ដើម្បីកាត់​បន្ថយ​ការ​ឈឺចាប់​ឆ្អឹងខ្នង គេ​អាច​ហាត់ប្រាណបែបនេះ
  • ថ្ងៃពុធ ទី១២ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៦:៥៩ នាទី ព្រឹក
ដើម្បីកាត់​បន្ថយ​ការ​ឈឺចាប់​ឆ្អឹងខ្នង គេ​អាច​ហាត់ប្រាណបែបនេះ

អត្រា​នៃ​អ្នក​ឈឺ​ចុកចាប់​តាម​ឆ្អឹង ខ្នង​បាន​កើនឡើង​មួយ​ជា​ពីរ​ដង​ចាប់ តាំងពី​ទស្សវត្សរ៍​ឆ្នាំ​១៩៩០ មក​ ។ នៅ​ប្រទេស​កម្ពុជា​យើង​ទោះបី ជា​មិន​មាន​តួលេខ​ជាក់លាក់​ក្ដី​អ្នក​ឈឺ ឆ្អឹងខ្នង​មាន​ចំនួន​ច្រើន​គួរ​អោយ​កត់សម្គាល់។
TTN-Free-Banner-In-Article-PC


យោង​តាម​ទស្សនាវដ្ដី Reader Digest​ បានអោយ​ដឹង​ថា ការ​សិក្សា​ស្រាវជ្រាវ​ចំនួន​១៤​បាន​ឈាន​ដល់ ការ​សន្និដ្ឋាន​រួម​គ្នា​ថា ការ​ហាត់ប្រាណ​ដើម្បី​អោយ​មាន ចលនា​សាច់ដុំ ដែល​កប់​ជ្រៅ​នៅ​ជាប់​នឹង​ឆ្អឹង នោះ​អាច​នឹង​កាត់​បន្ថយ បញ្ហា​ឈឺ​ឆ្អឹង ខ្នង​នេះ​បាន​រហូត​ដល់​ទៅ​១៥​ភាគរយ​។ គន្លឹះ​នៅ​ក្នុង​បញ្ហា​នេះ គឺគេ​ត្រូវ​ហាត់ប្រាណ​ដើម្បីធ្វើ​អោយ​មាន​ចលនា សាច់ដុំ​ដែល​ដែល​កប់​ជ្រៅ និង​ដែល​ទ្រទ្រង់​ឆ្អឹង​ខ្នង ​។ ការ​ស្រាវជ្រាវ​ផ្ដល់​យោបល់​ថា ដើម្បីកាត់​បន្ថយ​ការ​ឈឺចាប់​ឆ្អឹងខ្នង គេ​អាច​ហាត់ប្រាណ ដូច​ខាងក្រោមៈ

១-ដេក​ខ្នង​រៀបនឹង​កំរាល ឥដ្ឋ​ហើយ​បត់​ជង្គង់​ និង​ដាក់​បាតជើង​អោយជាប់​នឹង​កំរាល​ឥដ្ឋ​។ ដាក់​ឆ្អឹងខ្នង​របស់​អ្នក អោយ​ស្ថិត​នៅ​ទីតាំង សូន្យ​ដែល​មិន​កោង និង​មិន​គាប​នឹងកំរាល​ឥដ្ឋ​។ លើកជើង​ឆ្វេង និង​ដៃស្ដាំ​នៅ​ពេល​ដំណាលគ្នា រួច​ហើយ​ទម្លាក់ វា​ចុះ​មក​កន្លែង​ដើម​វិញ​។ បន្ទាប់​មក​លើកជើង​ស្ដាំ និង​ដៃ​ឆ្វេង​ដំណាលគ្នា​វិញ រួច​ទម្លាក់​ចុះមកទីតាំង​ដើម​ ។ ធ្វើ​ដូច្នេះ​អោយ​បាន​ប្រាំ​ដង ​។ រួច​បង្កើន​អោយ​បាន​ដប់​ដង​ជា​បណ្ដើរ​ៗ​ ។

២-ដោយ​ច្រត់​ដៃ និង​ជង្គង់​ធ្វើ​យ៉ាងម៉េច​អោយ ឆ្អឹងខ្នង​នៅ​ទីតាំងសូន្យ រួច​លើកដៃ​ម្ខាង​អោយ ស្របទៅ​នឹងកំរាលឥដ្ឋ​។ បន្ទាប​វា​ចុះ​ហើយ​ក្រោយមក​លើកដៃ​ម្ខាង​ទៀត​ឡី​ង រួច​ទម្លាក់ ចុះ​។​ធ្វើ​ដូច្នេះ​អោយ​បាន ប្រាំ​ដង​។​បន្ទាប់​មក​លើកជើង​ម្ខាង​ទៅ ក្រោយ​អោយ​ស្រប​ទៅ នឹង​កំរាល​ឥដ្ឋ​រួច​ទម្លាក់​វា​ចុះ​។ ក្រោយមក​លើកជើង ម្ខាង​ទៀត និង​ទម្លាក់​វា​ចុះ​ដែរ​។ ធ្វើ​ដូច្នេះ​អោយ​បាន​ប្រាំ​ដង​។ បន្ដ​ទៅ​លើកដៃ​ម្ខាង និង​ជើង​ម្ខាង​ទៀត​ផ្ទុយ​គ្នា​ក្នុង​ពេល​ដំណាលគ្នា ។ ជា​បណ្ដើរ​ៗ ធ្វើ​ដូច្នេះ​អោយ​ឡើង​ដល់​១​ដង​ ៕

អ្នកសរសេរអត្ថបទ
© រក្សាសិទ្ធិដោយ thmeythmey.com

សារព័ត៌មានថ្មីៗ