រដ្ឋាភិបាល កំពុងរៀបចំឯកសារមហាសង្ក្រាន្ត ចុះបញ្ជីយូណេស្កូ
  • ថ្ងៃសៅរ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ ​​ ម៉ោង ១០:៣៩ នាទី ព្រឹក
រដ្ឋាភិបាល កំពុងរៀបចំឯកសារមហាសង្ក្រាន្ត ចុះបញ្ជីយូណេស្កូ

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កំពុងរៀបចំឯកសារមហាសង្ក្រាន្ត ដើម្បីយកទៅចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី របស់អង្គការយូណេស្កូ។ ក្រសួងវប្បធម៌ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើកទី១ ស្ដីពី“ការប្រមូលធាតុចូលរៀបចំឯកសារមហាសង្រ្កាន្ត ចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ” នៅសណ្ឋានគារសោមាទេវី អង្គររីស្សត ក្នុងខេត្តសៀមរាប កាលពីថ្ងៃទី១៤ កុម្ភៈ ២០២៥។
TTN-Free-Banner-In-Article-PC


កិច្ចប្រជុំពិគ្រោះយោបល់នេះ មានការចូលរួមពីលោក ស៊ីយ៉ុន សុភារិទ្ធ អនុរដ្ឋលេខាធិការ តំណាងរដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ, លោក សុខ សប្បាយណា សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាល នៃសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានក្រុមការងារប្រតិបត្តិនៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត, លោក លី សារី អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប, លោក សាន សម្ផស្ស អនុរដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា និងតំណាងក្រសួង-ស្ថាប័ន អង្គការ សមាគម ព្រមទាំងតំណាងចាស់ព្រឹទ្ធាមកពីសហគមន៍ នានាចំនួន១៣០នាក់។


ចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ” នៅខេត្តសៀមរាប កាលពីថ្ងៃទី១៤ កុម្ភៈ ២០២៥។ រូបពីហ្វេសប៊ុកក្រសួងវប្បធម៌។

សង្ក្រាន្ត ចេញពី​ភាសាសំស្ក្រឹត «​សង្ក្រាន្តិ​»​។ បើតាម​ការពន្យល់​ក្នុង​វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត សង្ក្រាន្ត មានន័យថា ជា​ដំណើរ​ឃ្លាត​ចាក​ទី​; ការឈាន​ចូលដល់​; ដំណើរ​ដែល​ព្រះអាទិត្យ​ចរ​ចូល​ដល់ទី​ចួប​មួយ​ជុំ​រាសិចក្រ គឺ​ដំណើរ​ដែល​ដើម​និង​ចុង​នៃ​រាសិចក្រ​ចួប​គ្នា ពេញ​គ្រប់​ជាមួយ​ឆ្នាំ (​ដំណើរ​ដាច់​ឆ្នាំ​ចាស់​ផ្លាស់​ឆ្នាំ​ថ្មី​)​។​



​ក្នុង​ពិធី​ចូលឆ្នាំថ្មី សង្ក្រាន្ត​មាន​បី​ថ្ងៃ​គឺ​ថ្ងៃទី ១ ជា​ថ្ងៃ​ចូលឆ្នាំ​, ថ្ងៃទី​២ ជា ពារ​កណ្ដាល ឬ​ហៅថា វ័ន​បត (​ថ្ងៃ​ខ្វាក់​), ថ្ងៃទី ៣ ជា ពារ​ឡើងស័ក គឺ​ផ្លាស់​ស័ក​ថ្មី​នៅថ្ងៃនេះ​ឯង : ថ្ងៃ​សង្ក្រាន្ត​, ពិធី​សង្ក្រាន្ត ។ ត្រស្តិ​សង្ក្រាន្ត ពិធី​ត្រស្តិ​និង​សង្ក្រាន្ត​ដែល​ក្សត្រិយ៍​ពី​បុរាណ​រួមគ្នា​ក្នុង​កាល​តែមួយ ។​

​នៅ​ឡាវ និង​ថៃ ពាក្យ «​សង្ក្រាន្ត​» ត្រូវបាន​ប្រើ​ជំនួស​ថា ជា​ពិធី​ចូលឆ្នាំថ្មី​។ ក្រៅពី​ភាសា​កំណើត​ថា Pii Mai ជនជាតិ​ឡាវ​ហៅ​ការ​ប្រារព្ធ​ឆ្នាំ​ថ្មី​របស់ខ្លួន​ថា Songkran​។ រីឯ​ក្នុង​ភាសា​ថៃ​វិញ គេ​និយម​ហៅ «​សុង​ក្រាន​» (​សង្ក្រាន្ត​) តែម្តង​៕

 

អ្នកសរសេរអត្ថបទ
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ធឿន បញ្ញាឬទិ្ធ