UCL៖ Arsenal, Aston Villa រកបានជ័យជម្នះនៅជើងទី១ ស្របពេល Real Madrid ឈ្នះ AT-Madrid
  • ថ្ងៃពុធ ទី៥ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ១០:២៩ នាទី ព្រឹក
UCL៖ Arsenal, Aston Villa រកបានជ័យជម្នះនៅជើងទី១ ស្របពេល Real Madrid ឈ្នះ AT-Madrid

Arsenal, Aston Villa និង Real Madrid សុទ្ធតែរកបានជ័យជម្នះរៀងខ្លួន ក្នុងការប្រកួតជើងទី១ វគ្គ១៦ក្រុមចុក្រោយ UEFA Champions League។ Arsenal លត់ PSV Eindhoven ៧-១ ស្របពេល Aston Villa ឈ្នះ Club Brugge ៣-១ និង Real Madrid ឈ្នះ Atlético Madrid ២-១។
TTN-Free-Banner-In-Article-PC


ក្នុងជំនួបជើងទី១ នៅរាត្រីថ្ងៃទី៤ ខែមីនា ក្រុមអង់គ្លេស Arsenal បានយកឈ្នះក្រុមម្ចាស់ផ្ទះហូឡង់ PSV ៧-១។ ៧គ្រាប់របស់កាំភ្លើងធំ ធ្វើបានដោយកីឡាករ៦រូប រួមមាន Timber, Nwaneri, Merino, Ødegaard (២គ្រាប់), Trossard និង Calafiori។ ១គ្រាប់របស់ PSV សម្រេចបានដោយ Noa Noëll Lang។

Aston Villa បានបន្តបង្ហាញភាពភ្ញាក់ផ្អើល ដោយអាចរកបានជ័យជម្នះនៅក្រៅដីក្នុងលទ្ធផល ៣-១ លើក្រុមបែលហ្ស៊ិក Club Brugge។ ៣គ្រាប់របស់ក្រុមលោក Unai Emery ធ្វើបានដោយ Bailey, Mechele (o.g) និង Asensio។ ១គ្រាប់របស់ Club Brugge សម្រេចដោយ De Cuyper។

Real Madrid ក៏រកបានជ័យជម្នះក្នុងដី លើក្រុមពីអេស្ប៉ាញដូចគ្នា AT-Madrid ក្នុងលទ្ធផល ២-១។ Rodrygo និង Brahim រកបានម្នាក់មួយគ្រាប់ឱ្យក្រុមលោក Carlo Ancelotti ស្របពេល១គ្រាប់របស់ក្រុមលោក Diego Simeone ធ្វើបានដោយ Alvarez។

ជំនួបមួយគូទៀត រវៀងក្រុមអាល្លឺម៉ង់ Borussia Dortmund និងក្រុមបារាំង Lille បញ្ចប់ក្នុងលទ្ធផលស្មើគ្នា ១-១ នៅជើងទី១។
ការប្រកួតជើងទី២ វគ្គ១៦ក្រុមចុងក្រោយ នឹងធ្វើឡើងចាប់ពីរាត្រីថ្ងៃទី១០ ខែមីនាតទៅ៕

អ្នកសរសេរអត្ថបទ

ទេព ពិទូរ្យ បានចាប់ផ្តើម​ការងារ​នៅក្នុង​ស្ថាប័ន​សារព័ត៌មាន​ថ្មីៗ​ ជា​អ្នកបច្ចេកទេស​ចាប់ពី​ឆ្នាំ​២០១២​មក​។ ​​បច្ចុ​ប្បន្ន ពិទូរ្យ បាន​បន្ថែម​ជំនាញ​ជា​អ្នកសរសេរ​ព័ត៌មាន​កីឡា​អន្តរជាតិ​មួយទៀត​​។​ ពិទូរ្យ ទទួលបាន​សញ្ញាបត្រ​ប​រិ​ញ្ញាប​ត្រ​ព័ត៌មានវិទ្យា​ពី​វិទ្យាស្ថាន​ស៊ី​តិក​។​ ​ ​​​

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ទេព ពិទូរ្យ​​