AUPP សម្ពោធមូលនិធិអាហារូបករណ៍នារី ចំនួន៥ម៉ឺនដុល្លារ ជាមួយក្រុមហ៊ុនសិង្ហបុរី M Kapital Pte Ltd.
- ថ្ងៃចន្ទ ទី១០ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៩:៤០ នាទី ព្រឹក

សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) បានប្រកាសភាពជាដៃគូជាមួយក្រុមហ៊ុន M Kapital Consulting ទាក់ទងនឹងមូលនិធិអាហារូបករណ៍ ROOKAIYAL AMMAL Girls' Scholarship Fund ក្នុងគោលបំណងជួយដល់និស្សិតស្រីដើម្បីបន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅ AUPP ។ អនុស្សរណៈនៃការយោគយល់គ្នា (MoU) ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី០៧ ខែមីនា ដែលជានិមិត្តរូបនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីបង្កើនឱកាសការសិក្សាអប់រំ និងឱកាសការងារសម្រាប់និស្សិតកម្ពុជា។

M Kapital Consulting ប្តេជ្ញាផ្តល់អាហារូបករណ៍ប្រចាំឆ្នាំ ដែលមានទឹកប្រាក់ចំនួន USD ១០,០០០ (មួយម៉ឺនដុល្លារសហរដ្ឋអាម៉េរិក) ដល់និស្សិតស្រីសម្រាប់រយៈពេល៥ឆ្នាំ។ ជំនួយហិរញ្ញវត្ថុដ៏សប្បុរសនេះ ត្រូវបានរៀបចំឡើងដើម្បីកាត់បន្ថយឧបសគ្គចំពោះការអប់រំ និងលើកកម្ពស់ឧត្តមភាពសិក្សាក្នុងចំណោមស្ត្រីវ័យក្មេងដែលបង្ហាញពីសក្តានុពល និងការប្តេជ្ញាចិត្ត។
Kohe Hasan ស្ថាបនិកក្រុមហ៊ុន M Kapital Consulting និងជាអ្នកជំរុញនៅពីក្រោយកម្មវិធីអាហារូបករណ៍នេះ ដើម្បីរម្លឹកដល់ម្តាយរបស់នាង ដែលជាស្ត្រីមិនចេះអក្សរ ប៉ុន្តែគាត់បានលើកទឹកចិត្ត និងប្រឹងប្រែងឱ្យនាងបន្តការសិក្សា ទោះបីជាប្រឈមមុខនឹងបញ្ហានានាក៏ដោយ។ Kohe ជឿជាក់យ៉ាងមុតមាំថាតាមរយៈការបំផុសគំនិតយុវនារីឱ្យបន្តការសិក្សានៅសាកលវិទ្យាល័យអាចផ្លាស់ប្តូរនូវការរស់នៅនិងជួយដល់សង្គមជាតិ។

ក្រៅពីអាហារូបករណ៍ កិច្ចសហការណ៍រវាង AUPP និង M Kapital ក៏បានបង្កើតឱកាសបែបស្តង់ដាអន្តរជាតិ សម្រាប់សិស្សានុសិស្សទាំងអស់។ កិច្ចសហប្រតិបត្តិការនេះ នឹងក្លាយជាច្រកទ្វារឆ្ពោះទៅកាន់ការហ្វឹកហាត់ការងារ ឱកាសការងារ បទបង្ហាញដោយអ្នកជំនាញ សិក្ខាសាលា និងព្រឹត្តិការណ៍បណ្តាញនៅក្នុងវិស័យដូចជា បដិសណ្ឋារកិច្ច រ៉ែនិងថាមពល ឩស្សាហកម្មផ្នែកដឹកជញ្ជូនផ្លូវទឹក ហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងបច្ចេកវិទ្យា នៅប្រទេសសិង្ហបុរី។ បន្ថែមពីនេះទៀត កម្មវិធីផ្លាស់ប្តូរការសិក្សារយៈពេលខ្លី និងកម្មវិធីហ្វឹកហាត់ការងារបានអនុញ្ញាតឱ្យនិស្សិតកម្ពុជាទទួលបានបទពិសោធក្នុងប្រទេសសិង្ហបុរី ខណៈពេលដែលនិស្សិតសិង្ហបុរីមកកាន់ប្រទេសកម្ពុជា។

នៅក្នុងខែនៃអន្តរជាតិនារី អនុស្សរណៈនៃការយោគយល់គ្នារវាង AUPP និង M Kapital Consulting ដើរតួសំខាន់ក្នុងការរម្លឹកពីការផ្តល់សិទ្ធិអំណាចដល់ស្ត្រីតាមរយៈការអប់រំ និងតួនាទីដ៏សំខាន់ក្នុងការលើកកម្ពស់សមភាពយេនឌ័រ។ AUPP ប្តេជ្ញាយ៉ាងមុតមាំនូវក្នុងការបណ្តុះបណ្តាលអ្នកដឹកនាំជំនាន់ក្រោយនៅកម្ពុជា ហើយមានក្តីរំភើបក្នុងការសហការជាមួយ M Kapital Consulting ដែលផ្តល់ឱកាសសម្រាប់ស្ត្រីឱ្យទទួលបានភាពជោគជ័យក្នុងការអប់រំថ្នាក់ឧត្តមសិក្សា។ យើងរួមគ្នាបង្កើតអនាគតដ៏ភ្លឺថ្លាសម្រាប់ស្ត្រីវ័យក្មេងនៅក្នុងប្រទេសកម្ពុជា។
អំពី AUPP
សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) គឺជាសាកលវិទ្យាល័យតែមួយគត់ក្នុងប្រទេសកម្ពុជាដែលផ្តល់ជូននូវកម្មវិធីសិក្សាស្តង់ដាបែបអាម៉េរិក និងកម្មវិធីសញ្ញាបត្រពីរ ដែលទទួលស្គាល់ដោយសហរដ្ឋអាម៉េរិក។ សិស្សនិស្សិតមានឱកាសជ្រើសរើសពីមុខជំនាញ១៣មុខផ្សេងៗគ្នានៅក្នុងសាលាធុរកិច្ច បច្ចេកវិទ្យាឌីជីថល ច្បាប់ និងវិទ្យាសាស្ត្រសង្គម។ នៅ AUPP មហាវិទ្យាល័យជំនាញរបស់យើងបាននាំមកនូវចំណេះដឹង និងបទពិសោធក្នុងពិភពពិតជាច្រើនដល់ថ្នាក់រៀន ដោយផ្តល់ឱ្យសិស្សនូវការយល់ដឹង និងការណែនាំដែលមិនអាចកាត់ថ្លៃបាន នៅពេលពួកគេចាប់ផ្តើមដំណើរសិក្សារបស់ពួកគេ។
វគ្គសិក្សាថ្មី ២០២៥ កំពុងបើកទទួលពាក្យចូលរៀន ដាក់ពាក្យឥឡូវនេះ៖ https://bit.ly/BachelorsApplication , ស្វែងយល់បន្ថែម៖ www.aupp.edu.kh ៕

(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com