លោក ហង់ ពៅ ចង់ឃើញអ្នកមកលេងអង្គរសង្រ្កាន្តឱ្យតម្លៃតំបន់បេតិកភណ្ឌ និងទុកដាក់សំរាម​ត្រឹមត្រូវ
  • ថ្ងៃចន្ទ ទី១០ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៨:៣០ នាទី ព្រឹក
លោក ហង់ ពៅ ចង់ឃើញអ្នកមកលេងអង្គរសង្រ្កាន្តឱ្យតម្លៃតំបន់បេតិកភណ្ឌ និងទុកដាក់សំរាម​ត្រឹមត្រូវ
លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា

សៀមរាប៖ សហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) នឹងរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ឆ្នាំ២០២៥ ក្នុងទឹកដីខេត្តសៀមរាបរយៈពេល៣ថ្ងៃ គឺថ្ងៃទី១៤ ដល់១៦ ខែមេសា។  នេះជាឆ្នាំទី១២ ហើយនៃព្រឹត្តិការណ៍នេះ​ ដែលនឹងទាក់ទាញទេសចរយ៉ាងច្រើនកុះករមកលេងកម្សាន្ត។

TTN-Free-Banner-In-Article-PC

អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក ហង់ ពៅ សាទរចំពោះព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ដែលលោកជឿជាក់ថា ព្រឹត្តិការណ៍នេះ នឹងជំរុញតម្លៃ រួមទាំងផ្សព្វផ្សាយពីតំបន់អង្គរ ទៅកាន់ពិភពលោកបន្ថែម។ សម្រាប់លោក ហង់ ពៅ អង្គរសង្រ្កាន្ត បានបង្ហាញនូវអត្តសញ្ញាណ ទំនៀមទម្លាប់ប្រពៃណីខ្មែរ ដែលមានតាំងពីបុរាណមក ដែលជាមរតកវប្បធម៌រូបី ភ្ជាប់ជាមួយនឹងមរតកវប្បធម៌អរូបី។ 

លោក ហង់ ពៅ បានរំលេចពីការងាររៀបចំនៅតំបន់អង្គរ ដែលបានកែប្រែមុខមាត់បន្ថែមផងដែរ។ អគ្គនាយកអាជ្ញាធរជាតិអប្សរាបញ្ជាក់ថា ការរៀបចំនេះ មិនមែនទើបនឹកឃើញទេ ពោលគឺក្រុមការងារ បានសិក្សាស្រាវជ្រាវ ឱ្យទៅលំនាំដូចការរៀបចំពីអតីតកាលវិញ ហើយវាក៏ជាផ្នែកមួយនៃការពន្យារពេលទស្សនា​របស់​ភ្ញៀវទេសចរ ផងដែរ។ 

 ជាមួយគ្នានេះ លោក ហង់ ពៅ បានអំពាវនាវដល់សាធារណជន ក៏ដូចជាភ្ញៀវទេសចរ ពេលចូលរួមក្នុង ព្រឹត្តិការណ៍អង្គរសង្រ្កាន្តខាងមុខ ជួយថែរក្សាបរិស្ថានឱ្យបានគ្រប់គ្នា។ សម្រាប់លោក ហង់ ពៅ  ការចូលរួមនេះ បង្ហាញពីការផ្តល់តម្លៃ និងគោរពដល់ទីសក្ការបូជា ក៏ដូចជាបង្ហាញពីកិត្យានុភាពរបស់​ប្រជាជនកម្ពុជា ទៅដល់ទេសចរអន្តរជាតិផងដែរ៕

 ពិធីប្រុងពលីបើកការដ្ឋានព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ឆ្នាំ២០២៥.JPG
ពិធីប្រុងពលីបើកការដ្ឋានព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ឆ្នាំ២០២៥
ពិធីប្រុងពលីបើកការដ្ឋានព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ឆ្នាំ២០២៥


អ្នកសរសេរអត្ថបទ

អ៊ី​សា រ៉​ហា​នី (Isa Rohany) មាន​ស្រុកកំណើត​នៅ​ស្រុក​ក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។ នាង​បាន​ចូលធ្វើការ​ជា​អ្នក​សារព័ត៌មាន​នៅ​គេហទំព័រ​សារព័ត៌មាន​ថ្មីៗ​នៅ​ដើមឆ្នាំ​២០១៣ ក្រោយ​ទទួល​ការបណ្តុះបណ្តាល​វគ្គ​ខ្លី​លើ​ជំនាញ​សារព័ត៌មាន​ពី​អ្នកកាសែត​ជើងចាស់​។ ចាប់ពី​ឆ្នាំ​២០១៤​មក អ៊ី​សា រ៉​ហា​នី គឺជា​សហការី​របស់​សារព័ត៌មាន​ថ្មីៗ​ប្រចាំខេត្ត​សៀមរាប ដោយ​ផ្តោតលើ​ព័ត៌មាន​ចម្រុះ​។ អ៊ី​សា រ៉​ហា​នី បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​លើ​ជំនាញ សេដ្ឋកិច្ច នៅ​ឆ្នាំ​២០១១៕

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

អុីសា រ៉ហានី