ក្រសួងសុខាភិបាល បានកែលម្អពេទ្យឯកជនជិត៦០០កន្លែង
  • ថ្ងៃអង្គារ ទី៤ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ១១:២៩ នាទី ព្រឹក
ក្រសួងសុខាភិបាល បានកែលម្អពេទ្យឯកជនជិត៦០០កន្លែង

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានត្រួតពិនិត្យ និងកែលម្អទីកន្លែងសុខាភិបាលឯកជន បានចំនួន៥៩៤កន្លែង។ នេះបើតាមលោក ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ដែលបន្ថែមថាការកែលម្អនេះ គឺជាការស្ម័គ្រចិត្តរបស់ម្ចាស់មន្ទីរពេទ្យ ដើម្បីបើកឡើងវិញឱ្យមានភាពល្អប្រសើរ និងស្របច្បាប់។
TTN-Free-Banner-In-Article-PC


សូមលោកអ្នកទស្សនាវីដេអូខាងក្រោម៖ 



ក្នុងសន្និសីទសារព័ត៌មានសន្និបាតសុខាភិបាលលើកទី៤៤  លោក ឈាង រ៉ា លើកឡើងថា លើសពីការកែលម្អមន្ទីរពេទ្យឯកជន ក្រសួងសុខាភិបាល ក៏បានអភិវឌ្ឍន៍ធនធានមនុស្ស ដើម្បីលើកកម្ពស់គុណភាពសេវាសុខាភិបាលផងដែរ។ 

លោក ឈាង រ៉ា អះអាងដូច្នេះ៖ «ការបណ្ដុះបណ្ដាលធនធានមនុស្សក៏បានធ្វើសម្រាប់​និស្សិតឯកទេសវេជ្ជបណ្ឌិត ដែលកំពុងបំពេញភារកិច្ច និងបណ្ដុះបណ្ដាលបន្ថែមដើម្បីបានជាគ្រឹះក្នុងការលើកកម្ពស់គុណភាពសេវាសុខភាព»។ 

ជាមួយគ្នានេះ រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក ឈាង រ៉ា បានបញ្ជាក់ថា ក្នុងឆ្នាំ២០២៥នេះ ក្រសួងក៏បានបង្កើនសមត្ថភាពក្នុងការបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋ និងពង្រឹងវឌ្ឍនភាពនៃការគ្របដណ្ដប់សេវាថែទាំសុខភាពតាមរយៈការគាំពារសង្គម និងប្រព័ន្ធមូនិធិសមធម៌៕ 

អ្នកសរសេរអត្ថបទ

កញ្ញា អ៊ុត រស្មី (Uth Raksmey) ចូលបម្រើក្នុងស្ថាប័នសារព័ត៌មានឌីជីថលថ្មីៗ ក្នុងឆ្នាំ២០១៩ ក៏ជាឆ្នាំដែលបញ្ចប់ការសិក្សាផ្នែកព័ត៌មាន និងគមនាគមន៍នៃសាកលវិទ្យាល័យកម្ពុជាដែរ ។ បច្ចុប្បន្ន រស្មី ជានិពន្ធនាយិការងនៃ​ ThmeyThmey25។

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

អ៊ុត រស្មី