ខេត្តបាត់ដំបង នឹងសង់«សួនតេជោសន្តិភាព» នៅខាងកើតស្ទឹងសង្កែ
  • ថ្ងៃសៅរ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ ​​ ម៉ោង ៩:១៩ នាទី ព្រឹក
ខេត្តបាត់ដំបង នឹងសង់«សួនតេជោសន្តិភាព» នៅខាងកើតស្ទឹងសង្កែ
រូបភាព៖ រដ្ឋបាលខេត្តបាត់ដំបង

ភ្នំពេញ៖ នៅដើមឆ្នាំ២០២៥នេះ ខេត្តបាត់ដំបង នឹងសាងសង់​ «សួនតេជោសន្តិភាព» ដែលមានប្រវែង ៩៩៤ម៉ែត្រ នៅ​ខាង​កើតស្ទឹងសង្កែ។ បើតាមអាជ្ញាធរខេត្តបាត់ដំបង ទីតាំងនៃសួននេះ គឺនៅចំណុចមុខវត្តកណ្តាល ស្ថិតក្នុងភូមិ រំចេក៤ សង្កាត់រតនៈ ដោយ​គិតចាប់​ពី ស្ពាន​សម្ដេច ស ខេង ដល់ស្ពានសោហឺ ឬស្ពានថ្មថ្មី ដែលមានផ្ទៃដីសរុប ប្រមាណ ១,៦ម៉ឺនម៉ែត្រការ៉េ។
TTN-Free-Banner-In-Article-PC

សេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តបាត់ដំបង​ នាថ្ងៃទី ១៤ កុម្ភៈ បញ្ជាក់ថា ការសាង​សង់សួននេះ គឺ​រំលេចពីគុណតម្លៃនយោបាយឈ្នះ-ឈ្នះ របស់សម្ដេច ហ៊ុន សែន ប្រធាន ព្រឹទ្ធសភា និងជាអតីត​នាយករដ្ឋមន្រ្តី ដែលនាំមកនូវសុខសន្តិភាព ស្ថិរភាព ការ​ឯកភាព​ជាតិ​ និងការអភិវឌ្ឍ​។
 
សួននេះ នឹងចូលរួមបម្រើប្រយោជន៍សាធារណៈ ដោយនៅ​ក្នុងគម្រោង សួន សាធារណៈ នេះ មានផ្លូវដើរ, ជិះកង់, កន្លែងអង្គុយលំហែ និងហាត់ប្រាណ ដែល​ជាធាតុផ្សំ​ក្នុងការ​ប្រែ​ក្លាយ​​ក្រុងបាត់ដំបង ទៅជាទីក្រុងឆ្លាតវៃ មាន​បរិស្ថានរស់នៅល្អ និងស៊ីវិល័យ។ នេះជា​ការបញ្ជាក់របស់រដ្ឋបាលខេត្តបាត់ដំបង៕ 





 

អ្នកសរសេរអត្ថបទ

 ឈុំ ចន្ថា ជាអ្នកសារព័ត៌មានជំនាញកសិកម្ម និងបរិស្ថាន។ ចន្ថា បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកសិល្បៈនិង ការសិក្សាពីព័ត៌មាន។  

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ឈុំ ចន្ថា