ក្រសួងពាណិជ្ជកម្ម ចាប់ទទួលពាក្យស្នើសុំលក់ផលិតផលក្នុង«ពិព័រណ៍ផលិតផលខ្មែរ» នៅអង្គរសង្ក្រាន្ត
- ថ្ងៃព្រហស្បតិ៍ ទី១៣ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៧:៥៩ នាទី ល្ងាច

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានប្រកាសទទួលពាក្យស្នើសុំលក់ផលិតផល ឬសេវាកម្ម ក្នុង«ពិព័រណ៍ផលិតផលខ្មែរ» នាព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ពីថ្ងៃទី១៤-១៦ ខែមេសា នៅបរិវេណមុខប្រាសាទអង្គរវត្ត។ ពាណិជ្ជករ និងសាធារណជន អាចមកបំពេញបែបបទចូលរួមតាមរយៈនាយកដ្ឋានកិច្ចការពិព័រណ៍ នៃក្រសួងពាណិជ្ជកម្ម ដល់ថ្ងៃទី១ មេសា។

ក្រសួងពាណិជ្ជកម្ម សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា នឹងរៀបចំ «ពិព័រណ៍ផលិតផលខ្មែរ» ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៥ ក្រោមប្រធានបទ «ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី» ពីថ្ងៃទី១៤-១៦ ខែមេសា នៅបរិវេណមុខប្រាសាទអង្គរវត្ត។ «ពិព័រណ៍ផលិតផលខ្មែរ» រៀបចំឡើង ក្នុងគោលបំណង ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ។
ពាណិជ្ជករ និងសាធារណជនទូទៅ ដែលមានចំណាប់អារម្មណ៍ចង់ចូលរួមដាក់តាំងបង្ហាញ លក់ផលិតផលឬសេវាកម្ម និងស្វែងរកដៃគូពាណិជ្ជកម្ម ក្នុងព្រឹត្តិការណ៍ពិព័រណ៍នេះ អាចមកបំពេញបែបបទចូលរួម តាមរយៈនាយកដ្ឋានកិច្ចការពិព័រណ៍ នៃក្រសួងពាណិជ្ជកម្ម រហូតដល់ថ្ងៃទី១ ខែមេសា។ លោកអ្នកអាច ទាក់ទងតាមរយៈទូរស័ព្ទលេខ ០១៥ ៥៥ ៣៣ ៥៥ ឬ ០៧០ ៩៤ ០៦ ០៦ ឬមន្ទីរពាណិជ្ជកម្មខេត្តសៀមរាបតាមទូរស័ព្ទលេខ ០១២ ៥៥០-៦៣៥។
អត្ថបទទាក់ទង
សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២៥នេះ សហភាពសហព័ន្ធយុវជនកម្ពុជា បានប្រកាសរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្តឡើងវិញ នៅទឹកដីសៀមរាប-អង្គរ។ ឆ្នាំនេះជាឆ្នាំ១២ហើយ ដែលសហភាពសហព័ន្ធយុវជនកម្ពុជា រៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត។ ព្រឹត្តិការណ៍វប្បធម៌នេះ បានក្លាយជាស្មារតីប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ជាលក្ខណៈមហាគ្រួសារខ្មែរតែមួយ នៅលើទឹកដីសៀមរាប-អង្គរ និងជាព្រឹត្តិការណ៍ទេសចរណ៍មួយផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: