ចិន ថានឹងប្រឹងប្រែងពេញទំហឹងដើម្បី «បង្រួបបង្រួមដោយសន្តិវិធី» ជាមួយតៃវ៉ាន់
- ថ្ងៃពុធ ទី១២ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៦:២៩ នាទី ល្ងាច

នៅក្នុងរូបថតផ្តល់ដោយកងទ័ពជើងទឹកសហរដ្ឋអាមេរិកនេះ នាវាពិឃាតបំពាក់មីស៊ីល Arleigh Burke-class USS Halsey ធ្វើប្រតិបត្តិការ ខណៈកំពុងឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃចន្ទមុនការចរចាជាមួយមន្ត្រីអាមេរិកក្នុងប្រទេសអារ៉ាប៊ីសាអូឌីតនៅថ្ងៃអង្គារនេះថាអ៊ុយក្រែនចង់បានសន្តិភាពនិងថារុស្ស៊ីជា «មូលហេតុតែមួយគត់» ដែលសង្គ្រាមនេះនៅអូសបន្លាយមកដល់ពេលនេះ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន AFP។

លោក Zelenskyy បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមអនឡាញថា៖ «អ៊ុយក្រែនស្វែងរកសន្តិភាពតាំងពីវិនាទីដំបូងនៃសង្គ្រាមនេះម្ល៉េះ ហើយយើងតែងតែនិយាយថាមូលហេតុតែមួយគត់ដែលសង្គ្រាមនេះនៅបន្តគឺដោយសារតែរុស្ស៊ី»។
ការចរចាដែលគេទន្ទឹងរង់ចាំយ៉ាងខ្លាំងនៅថ្ងៃអង្គារនេះក្នុងប្រទេសអារ៉ាប៊ីសាអូឌីតដើម្បីស្វែងរកដំណោះស្រាយសម្រាប់សង្គ្រាមជាង ៣ ឆ្នាំមកនេះនឹងមានវត្តមានមន្ត្រីអាមេរិកនិងអ៊ុយក្រែនជួបគ្នាជាលើកដំបូងតាំងពីទស្សនកិច្ចដែលផ្ដល់លទ្ធផលមិនល្អរបស់លោក Zelenskyy ទៅកាន់សេតវិមានកាលពីខែមុនមក។
ចាប់តាំងពីពេលឡើងកាន់តំណែងជាថ្មីម្តងទៀតមក ប្រធានាធិបតីអាមេរិកលោក Donald Trump បានអះអាងមិនពិតម្តងហើយម្តងទៀតអំពីលោក Zelenskyy និងសង្គ្រាមនេះ ដែលបន្ទរតាមវោហារសាស្ត្រសំខាន់ៗរបស់រុស្ស៊ី។
អ្នកនាំពាក្យរដ្ឋាភិបាលរុស្ស៊ីលោក Dmitry Peskov បានប្រាប់អ្នករាយការណ៍ព័ត៌មានថាសហរដ្ឋអាមេរិកទំនងជាចង់ឮពីភាគីអ៊ុយក្រែនថាពួកគេត្រៀមខ្លួនរួចរាល់ដើម្បីសន្តិភាព។
លោក Dmitry Peskov ថា៖ «តាមពិត នេះប្រហែលជាអ្វីដែលគ្រប់គ្នាកំពុងរង់ចាំ»។
អ៊ុយក្រែនបានជំរុញឱ្យមានការបញ្ចប់សង្គ្រាមនេះដោយយុត្តិធម៌និងយូរអង្វែងអស់រាប់ឆ្នាំមកហើយ ខណៈអំពាវនាវឲ្យមានការធានាសន្តិសុខដែលនឹងកម្លារារាំងរុស្ស៊ីកុំឱ្យវាយប្រហារលើខ្លួនម្ដងទៀត៕
© រក្សាសិទ្ធិដោយ thmeythmey.com