គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ និងក្រុមហ៊ុន អាយជី អាណាចក្រថិក បានចុះហត្ថលេខា លើអនុស្សរណៈនៃកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រផ្នែកបច្ចេកវិទ្យា
  • ថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ​​ ម៉ោង ៤:០៥ នាទី រសៀល
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ និងក្រុមហ៊ុន អាយជី អាណាចក្រថិក បានចុះហត្ថលេខា លើអនុស្សរណៈនៃកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រផ្នែកបច្ចេកវិទ្យា

ភ្នំពេញថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ – គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ និង អាយជី អាណាចក្រថិកបានចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រផ្នែកបច្ចេកវិទ្យា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យានិងផ្តល់អត្ថប្រយោជន៍ដល់អតិថិជន។កិច្ចសហការនេះធ្វើឡើងក្នុងគោលបំណងពង្រឹងភាពជាដៃគូក្នុងការផ្គត់ផ្គង់ដំណោះស្រាយបច្ចេកវិទ្យារបស់អាយជីអាណាចក្រថិកសម្រាប់ អេ អឹម ខេ ឱ្យកាន់តែរឹងមាំនិងទូលំទូលាយព្រមទាំងពង្រីកកិច្ចសហការអភិវឌ្ឍនិងនវានុវត្តបច្ចេកវិទ្យាទំនើបៗដែលរួមចំណែកដល់ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុនៅកម្ពុជា។

លោក គា បូរាណ ប្រធាននាយកប្រតិបត្តិរបស់ អេ អឹម ខេ បានមានប្រសាសន៍ថា «យើងមានសេចក្តីសោមនស្សរីករាយក្រៃលែងដែលបានសហការជាមួយក្រុមហ៊ុនអាយជី។ភាពជាដៃគូយុទ្ធសាស្ត្រនេះ មិនត្រឹមតែជួយយើងផ្តល់ជូននូវដំណោះស្រាយបច្ចេកវិទ្យាទំនើបៗនិងប្រសើរជាងមុនដល់អតិថិជនរបស់យើងប៉ុណ្ណោះទេថែមទាំងជំរុញឲ្យយើងបោះជំហានឈានមុខគេក្នុងការពង្រឹងភាពច្នៃប្រឌិតបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា។យើងជឿជាក់ថាភាពជាដៃគូនេះនឹងនាំមកនូវការផ្លាស់ប្តូរវិជ្ជមាននិងជាជំហានដ៏សំខាន់ឆ្ពោះទៅរកអនាគតឌីជីថលសម្រាប់វិស័យហិរញ្ញវត្ថុនៅកម្ពុជា។»

លោក គឹម ពុធគីរី ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន អាយជីអាណាចក្រថិក បានលើកឡើងថា«អាយជី អាណាចក្រថិក ពិតជាមានមោទនភាពដោយបានសហការជាដៃគូយុទ្ធសាស្ត្រផ្នែកបច្ចេកវិទ្យាជាមួយ អេ អឹម ខេ ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេមួយតាមរយៈការផ្តល់និងសហការអភិវឌ្ឍដំណោះស្រាយបច្ចេកវិទ្យាទំនើបព្រមទាំងរួមចំណែកដល់ការធ្វើបរិវត្តកម្មឌីជីថលក្នុងវិស័យហិរញ្ញវត្ថុប្រកបដោយចីរភាព និងបរិយាបន្ន។» 

កិច្ចព្រមព្រៀងនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរក្នុងការជំរុញការច្នៃប្រឌិតនិងការអភិវឌ្ឍបច្ចេកវិទ្យាដើម្បីផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុដែលមានគុណភាពខ្ពស់ងាយស្រួលនិងជាពិសេស  ជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់អនាគតនៃវិស័យហិរញ្ញវត្ថុឌីជីថលនៅកម្ពុជាដែលនឹងផ្តល់អត្ថប្រយោជន៍យូរអង្វែងដល់ប្រជាជនកម្ពុជា។



អំពី អេ អឹម ខេ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា ដែលផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ និងសម្បូរបែប ដល់អតិថិជនគ្រប់រូប និងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន។ អេ អឹម ខេ បានបង្កើតឡើងជាង ២០ឆ្នាំមកហើយ ដោយមានប្រតិបត្តិការនៅគ្រប់ខេត្ត និងស្រុកក្នុងប្រទេសកម្ពុជា ក្នុងនោះមានសាខាជាង ១៤៣កន្លែង និងភ្នាក់ងារប្រមាណ ៦.៥០០ កន្លែង។ អេ អឹម ខេ ផ្តល់សេវាហិរញ្ញវត្ថុជាច្រើនប្រភេទ រួមមានកម្ចី ប្រាក់បញ្ញើ និងសេវាប្រតិបត្តិការ/ការទូទាត់ប្រចាំថ្ងៃ។ បេសកកម្មរបស់ អេ អឹម ខេ គឺផ្ដល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុស ត្រូវ និងសម្បូរបែប ដល់អតិថិជនគ្រប់រូប ជាពិសេស ស្រ្តីនិងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន។

អំពីក្រុមហ៊ុន អាយជី អាណាចក្រថិក

អាយជី អាណាចក្រថិក ជាបណ្តុំក្រុមហ៊ុនអភិវឌ្ឍដំឡើងនិងផ្តល់សេវាគាំទ្រលើដំណោះស្រាយបច្ចេកវិទ្យាដោយមានវត្តមាននៅទូទាំងមហាអនុតំបន់មេគង្គ។ជាមួយនឹងក្រុមហ៊ុនដំបូង អាយឌាលីង ខនសាល់ធីង ដែលបានបង្កើតឡើងនៅឆ្នាំ២០១២ អាយជី អាណាចក្រថិក មានគ្រឹះជំនាញនិងបទពិសោធន៍ក្នុងការអភិវឌ្ឍដំឡើងនិងផ្តល់សេវាគាំទ្រលើដំណោះស្រាយបច្ចេកវិទ្យាហិរញ្ញវត្ថុនិងធនាគារព្រមទាំងបានពង្រីកនិងពង្រឹងសមត្ថភាពទៅក្នុងវិស័យ IoT ទីក្រុងឆ្លាតវៃកាតឆ្លាតវៃអត្តសញ្ញាណកម្មឌីជីថលប្លុកឆេនកុំព្យូទ័រក្លោដ(Cloud Computing) មជ្ឈមណ្ឌលប្រតិបត្តិការសន្តិសុខព័ត៌មាន (Security Operating Center)។








( អត្ថបទពាណិជ្ជកម្ម )

អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

ថ្មីៗ