សៀវភៅ«លើសពីអង្គរ» ទទួលបានការគាំទ្របន្តពីមិត្តអ្នកអាន
- ថ្ងៃអាទិត្យ ទី៩ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៩:៣០ នាទី យប់

ភ្នំពេញ៖ ភ្នំពេញ៖ សៀវភៅ«លើសពីអង្គរ» និងសៀវភៅ «អ្នកថែអង្គរ» ត្រូវបានដាក់តាំងលក់ នៅស្តង់អង្គការ អេដ អេ អាក់ស្យុង ក្នុងទិវាអំណានជាតិលើកទី១០ ឆ្នាំ២០២៥។ ប្រិយមិត្ត អាចស្វែងរកសៀវភៅ«លើសពីអង្គរ» នៅស្តង់លេខ២៣ ក្នុងបរិវេន វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(តិចណូ)។

ទិវាអំណានជាតិ លើកទី១០ ប្រារព្ធឡើង ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃ ទី ១១ ខែមីនា ក្រោមប្រធានបទ«ការអានផ្សារភ្ជាប់អន្តរជំនាន់មនុស្សក្នុងសង្គម»។
សូមជម្រាបថា សៀវភៅលើសពីអង្គរ កម្រាស់៣១៦ទំព័រនេះ មិនល្អឥតខ្ចោះនោះទេ ប៉ុន្តែវាអាចជាផ្នែកមួយ នៃបណ្ដុំចំណេះដឹង ដែលអាចជាពុទ្ធិបន្ថែមទៀត ដល់មិត្តអ្នកអាន ឱ្យបានដឹងពីរឿងរ៉ាវផ្សេងៗទៀត ក្រៅពីប្រាសាទ។

សៀវភៅកម្រាស់៣០០ទំព័រនេះ ក៏បានរំលេចពីអត្ថប្រយោជន៍ព្រៃឈើ និងទឹកជួយជ្រោងប្រាសាទ, បណ្ដាញផ្លូវគមនាគមន៍បុរាណ ព្រែកជីកបុរាណ មធ្យោបាយដឹកជញ្ជូនថ្មនាសម័យបុរាណ ដើម្បីកសាងប្រាសាទ , ប្រពៃណីនិងវប្បធម៌ ដែលផ្សារភ្ជាប់ជីវភាពរបស់អ្នកស្រុកអង្គរ ជាពិសេសព្រឹត្តិការណ៍សំខាន់ៗ ដែលកើតមានលើទឹកដីប្រាសាទនេះ ហើយមានតែមួយលើលោក។

ក្រុមការងារសារព័ត៌មានឌីជីថលថ្មីៗ កំពុងរៀបចំវណ្ណកម្មមួយទៀត ដែលរំលេចពីរឿងរ៉ាវផ្សេងៗ លើទឹកដីអច្ឆរិយមួយនេះ៕
មិត្តអ្នកអានអាចទិញសៀវភៅ«លើសពីអង្គរ» តាមរយៈសារព័ត៌មានឌីជីថលថ្មីៗ និង ខនហ្វីរេល ខេត្តសៀមរាប។ ប្រិយមិត្តនៅតាមបណ្ដារាជធានី-ខេត្ត ដែលចាប់អារម្មណ៍ជាវសៀវភៅនេះ តាមលេខទំនាក់ទំនង Telegram: https://t.me/Hornsyna 010 567 505 / 085 680 864។





© រក្សាសិទ្ធិដោយ thmeythmey.com