គម្រោងសង់កីឡដ្ឋានថ្មីរបស់ Man Utd នឹងផ្តល់វិបត្តិលើការអភិវឌ្ឍក្រុម
  • ថ្ងៃពុធ ទី១២ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ១០:២៩ នាទី យប់
គម្រោងសង់កីឡដ្ឋានថ្មីរបស់ Man Utd នឹងផ្តល់វិបត្តិលើការអភិវឌ្ឍក្រុម

លោក Omar Berrada នាយកប្រតិបត្តិក្លិប Manchester United បានបង្ហាញទស្សនៈខុសពីថ្នាក់ដឹកនាំក្លិបដទៃ​ ដោយលោកអះអាងថាការវិនិយោគរបស់ក្លិបលើការសាងសង់កីឡដ្ឋានថ្មី តម្លៃ ២,៥៨ពាន់លានដុល្លារ អាចនឹងផ្តល់វិបត្តិដល់ការចំណាយលើការអភិវឌ្ឍក្រុម ដើម្បីបង្កើនកម្រិតប្រកួតប្រជែងអំឡុងពេល ៥ឆ្នាំបន្ទាប់។
TTN-Free-Banner-In-Article-PC


បច្ចុប្បន្នក្រុម Man Utd កំពុងស្ថិតនៅចំណាត់ថ្នាក់លេខ ១៤ នៅក្របខណ្ឌ Premier League ប្រឈមនឹងការបាត់កៅអីពានអឺរ៉ុប គ្រប់កម្រិត។ ក្លិបមកដល់ពេលនេះក៏កំពុងរងការរិះគន់ខ្លាំង ទៅលើទម្រង់លេងធ្លាក់ចុះ គ្មានស្ថិរភាព ខណៈកីឡដ្ឋានគ្មានការអភិវឌ្ឍជឿនលឿន។

យ៉ាងណាមិញ ខុសពីថ្នាក់ដឹកនាំក្លិបដទៃផ្សេងទៀតដែលសរសើរពីគម្រោងកីឡដ្ឋានថ្មី ប៉ុន្តែលោក Berrada នាយកប្រតិបត្តិក្លិប ថាក្រុមនឹងជួបវិបត្តិ។ 

លោក Omar Berrada បាននិយាយដូច្នេះថា៖«វាគឺជាវិបត្តិដ៏ពិតប្រាកដមួយ ដែលយើងចង់បញ្ជៀស។ យើងមិនចង់ធ្វើឱ្យធ្លាក់ចុះ នូវកម្រិតសមត្ថភាពលើការវិនិយោគលើក្រុមកីឡាកររបស់យើងឡើយ។ សម្រាប់យើងគឺចង់បានការប្រកួតប្រជែងមួយដ៏ខ្លាំង អំឡុងពេលកសាងកីឡដ្ឋានថ្មី។»។

នាយកក្លិបបិសាចក្រហមដដែល ក៏បានទទូចទៀតថា ក្លិបគួរតែអាចស្វែងរកវិធីសាស្រ្តធ្វើយ៉ាងណាបង្កើនសមត្ថភាពក្រុមឱ្យមានការប្រកួតប្រជែងខ្លាំងជាងនេះ នៅអំឡុងពេលកសាងកីឡដ្ឋានថ្មីដែលអាចផ្ទុកមនុស្សបានចំនួន ១០០ ០០០នាក់ និងធំជាងគេប្រចាំប្រទេសអង់គ្លេស ជំនួសកីឡដ្ឋានចាស់ Old Trafford៕

អត្ថបទទាក់ទង

អ្នកសរសេរអត្ថបទ

អ្នក​យកព័ត៌មាន​កីឡា

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ជា យូគៀង