពយន្ដ ២៤កន្លែង ទូទាំងប្រទេសជាតិ។ សម័យនោះ ព្រះរាជា ណាចក្រកម្ពុជាមានប្រជាជន ៦លាននាក់។ នាពេលបច្ចុប្បន្ននេះវិញ មានរោងភាពយន្ដ ២៤កន្លែង។ ក៏ប៉ុន្តែមានប្រជាជន ១៧លាននាក់។ នៅរាជធានីភ្នំពេញ មានអតីតរោងភាពយន្ដ ៤កន្លែង។ ក្នុងចំណោមនោះ មានរោងភាពយន្តហេមជាតិ ដែលត្រូវបានសាងសង់ជិត៧០ឆ្នាំហើយ។ រហូតដល់សង្គ្រាមស៊ីវិល ម្ចាស់រោងកុននេះ ជាផលិតករភាពយន្តមួយ ដ៏ល្បីល្បាញមួយរូប គឺលោក លី ប៊ុនយីម។ ខាងក្នុងមានប្រមាណ ១ ០០០កៅអី ទាំងជាន់ក្រោម ទាំងជាន់លើ។ ដោយឡែក តាំងពី៤០ឆ្នាំ គ្រួសារមួយចំនួន បានយករោងភាពយន្ដហេមជាតិ ធ្វើជាគេហដ្ឋានវិញ។ វាខូចច្រើនណាស់។ គេលែងបញ្ចាំងកុន តាំងពីសម័យ លន់ នល់។
TTN-Free-Banner-In-Article-PC
 
សូមអញ្ជើញលោកអ្នកនាងទស្សនាវីដេអូខាងក្រោមនេះ៖
 
 
ការថត និងបញ្ចាំងកុន ត្រូវបានបង្កើតនាឆ្នាំ១៨៩៤ នៅប្រទេសបារាំង ដោយបងប្អូនបង្កើត២រូប : LUMIÈRE Auguste និង Louis ។ ដោយចៃដន់ ពាក្យបារាំង lumière មានន័យថា ពន្លឺ ហើយគ្រឿងផ្សំសំខាន់ជាងគេ ដើម្បីថត និងបញ្ចាំងភាពយន្ដ គឺពន្លឺនោះហើយ ! កាលពីសម័យរោងភាយន្ដ លុច បូកគោ ហេមជាតិ។ ល។ នៅរាជធានីភ្នំពេញ មានសាលបញ្ចាំងកុន ១០កន្លែង ហើយឆ្នាំ១៩៧១ ខ្មែរបានផលិតខ្សែភាពយន្ដខ្នាតវែង ច្រើនជាង១៥០ចំណងជើង។ ខណៈបច្ចុប្បន្ននេះ នៅក្រុងភ្នំពេញ មានរោងកុន២០កន្លែង ក៏ប៉ុន្តែក្នុងមួយឆ្នាំ ខ្មែរផលិតខ្សែភាពយន្ដខ្នាតវែង ចំនួនប្រមាណ២៥រឿង។
 
អតីតរោងភាពយន្ដហេមជាតិ ស្ថិតនៅរុក្ខវិថីខេមរភូមិន (ផ្លូវ១៣០) រវាងផ្លូវ១៥ និងផ្លូវ១៩ ក្នុងសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ។ សូមបញ្ជាក់ថា ពាក្យ ហេម មានន័យថា មាស៕
 
 


អ្នកសរសេរអត្ថបទ
© រក្សាសិទ្ធិដោយ thmeythmey.com

នាយយ៉ាន