សហគ្រាសផលិតឱសថ ប៉េប៉េអឹម នឹងចែកថ្នាំលាបរឹតគីណាល់ប៊ុម (Kinal Baume) ជូនអត្តពលិកជាង២ពាន់នាក់ នាព្រឹកថ្ងៃស្អែកនេះ
- ថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥ ម៉ោង ១០:៣០ នាទី ព្រឹក

សហគ្រាសផលិតឱសថ ប៉េប៉េអឹម នឹងចូលរួមចែកថ្នាំលាបរឹតគីណាល់ប៊ុម (Kinal Baume) ដល់អត្តពលិកដែលនឹងចូលរួមរត់ក្នុងកម្មវិធី «ម៉ារ៉ាតុងដើម្បីមនុស្សធម៌» ប្រមាណជាង២ពាន់នាក់។ កម្មវិធីនេះ រៀបចំឡើងដោយ ក្រសួងព័ត៌មាន សហការជាមួយសារព័ត៌មាន ASEAN Top ដោយមានការគាំទ្រពីវិស័យឯកជន ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃសៅរ៍ ទី១៥ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ៥:០០នាទីព្រឹក។ ទីតាំងរត់ម៉ារ៉ាតុង ក្នុងបរិវេណ សួន អេកូ ផាក (Eco Park) បុរី ប៉េង ហួត បឹងស្នោ។
បើតាមក្រសួងព័ត៌មាន កម្មវិធីរត់ម៉ារ៉ាតុងនេះ ត្រូវបានផ្តួចផ្តើមឡើងក្នុងគោលបំណងដើម្បីចូលរួមប្រមូលថវិកាគាំទ្រដល់ មូលនិធិគន្ធបុប្ផា និងលើកកម្ពស់សុខុមាលភាពសង្គម។
ជាមួយគ្នានេះដែរ សហគ្រាសផលិតឱសថ ប៉េប៉េអឹម ក៏មានស្ដង់សម្រាប់ដាក់តាំងបង្ហាញផលិតផលជាច្រើនប្រភេទចំនួន ២ស្ដង់នៅសួន អេកូ ផាក ផងដែរ។ ដូចបានជម្រាបខាងលើ លោក-អ្នកនាង ដែលអញ្ជើញចូលរួមកម្មវិធីរត់ម៉ារ៉ាតុងនេះ អាចអញ្ជើញទស្សនាផលិតផល និងជាវទៅតាមតម្រូវការដោយមានទំនុកចិត្ត។
គួរបញ្ជាក់ថា សហគ្រាសផលិតឱសថ ប៉េប៉េអឹម ជាសហគ្រាសផលិតឱសថដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា។ ថ្មីៗនេះ សហគ្រាសផលិតឱសថ ប៉េប៉េអឹម បានសម្ពោធ និងដាក់អោយដំណើរការមន្ទីរពិសោធន៍ដំបូងបំផុតរបស់ខ្លួនដើម្បីធានាសុវត្ថិភាពដល់អតិថិជន។ បច្ចុប្បន្ន ប៉េប៉េអឹម មានផលិតដែលដាក់លក់នៅលើទីផ្សារប្រមាណជិត ២០០មុខ និងនាំចេញទៅទីផ្សារអន្តរជាតិប្រមាណជិត ២០ប្រទេសទូទាំងពិភពលោក៕

© រក្សាសិទ្ធិដោយ thmeythmey.com