ប្រអប់ដែកដាក់គ្រាប់កាំភ្លើង និងសម្ភារបុរាណមួយចំនួន ក្លាយវត្ថុតាំងលម្អនៅតាមហាងកាហ្វេ
- ថ្ងៃអាទិត្យ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ ម៉ោង ៩:០០ នាទី យប់

ភ្នំពេញ៖ ស្ថិតនៅវិថីឧកញ៉ាជ្រុនយូហាក់ (ផ្លូវ២៩៤) សង្កាត់បឹងកេងកង ខណ្ឌបឹងកេងកង រាជ ធានីភ្នំពេញ ហាងកាហ្វេ TEMPLE បានយកប្រអប់ដែកដាក់គ្រាប់កាំភ្លើង ដែលសល់តាំងទសវត្សរ៍ឆ្នាំ ១៩៧០ និងឧបករណ៍បុរាណមួយចំនួន មកតាំងលម្អយ៉ាងទាក់ទាញ។ ឧបករណ៍ទាំងអស់នោះ មានដូចជា សោតទស្សន៍ ភាជន៍ ជញ្ជីង បាវ និងបំពង់ទឹករក្សាកម្តៅបុរាណ។
ប្រអប់ដែកបុរាណនេះ ត្រូវបានគេស្គាល់យ៉ាងច្បាស់ថា ជាហិប ឬប្រអប់ដាក់គ្រាប់កាំភ្លើងខ្លី អំឡុង ពេល ធ្វើសង្រ្គាម។ ប្រអប់ដែកបុរាណនេះ ធ្វើពីលោហ មានប្រវែងជិត ៤០ សង់ទីម៉ែត្រ ទទឹង ១៥ សង់ទីម៉ែត្រ និងជម្រៅ ២០ សង់ទីម៉ែត្រ។ ការរៀបចំតាំងលម្អឧបករណ៍បុរាណ បានក្លាយជាអត្តសញ្ញាណរបស់ ហាងកាហ្វេ TEMPLE ដែលមាន២ទីតាំង នៅសៀមរាប និងរាជធានីភ្នំពេញ៕
អត្ថបទទាក់ទង
© រក្សាសិទ្ធិដោយ thmeythmey.com