ស្ថាបនិក Angkor Ultra Trail លើកឡើងពីភាពជោគជ័យ និងមូលហេតុកំណត់ត្រឹម១០០គីឡូម៉ែត្រ
- ថ្ងៃពុធ ទី២៩ ខែមករា ឆ្នាំ២០២៥ ម៉ោង ៤:៣៩ នាទី រសៀល

លោក Jean Claude LE CORNEC ស្ថាបនិក Angkor Ultra Trail នាពិធីចែករង្វាន់ដល់ជ័យលាភីកាលពីយប់ថ្ងៃទី១៨ ខែមករា។ រូបថត Bibpix
ព្រឹត្តិការណ៍រត់ចម្ងាយឆ្ងាយ Angkor Ultra Trail ឬ Ultra Trail d’Angkor (UTA) លើកទី៨ បានប្រព្រឹត្តទៅកាលពីថ្ងៃទី១៨ ខែមករា ជាមួយនឹងកំណើនដ៏គួរឱ្យចាប់អារម្មណ៍ពីសំណាក់អ្នករត់កម្ពុជា។ ការប្រកួតត្រូវបានរៀបចំនៅបរិវេណរមណីយដ្ឋានអង្គរលើវិញ្ញាសាចម្ងាយ១៨គីឡូម៉ែត្រ, ៣២គីឡូម៉ែត្រ, ៤២គីឡូម៉ែត្រ, ៦៤គីឡូម៉ែត្រ និង១០០គីឡូម៉ែត្រ។ ការដើរកាន់ឈើច្រត់ Nordique Walk ១៨គីឡូម៉ែត្រ ជាវិញ្ញាសាដែលទើបតែត្រូវបានដាក់បញ្ចូលថ្មីនៅឆ្នាំ២០២៥នេះ។

លោក អ៊ឹង ចំរើន នៃសារព័ត៌មានឌីជីថលថ្មីៗ បានធ្វើបទសម្ភាសមួយជាមួយលោក Jean Claude LE CORNEC អ្នកជំនាញរត់ចម្ងាយឆ្ងាយជនជាតិបារាំង ស្ថាបនិកអង្គការកីឡា SDPO និងជាស្ថាបនិក Angkor Ultra Trail ជុំវិញព្រឹត្តិការណ៍ដែលទើបតែកន្លងផុតកាលពីពេលថ្មីៗកន្លងមកនេះ។

លោក Jean Claude Le Cornec ស្ថាបនិក Angkor Ultra Trail ចាប់ដៃជាមួយលោក វ៉ាត់ ចំរើន អគ្គលេខាធិការជាតិអូឡាំពិកកម្ពុជា។ រូបថត bibpix
សូមអានបទសម្ភាសដូចខាងក្រោម៖
សូមអានបទសម្ភាសដូចខាងក្រោម៖
អ៊ឹង ចំរើន៖ តើលោកវាយតម្លៃយ៉ាងណាចំពោះព្រឹត្តិការណ៍ UTA លើកទី៨កន្លងមក?
Jean Claude LE CORNEC៖ ព្រឹត្តិការណ៍លើកទី៨កន្លងមកនេះ បញ្ចប់ជាមួយនឹងជោគជ័យដ៏ធំធេង ដោយយើងសង្កេតឃើញសន្ទុះនៃការចាប់អារម្មណ៍ចំពោះការប្រកួតប្រជែង ដែលរៀបចំនៅបេះដូងនៃតំបន់ឧទ្យានបុរាណអង្គរទាំងស្រុង។ បច្ចុប្បន្នយើងមានតំណាងជាប្រចាំពី៥០ប្រទេសដោយ បារាំង កម្ពុជា និងវៀតណាម ឈរជួរមុខគេ។ ចាប់ផ្តើមពីអ្នកចូលរួមប្រមាណតែ៣០០នាក់នាព្រឹត្តិការណ៍លើកដំបូងនៅឆ្នាំ២០១៦ ហើយឡើងដល់ទៅ១៧៥០នាក់នៅឆ្នាំ២០២៥។
អ៊ឹង ចំរើន៖ ការចូលរួមរបស់ពលរដ្ឋខ្មែរ មានកំណើនច្រើន។ តើលោកមានយោបល់យ៉ាងណាដែរ? តើនេះ គឺជាក្តីសុបិន្តដែលក្លាយជាការពិតមែន?
Jean Claude LE CORNEC៖ យើងអាចនិយាយបានថា UTA រួមចំណែកយ៉ាងធំធេងចំពោះកំណើនអ្នកចូលរួមជាពលរដ្ឋខ្មែរនៅកម្ពុជា ក៏ដូចជាពលរដ្ឋខ្មែររស់នៅប្រទេសបារាំង។ ពលរដ្ឋខ្មែរកាន់តែច្រើន បានចុះឈ្មោះក្នុងវិញ្ញាសាចម្ងាយ១០០គីឡូម៉ែត្រ ក្នុងនោះក៏មានក្រុមតំណាងកម្ពុជាដែលនឹងចូលរួមក្នុងព្រឹត្តិការណ៍រត់ចម្ងាយឆ្ងាយពិភពលោក (World Trail Championships) ផងដែរ។ ពួកគេជាក្មេងដែលកើតនៅប្រទេសបារាំង ពីឪពុកម្តាយខ្មែរ ដែលបានរត់គេចពីសង្គ្រាម ក្នុងនោះមានដូចជា Laurie Phaï និមិត្តរូបដ៏សំខាន់នៃព្រឹត្តិការណ៍ ហើយត្រូវបានស្គាល់យ៉ាងច្រើននៅប្រទេសកំណើតរបស់ខ្លួន តាមរយៈ Ultra Trail d’Angkor។ ខ្ញុំគិតថា ខ្ញុំអាចមានមោទនភាពចំពោះការពិតជាក់ស្តែងនេះ។
អ៊ឹង ចំរើន៖ ស្ត្រីកម្ពុជា២រូបជាចំណាត់ថ្នាក់លេខ២ និងលេខ៣លើការរត់ចម្ងាយ១០០គីឡូម៉ែត្រ តើនេះអាចជាគំរូក្នុងការជំរុញលើកទឹកចិត្តឱ្យអ្នកដទៃទៀតចូលរួមរត់ចម្ងាយឆ្ងាយដែរទេ?
Jean Claude LE CORNEC៖ បាទ ពិតជាត្រឹមត្រូវណាស់។ បច្ចុប្បន្ន អ្វីៗកំពុងដំណើរការទៅយ៉ាងរលូន។ ទូតសុច្ឆន្ទៈរបស់យើង គឺ លោក គឹម សារឿន (ហៅ គីម កុក) ដែលរស់នៅភ្នំពេញ គាត់តែម្នាក់ ប្រមូលបានអ្នករត់ដល់ទៅ១៦២នាក់ ក្នុងនោះ៣៨នាក់ចូលរួមលើវិញ្ញាសា១០០គីឡូម៉ែត្រ និង៤៣នាក់វិញ្ញាសា Bayon Trail ចម្ងាយ៦៤គីឡូម៉ែត្រ។ កម្ពុជា ជាប្រជាជាតិដែលមានអ្នកចូលរួមច្រើនជាងគេលើវិញ្ញាសាចម្ងាយ១០០គីឡូម៉ែត្រ។

លោក គឹម សារឿន ហៅ គីម កុក (ទី២ពីស្តាំ) បានកៀរគរអ្នករត់ជនជាតិខ្មែរដល់ទៅជាង១៦០នាក់លើវិញ្ញាសាចម្ងាយឆ្ងាយ។ រូបថត bibpix
អ៊ឹង ចំរើន៖ មកដល់ពេលនេះ តែព្រឹត្តិការណ៍រត់ SDPO- Ultra Trail d’Angkor រួមចំណែកយ៉ាងណាខ្លះដល់ការអភិវឌ្ឍ វប្បធម៌ និងទេសចរណ៍នៅកម្ពុជា?
អ៊ឹង ចំរើន៖ មកដល់ពេលនេះ តែព្រឹត្តិការណ៍រត់ SDPO- Ultra Trail d’Angkor រួមចំណែកយ៉ាងណាខ្លះដល់ការអភិវឌ្ឍ វប្បធម៌ និងទេសចរណ៍នៅកម្ពុជា?
Jean Claude LE CORNEC៖ ជាដំបូង យើងវិលទៅនិយាយពីដើមកំណើត SDPO (Sports Development and Performance Organisation)។ ពេលខ្ញុំត្រឡប់មកពីសហរដ្ឋអាម៉េរិកវិញនៅឆ្នាំ១៩៩៥ ក្រោយឈ្នះការប្រកួត Chicago-Los Angeles តាមផ្លូវ Route 66 ខ្ញុំចាប់ផ្តើមធុញទ្រាន់នឹងការរត់ដែលគ្មានគោលបំណងច្បាស់លាស់។ ហេតុនេះហើយ ខ្ញុំបានបង្កើតកម្មវិធីប្រកួតមិនធ្លាប់មានពីមុនដែលផ្សារភ្ជាប់រវាងកីឡា និងវប្បធម៌។ យើងរត់ពេលព្រឹក ហើយទស្សនាទិដ្ឋភាពក្នុងប្រទេសនៅពេលថ្ងៃត្រង់។ Les Foulées de la Soie ជាកម្មវិធីរត់ប្រណាំងជាដំណាក់ៗដ៏អស្ចារ្យលើវិថីសូត្រនៅប្រទេសចិន ដែលខ្ញុំគិតថា គ្មានព្រឹត្តិការណ៍មកប្រៀបប្រដូចបានឡើយអស់រយៈពេល២០ឆ្នាំ។ យើងអាចនិយាយបានថា យើងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងកីឡា និងវប្បធម៌។ គោលគំនិតនេះ ត្រូវតែដិតដាមជាប់រហូត ប៉ុន្តែចំនួនអ្នករត់កាន់តែតិច ដូច្នេះយើងមិនមានសកម្មភាពទៀតឡើយនៅប្រទេសចិន។

ក្រុមការងារ SDPO Angkor Ultra Trail ដើរដាក់ស្លាកសញ្ញាតាមផ្លូវនៅមុនព្រឹត្តិការណ៍កាលពីថ្ងៃទី១៨ ខែមករា។
នៅកម្ពុជា ខ្ញុំចង់បញ្ជ្រាបគំនិតដូច Les Foulées de la Soie ផងដែរ ប៉ុន្តែអ្វីដែលខុសគ្នានោះ គឺ UTA មិនមែនជាការប្រកួតតាមដំណាក់កាលនោះឡើយ តែជាការប្រកួតក្នុងថ្ងៃតែមួយ។ ដូច្នេះ ខ្ញុំបានស្នើឱ្យមានសប្តាហ៍វប្បធម៌ មុនការប្រកួត។ អ្វីៗដូចជាការព្រាងទុក ដោយឆ្នាំនេះ មានអ្នកចូលរួមជិត១៥០នាក់។ កម្មវិធីទេសចរណ៍បង្ហាញនូវទិដ្ឋភាពចម្រុះជាច្រើនដែលផ្តល់ភាពរីករាយសម្រាប់អ្នកចូលរួម។ ទាំងនេះ ខ្ញុំពឹងផ្អែកបទពិសោធន៍ និងការគ្រប់គ្រងរបស់ Phoenix Voyage ដែលជាដៃគូប្រវត្តិសាស្ត្ររបស់ SDPO។ អ្នកចូលរួមបានចំណាយយ៉ាងច្រើននៅសៀមរាប ដោយសណ្ឋាគារចំនួន២សម្រាប់អ្នកចូលរួម មានភ្ញៀវពេញ។ នេះហើយជាការរួមចំណែកយ៉ាងសំខាន់ដល់ការរីកចម្រើននៃសេដ្ឋកិច្ចមូលដ្ឋាន។

អ៊ឹង ចំរើន៖ ខ្ញុំមើលឃើញថា អ្នករត់កម្ពុជាមួយចំនួនចង់សាកល្បងលើចម្ងាយផ្លូវលើស១០០គីឡូម៉ែត្រ ពោលគឺអាចពី១១០ ទៅ១២៨គីឡូម៉ែត្រ។ លោកនឹងពិចារណាដែរឬទេ ប្រសិនបើមានសំណើរផ្លូវការណាមួយ?
Jean Claude LE CORNEC៖ ខ្លួនខ្ញុំផ្ទាល់ ខ្ញុំមិនដែលទទួលបានសំណើរបែបនេះឡើយ! ខ្ញុំសូមបញ្ជាក់ថា ដើមឡើយ ជាពិសេសប្រភពដើមនៃការបង្កើត UTA នោះ គឺចម្ងាយផ្លូវដែលវែងបំផុតគឺ១២៨គីឡូម៉ែត្រ មិនមែន១០០គីឡូម៉ែត្រឡើយ។ ក្រោយទទួលបានសំណើរ និងការផ្តល់យោបល់ពីអ្នករត់ចម្ងាយឆ្ងាយកម្រិតខ្ពស់ រួមមាន Antoine Guillon ដែលជាម្ចាស់ជើងឯកកីឡារត់ចម្ងាយឆ្ងាយ (Trail) ពិភពលោក និង Christophe Le Saux អត្តពលិកដ៏ល្បីឈ្មោះមួយរូបលើវិញ្ញាសារត់ចម្ងាយឆ្ងាយ យើងក៏បានសម្រេចកាត់បន្ថយចម្ងាយរត់។ Antoine បានរត់ចម្ងាយ១២៨គីឡូម៉ែត្រ ដោយប្រើរយៈពេល១៤ម៉ោង រីឯអ្នកទៅដល់ទីចុងក្រោយគេ ប្រើថិរវេលា២៧ម៉ោង។ លោកអាចមើលឃើញពីគម្លាតដ៏ឆ្ងាយគ្នារវាងលេខ១ និងលេខចុងក្រោយ។ ខ្ញុំផ្ទាល់ ក៏ជាអត្តពលិកកម្រិតល្អម្នាក់ផងដែរ ខ្ញុំដឹងច្បាស់ពីភាពលំបាកលើវិញ្ញាសានេះ ដែលត្រូវស៊ូទ្រាំ និងជំរុញខ្លួនឱ្យដល់កម្រិត។

កម្លាំងចិត្តរឹងមាំ តែលក្ខខណ្ឌរាងកាយក៏ត្រូវទៅតាមហ្នឹងដែរ។ ខ្ញុំយល់ថា ពិតជាពិបាកទៅរួចណាស់សម្រាប់អ្នករត់ ដែលហ្វឹកហាត់តែ២ ឬ៣សប្តាហ៍ អាចសម្របខ្លួនទៅនឹងវិញ្ញាសាចម្ងាយឆ្ងាយរហូតដល់១២៨គីឡូម៉ែត្រ។ ២៨គីឡូម៉ែត្របន្ថែម ហើយត្រូវចំណាយពេល៦ម៉ោងបន្ថែមទៀត ពិតជាមិនល្អនោះឡើយ។ ទោះបីមិនមែនជាការប្រកួតឡើងភ្នំក៏ដោយ ប៉ុន្តែស្ថានភាពលំបាកមានច្រើនស្រាប់ទៅហើយនៅកម្ពុជា ដូចជាកំដៅ សំណើម ការផ្លាស់ប្តូរស្ថានភាពផ្សេងៗ ដីខ្សាច់ វាលស្រែ ដីក្រហូង ដែលអ្នកត្រូវមានកជើងដ៏រឹងមាំ។ លើសពីនេះ ខ្ញុំក៏មិនអាចកៀរគរមន្ត្រីប៉ូលិសរាប់រយដើម្បីរក្សាសុវត្ថិភាពរយៈពេល២៧ម៉ោងនោះដែរ។ ទឡ្ហីករណ៍ទាំងនេះ ខ្ញុំគិតថា អ្នករត់ទាំងអស់ពិតជាយល់ច្បាស់។

អ៊ឹង ចំរើន៖ តើលោកមានមតិយោបល់អ្វីដែលត្រូវបន្ថែមដែរឬទេ?
Jean Claude LE CORNEC៖ ខ្ញុំមានចំណុចជាច្រើនដែលត្រូវបន្ថែម ប៉ុន្តែខ្ញុំមិនអាចឱ្យលោកចំណាយពេលច្រើនពេកនោះឡើយ ព្រោះបើបែបនេះ វានឹងមិនមែនជាអត្ថបទសារព័ត៌មាន ប៉ុន្តែជាសៀវភៅដែលត្រូវសរសេរ។ ក្នុងសំណួររបស់លោកជាច្រើន យើងបានលើកឡើងពីចំណុចផ្សេងៗគ្នា តែមិនបានសំដៅដល់ការងារសប្បុរសធម៌ ដែលមានសារសំខាន់បំផុតក្នុងក្រសែភ្នែកខ្ញុំ។ រយៈពេល៣០ឆ្នាំកន្លងមកនេះ ស្របជាមួយនឹងការងាររបស់ខ្ញុំនៅក្រុមហ៊ុនឧទ្ធម្ភាគចក្រ AIRBUS យើងតែងតែបានចូលរួមក្នុងបេសកកម្មមនុស្សធម៌ និងជួយដល់អ្នកដែលជួបការលំបាកបំផុត។
នៅកម្ពុជា យើងបានជួយដល់អង្គការក្រៅរដ្ឋាភិបាលចំនួន៣ និងអនុវត្តសកម្មភាពស្របគ្នាមួយចំនួន ដូចជាការជួសជុលស្ពានតូចមួយនៅភ្នំបូកដើម្បីផ្តល់ស្នាមញញឹមដល់អ្នកភូមិ និងគម្រោងប្រក់ដំបូលសាលារៀនប្រាសាទចារ តាមបណ្តោយផ្លូវរត់វិញ្ញាសាចម្ងាយ១០០គីឡូម៉ែត្រ។ យើងក៏មានគម្រោងដំឡើងម៉ាស៊ីនបូមទឹកផងដែរ។ ក្រុមការងារយើងបើកចំហរជានិច្ចសម្រាប់ការបរិច្ចាគ ហើយត្រូវការអ្នកគ្រប់គ្នាជួយ។

ជាចុងក្រោយ ដោយសារយើងជាក្រុមការងារស្ម័គ្រ មិនមានមន្ត្រីផ្នែកទំនាក់ទំនង យើងត្រូវការទូតសុច្ឆន្ទៈដើម្បីផ្សព្វផ្សាយឱ្យគេស្គាល់យើង។ ដូច្នេះ ខ្ញុំសូមអរគុណទុកជាមុនដល់អ្នករត់ទាំងអស់ ដែលបានជួយផ្សព្វផ្សាយឱ្យគេស្គាល់ UTA កាន់តែច្បាស់៕
ប្រភពរូបថត៖ Bibpix និង SDPO
អ្នកសរសេរអត្ថបទ
លោក អ៊ឹង ចំរើន (Ung Chamroeun) មានកំណើតនៅស្រុកក្រឡាញ់ ខេត្តសៀមរាប ខ្ញុំចូលប្រឡូកក្នុងវិស័យសារព័ត៌មានចាប់តាំងពីឆ្នាំ២០០៣មក នៅពេលដែលខ្ញុំរៀនឆ្នាំទី៤នៅវិទ្យាស្ថានភាសាបរទេសផ្នែកភាសាបារាំង នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លើជំនាញសារព័ត៌មាន និងទេសចរណ៍។...

© រក្សាសិទ្ធិដោយ thmeythmey.com