ព្រះមហាក្សត្រ យាងទៅពិនិត្យព្រះរាជសុខភាពនៅប្រទេសចិននៅថ្ងៃស្អែក
- ថ្ងៃអាទិត្យ ទី២ ខែមីនា ឆ្នាំ២០២៥ ម៉ោង ១១:២៩ នាទី ព្រឹក

ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នឹងយាងទៅទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យព្រះរាជសុខភាព នៅថ្ងៃទី៣ ខែមីនា។
បើតាមព្រះរាជសារដែលធ្វើឡើងនៅថ្ងៃទី ២៧ ខែកុម្ភៈ រាជអវត្តមានរបស់ព្រះមហាក្សត្រនេះ រាល់ព្រះរាជកិច្ច ត្រូវបានប្រគល់ជូន សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលជាប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា៕

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: