បុរី មេគង្គ លែន ផ្ដល់ប្រម៉ូសិនពិសេស «DIAMOND VOUCHER OFFER» បង់តិចជាងមុន ក្លាយជាម្ចាស់កម្មសិទ្ធិប្លង់រឹងភ្លាមៗ!
- ថ្ងៃសៅរ៍ ទី១ ខែមីនា ឆ្នាំ២០២៥ ម៉ោង ១១:១៩ នាទី ព្រឹក

ភ្នំពេញ៖ មានលុយតិច ក៏អាចក្លាយជាម្ចាស់កម្មសិទ្ធិប្លង់រឹងភ្លាមៗបានដែរ! សម្រាប់ខែមីនា ឆ្នាំ២០២៥នេះ បុរី មេគង្គ លែន មានប្រម៉ូសិនពិសេស ដែលមិនធ្លាប់មានពីមុនមកគឺ «DIAMOND VOUCHER OFFER» ដែលអតិថិជននឹងចំណេញបានច្រើន រួមនឹងឱកាសក្លាយជាម្ចាស់ផ្ទះភ្លាមៗនៅក្នុងខែមីនានេះ។

ការផ្តល់ជូនមានដូចជា៖
• ទទួលបានបណ្ណសាច់ប្រាក់រហូតដល់ ៦៥ ០០០ ដុល្លារ សម្រាប់ការទិញផ្ទះ
• ទទួលបានការបញ្ចុះតម្លៃរហូតដល់ ១៦%
• គោលការណ៍បង់ប្រាក់ងាយស្រួល
• ទទួលបានកម្ចីរយៈពេលវែងដល់ទៅ ៣០ឆ្នាំ
• ទទួលបានឱកាសឈ្នះរង្វាន់រថយន្តទំនើប ROLLS ROYCE
• ទិញភ្លាម ចូលនៅភ្លាម!
• ក្លាយជាម្ចាស់កម្មសិទ្ធិ ១០០% ភ្លាមៗ
កុំឱ្យឱកាសក្លាយជាម្ចាស់ផ្ទះរបស់អ្នកនៅខែមីនានេះ កន្លងផុតទៅឱ្យសោះ! សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចអញ្ជើញទៅការិយាល័យផ្នែកលក់ទាំង ៣ទីតាំង របស់ បុរី មេគង្គ លែន និងទស្សនាផ្ទះគំរូ ក៏ដូចជាទីតាំងផ្ទាល់ ឬទំនាក់ទំនងមកកាន់លេខ៖ 061 955 999 ។

បុរី មេគង្គ លែន ជាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋាន ដែលពោរពេញដោយបទពិសោធ និងជាក្រុមហ៊ុនដែលឈានមុខគេមួយក្នុងប្រទេសកម្ពុជាក្នុងការសាងសង់គេហដ្ឋានរចនាបថម៉ូដក្លាសិកបែបអឺរ៉ុប និងគេហដ្ឋានរចនាបថម៉ូដទាន់សម័យដែលមាន ៣ គម្រោងដូចជា៖ ១. «ឌឹ មេគង្គ រ៉ូយ៉ាល់» ជាគម្រោងគេហដ្ឋានម៉ូដក្លាសិកបែបអឺរ៉ុប ស្ថិតនៅបណ្តោយផ្លូវជាតិ 6A, ២. «ហ្គោលឌិន អាវិននូ» ជាគម្រោងគេហដ្ឋានរចនាបថម៉ូតទាន់សម័យ ស្ថិតនៅផ្លូវ 2011 និង ៣. «មេគង្គ ស៊ីធី» ជាគម្រោងគេហដ្ឋានម៉ូដក្លាសិកបែបអឺរ៉ុប ស្ថិតនៅបណ្តោយផ្លូវជាតិ 6A។
គ្រប់គម្រោងរបស់ បុរី មេគង្គ លែន ត្រូវបានសាងសង់ដោយការយកចិត្តទុក្ខដាក់ខ្ពស់ពីថ្នាក់ដឹកនាំ និងពីក្រុមវិស្វករជំនាញរបស់បុរីដោយធានានូវគុណភាពសំណង់ខ្ពស់ ប្រណីតភាព សោភណភាពនៃរចនាបថស្ថាបត្យកម្ម សុវត្ថិភាពក៏ដូចជាផាសុកភាពនៃការស់នៅប្រចាំថ្ងៃរបស់អតិថិជនដោយគម្រោងហ៊ុមព័ទ្ធទៅដោយធម្មជាតិបៃតងស្រស់ មានសួនច្បារពហុមុខងារធំៗ និងបរិវេណគម្រោងទាំងមូលត្រូវបានធានាសន្តិសុខ សុវត្ថិភាព ២៤ម៉ោងលើ២៤ម៉ោង។

ក្រៅពីនេះ សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ បុរី មេគង្គ លែន បានអ៊ុតផ្លូវកៅស៊ូ និងអ៊ុតគំនូស ត្រឹមត្រូវទៅតាមបទដ្ឋានបច្ចេកទេស ដើម្បីសុវត្ថិភាពចរាចរណ៍ក្នុងបុរី, មានប្រព័ន្ធភ្លើងបំភ្លឺផ្លូវគ្រប់ពេលវេលា, មានបំពាក់ WIFI តាមសួនច្បារ ឥតគិតថ្លៃដែលមានល្បឿនលឿនដល់ទៅ 100Mbps (សម្រាប់ Download និង Upload), បានរៀបចំប្រព័ន្ធបង្កប់ទុយយោរង់ចាំក្នុងដី ដែលអាចអនុញ្ញាតឱ្យក្រុមហ៊ុនអ៊ីនធឺណិតជាច្រើនប្រព័ន្ធចូលមកចែកចាយសេវា, និងបានធ្វើការដំឡើងបង្គោលសេវាទូរសព្ទពីរទីតាំងរួចរាល់ ហើយក៏បានបំពាក់សេវាទូរសព្ទមួយចំនួនផងដែរ៕

បុរី មេគង្គ លែន ផ្តើមជីវិតរីករាយ និងជោគជ័យនៅទីនេះ!
• សម្រាប់ព័ត៌មានលំអិតបន្ថែម៖ 061 955 999, Telegram: t.me/mekongland, ឆាតសួរព័ត៌មាន៖ t.me/MekongLand_Hotline
• ផែនទីការិយាល័យផ្នែកលក់កណ្តាល៖ https://maps.app.goo.gl/ce51Q5RZBjeASF4D7
• ផែនទីការិយាល័យផ្នែកលក់របស់គម្រោង ហ្គោលឌិន អាវិននូ ៖ https://maps.app.goo.gl/ZHzekUnoXW9WLDmK7
• ផែនទីការិយាល័យផ្នែកលក់របស់គម្រោង មេគង្គ ស៊ីធី៖ https://maps.app.goo.gl/wjN9iapG6JXNtrUA7





(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com