ត្រឹម១ថ្ងៃ ប៉ូលីស ចាប់បានអ្នកពាក់ព័ន្ធគ្រឿងញៀន ៦៩នាក់
  • ថ្ងៃអាទិត្យ ទី៩ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៦:០០ នាទី ល្ងាច
ត្រឹម១ថ្ងៃ ប៉ូលីស ចាប់បានអ្នកពាក់ព័ន្ធគ្រឿងញៀន ៦៩នាក់
រូបតំណាង

ជនសង្ស័យចំនួន៦៩នាក់ ក្នុងនោះស្រី៥នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន២៧ករណី ទូទាំងប្រទេសកាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥។ ករណីទាំង២៧នេះ មានករណីជួញដូរ ប្រើប្រាស់ រក្សាទុក និងដឹកជញ្ជូន។

TTN-Free-Banner-In-Article-PC

អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា ក្នុងចំណោមជនសង្ស័យចំនួន៦៩នាក់ មានករណីជួញដូរ ៤ករណី ដែលឃាត់ខ្លួនជនសង្ស័យ ១៦នាក់ (ស្រី ៣នាក់)។ ការដឹកជញ្ជូន និងរក្សាទុក មាន ១៨ករណី ដែលឃាត់ខ្លួនបានជនសង្ស័យ ៣៣នាក់ (ស្រី ២នាក់)។ អ្នកប្រើប្រាស់ មាន៥ករណី ដែលឃាត់ខ្លួនបាន ២០នាក់។ 

សមត្ថកិច្ច ចាប់យកវត្ថុតាងសរុបក្នុងថ្ងៃទី៨ ខែមីនា ដូចជា មេតំហ្វេតាមីន(Ice) ៦៩៣,៣៩ក្រាម។ មេតំហ្វេតាមីន(Wy) មានចំនួន ១៥,៨៥ក្រាម។ កេតាមីន(Ke) មានចំនួន ៥,៤៦ក្រាម និងអ៊ិចស្តាស៊ី(mdma) មានចំនួន ១២,១០ក្រាម។ សមត្ថកិច្ច បានបង្រ្កាបបទល្មើសគ្រឿងញៀនទូទាំងប្រទេស និងចាប់បានជនសង្ស័យចំនួន៦៩នាក់នេះ នៅខេត្ត បាត់ដំបង  កំពង់ចាម  កំពង់ធំ កំពត កោះកុង  ព្រៃវែង ពោធិ៍សាត់ តាកែវ កំពង់ចាម និងខេត្តកណ្តាល៕


អ្នកសរសេរអត្ថបទ

ជម្រាបសួរមិត្តអ្នកអាន! នៅឆ្នាំ២០១៩ ខ្ញុំ សែម វណ្ណា (Sem Vanna) មានឱកាសចូលបម្រើការងារនៅសារព័ត៌មានឌីជីថលថ្មីៗ ផ្នែកផលិតវីដេអូ និងបទយកការណ៍។ បច្ចុប្បន្ន ខ្ញុំ ផ្ដោតលើព័ត៌មានបេតិកភណ្ឌ វប្បធម៌ និងសង្គម។ ក្រៅពីសរសេរព័ត៌មានសង្គមទូទៅ ខ្ញុំ ក៏បានចូលរួមផលិតវីដេអូឯកសារអំពីរមណីយដ្ឋានអង្គរផងដែរ៕

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

សែម វណ្ណា