ស្កេន អេ អឹម ខេ ចូលរួមចំណែកបរិច្ចាគថវិកាជូនមូលនិធិគន្ធបុប្ផាកម្ពុជា
- ថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ម៉ោង ៩:១៨ នាទី ព្រឹក

ចូលរួមចំណែកបរិច្ចាគថវិកាជូនមូលនិធិគន្ធបុប្ផាកម្ពុជាជាមួយ អេ អឹម ខេ! រាល់ពេលដែលអតិថិជនស្កេនដើម្បីទូទាត់ប្រាក់ដោយប្រើប្រាស់ AMK KHQR នៅតាមដៃគូអាជីវកម្មនានារបស់ អេ អឹម ខេ អ្នកនឹងបរិច្ចាគ ១០០ រៀលក្នុងមួយប្រតិបត្តិការជូនដល់មូលនិធិគន្ធបុប្ផា។ សាមញ្ញៗគ្រាន់តែស្កេនពីគ្រប់ធនាគារលើ AMK KHQR នៅតាមដៃគូអាជីវកម្ម អេ អឹម ខេ នឹងរួមចំណែកដល់ការផ្តល់ការថែទាំវេជ្ជសាស្ត្រសំខាន់ៗដល់កុមារកម្ពុជាដែលខ្វះខាត។
បើស្កេនផេ ត្រូវតែ អេ អឹម ខេ!
អំពី អេ អឹម ខេ
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា ដែលផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ និងសម្បូរបែប ដល់អតិថិជនគ្រប់រូប និងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន។ អេ អឹម ខេ បានបង្កើតឡើងជាង ២០ឆ្នាំមកហើយ ដោយមានប្រតិបត្តិការនៅគ្រប់ខេត្ត និងស្រុកក្នុងប្រទេសកម្ពុជា ក្នុងនោះមានសាខាជាង ១៤៣កន្លែង និងភ្នាក់ងារប្រមាណ ៦.៥០០ កន្លែង។ អេ អឹម ខេ ផ្តល់សេវាហិរញ្ញវត្ថុជាច្រើនប្រភេទ រួមមានកម្ចី ប្រាក់បញ្ញើ និងសេវាប្រតិបត្តិការ/ការទូទាត់ប្រចាំថ្ងៃ។ បេសកកម្មរបស់ អេ អឹម ខេ គឺផ្ដល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុស ត្រូវ និងសម្បូរបែប ដល់អតិថិជនគ្រប់រូប ជាពិសេស ស្រ្តីនិងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន៕
(អត្ថបទពាណិជ្ជកម្ម)
អ្នកសរសេរអត្ថបទ

© រក្សាសិទ្ធិដោយ thmeythmey.com