កំពូលរថយន្ត Range Rover ស៊េរីឆ្នាំ ២០២៥ លេចមុខនៅលើឆ្នេរសមុទ្រនៃប្រទេសកម្ពុជា
  • ថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ​​ ម៉ោង ១០:៣៤ នាទី ព្រឹក
កំពូលរថយន្ត Range Rover ស៊េរីឆ្នាំ ២០២៥ លេចមុខនៅលើឆ្នេរសមុទ្រនៃប្រទេសកម្ពុជា

ដើម្បីស្វាគមន៍ការមកដល់នៃកំពូលរថយន្តលំដាប់ Luxury ប្រចាំឆ្នាំ ២០២៥ ក្រុមហ៊ុន RMA Cambodia ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខរថយន្ត Land Rover បានផ្តល់បទពិសោធដ៏អស្ចារ្យដោយឱ្យអតិថិជនរបស់ Range Rover ធ្វើដំណើរទៅកាន់ឆ្នេរសមុទ្រដ៏ធំល្វឹងល្វើយនៃខេត្តព្រះសីហនុ ជាមួយការស្វាគមន៍ដ៏កក់ក្តៅពីក្រុមការងាររបស់ Land Rover Cambodia – RMA។ 

សកម្មភាពនីមួយៗ ត្រូវបានរៀបចំឡើងប្រកបដោយ ឯកជនភាព និងប្រណិតភាពបំផុត ដូចជាការជិះលំហែនៅលើ Private Yacht ជាមួយ Private DJ ដើម្បីគយគន់ថ្ងៃលិចលើផ្ទៃសមុទ្រពណ៌មាស ដែលធ្វើឱ្យអតិថិជន ទទួលបាននូវបទពិសោធមួយដែលមិនអាចបំភ្លេចបាន។

លោក ងន សាំង អគ្គនាយកប្រត្តិបត្តិនៃក្រុមហ៊ុន អ អិម អេ ខេមបូឌា បានផ្តល់កិត្តិយសចូលរួមក្នុងការសម្ពោធជាផ្លូវការនៃកំពូលរថយន្ត Range Rover Autobiography Plug-In Hybrid Electric Vehicle 2025 ផងដែរ។

នាឱកាសនោះ លោកស្រី ហ៊ុំ សោភ័ណវតី ប្រធានគ្រប់គ្រងទូទៅ នៃលេនរ៉ូវើ ខេមបូឌា បានមានប្រសាសន៍ថា៖ «រាល់ការជាវរថយន្តគ្រប់ប្រភេទពី Land Rover Cambodia –RMA អតិថិជន នឹងទទួលបានការធានាលើការជួសជុល និងការផ្លាស់ប្តូរគ្រឿងបន្លាស់ រយៈពេល 3 ឆ្នាំ ឬ 100,000KM ពីរោងចក្រ ចក្រភពអង់គ្លេស និងអាចបន្តការធានា 2ឆ្នាំ បន្ថែមទៀត»។

ការធានាលើការជួសជុល និងការផ្លាស់ប្តូរគ្រឿងបន្លាស់ រយៈពេល 5ឆ្នាំ, ទទួលបានសេវាថែទាំ និងប្តូរប្រេងម៉ាស៊ីនរយៈពេល 5 ឆ្នាំ ឬ 65,000 KM, សេវារថយន្តជួសជុលចល័តសម្រាប់លោកអ្នក 24 ម៉ោង រៀងរាល់ថ្ងៃ, ផ្តល់ជូនរថយន្តប្រើប្រាស់បណ្តោះអាសន្ន កំឡុងពេលជួសជុល, ឧបករណ៍ប្រើប្រាស់ទំនើបចុងក្រោយ តាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ LAND ROVER CAMBODIA។
ក្រៅពីនេះក៏មានការសម្តែងពិសេសៗ ជាមួយអាហារពេលល្ងាចដ៏មានឱជារស  អមជាមួយបរិយាកាសនៃសំឡេងទឹកសមុទ្រ និងខ្យល់ត្រជាក់បក់ល្វើយៗ ធ្វើឱ្យកាន់តែរំលេចតួឯករបស់យើងនៅចំកណ្តាលឆ្នេរដ៏ស្រស់ស្អាត អំឡុងពេលពិសារភោជនាហារ៕
សម្រាប់ព័ត៌មានបន្ថែម សូមធ្វើការទំនាក់ទំនងលេខទូរស័ព្ទ ៖ 070 999 111 / 085 999 111






(អត្ថបទពាណិជ្ជកម្ម)

 

អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

ថ្មីៗ