អ្នករត់តុក តុក លោក សំ គឹម​ហ៊ន៖ មានលុយតិចតួចក្តីត្រូវសន្សំ ដើម្បីការពារហានិភ័យ
  • ថ្ងៃអាទិត្យ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ ​​ ម៉ោង ៩:១៩ នាទី ព្រឹក
អ្នករត់តុក តុក លោក សំ គឹម​ហ៊ន៖ មានលុយតិចតួចក្តីត្រូវសន្សំ ដើម្បីការពារហានិភ័យ
លោក សំ គឹមហ៊ន ដែលជាអ្នករត់តុក តុក មួយរូបនៅរាជធានីភ្នំពេញ

លោក សំ គឹម​ហ៊ន ដែលជាអ្នករត់តុក តុក មួយរូបនៅរាជធានីភ្នំពេញ អនុវត្តទម្លាប់ល្អក្នុងការសន្សំប្រាក់ប្រចាំថ្ងៃបានរយៈពេល២ឆ្នាំមក។ ទម្លាក់នៃការសន្សំប្រាក់ប្រចាំថ្ងៃនេះ ធ្វើឱ្យរូបលោកអាចសល់ប្រាក់ប្រចាំខែនៅធនាគារបានយ៉ាងណាស់ហោចណាស់៥០ម៉ឺនរៀលផងដែរ។  លោក​បានបញ្ជាក់ថា​ ការសន្សំនេះ គឺល្អណាស់ ដើម្បីការពារហានិភ័យនានា។ ដូចជា៖ ទុកសម្រាប់ចំណាយនៅពេលតុកតុកខូច ឬនៅពេលមានសមាជិកគ្រួសារឈឺ​...ជាដើម។
TTN-Free-Banner-In-Article-PC

«ខ្ញុំមិនដែលចោលទេ ទោះមាន២ពាន់រៀលក៏ដោយ ៥ពាន់រៀលក៏ដោយ ឬ១ម៉ឺនរៀលក៏ដោយ ក៏ខ្ញុំសន្សំដែរ ដើម្បីការពារហានិភ័យមួយដែលយើងមិនអាចត្រៀមទុកបាន។ អ៊ីចឹង! នៅពេលយើងសន្សំៗទុកទៅ នៅពេលយើងមានហានិភ័យ គឺយើងអាចយកវាមកដោះស្រាយ»។ អ្នករត់តុក តុក លោក សំ គឹម​ហ៊ន បានថ្លែងបែបនេះមកកាន់សារព័ត៌មានឌីជីថលថ្មីៗ (ThmeyThmey)៕ 

ដើម្បីស្វែងយល់ពីរបៀបសន្សំប្រាក់របស់រត់ តុក តុក រូបនេះ សូមលោក-អ្នកទស្សនាវីដេអូខាងក្រោមដូចតទៅ៖ 



 

អ្នកសរសេរអត្ថបទ

កញ្ញា អ៊ូ សុខមាន (OU Sokmean) បានចូលធ្វើការងារនៅស្ថាប័នសារព័ត៌មានឌីជីថលថ្មីៗ នៅឆ្នាំ២០១៨។ កញ្ញាមានជំនាញ​ផ្នែក​ព័ត៌មាន​សេដ្ឋកិច្ច កសិកម្ម និង​ផលិត​វីដេអូតាមទូរសព្ទដៃ (MOJO)។ បច្ចុប្បន្ន សុខមាន មានតួនាទីជានិពន្ធនាយិការង៕

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

អ៊ូ សុខមាន