កូនប្រុស Marcelo ត្រូវបានកោះហៅចូលក្រុមអេស្ប៉ាញអាយុក្រោម ១៧ឆ្នាំ
  • ថ្ងៃពុធ ទី១២ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ១០:៥៩ នាទី យប់
កូនប្រុស Marcelo ត្រូវបានកោះហៅចូលក្រុមអេស្ប៉ាញអាយុក្រោម ១៧ឆ្នាំ

Enzo Alves ត្រូវជាកូនប្រុស Marcelo អតីតខ្សែការពារ Real Madrid និងជម្រើសជាតិប្រេស៊ីល​ ត្រូវបានក្រុមអេស្ប៉ាញអាយុក្រោម ១៧ឆ្នាំ កោះហៅឱ្យចូលរួមក្រុម នៅថ្ងៃទី១១ ខែមីនា។
TTN-Free-Banner-In-Article-PC


នេះជាការកោះហៅលើកដំបូង សម្រាប់កូនប្រុសរបស់ Marcelo ដែលជាខ្សែប្រយុទ្ធ បានកើតនៅក្នុងប្រទេសអេស្ប៉ាញ ទីក្រុងម៉ាឌ្រីដដោយផ្ទាល់។ Enzo Alves ទើបតែមានវ័យ ១៥ឆ្នាំ តែប៉ុណ្ណោះ។

ចាប់ផ្តើមអាជីពបាល់ទាត់ តាមឪពុក Alves បានចុះកិច្ចសន្យាជាមួយនឹងក្លិប Real Madrid លេងនៅក្រុមយុវជន កាលពីឆ្នាំ ២០២២ ហើយរូបគេក៏ត្រូវបានជ្រើសរើសឱ្យចូលលេងតំណាងឱ្យក្រុមយុវជនអេស្ប៉ាញ តាំងពីឆ្នាំ ២០២៣ ប៉ុន្តែមិនស្ថិតនៅក្នុងយុវជនអេស្ប៉ាញអាយុក្រោម ១៧ឆ្នាំ ឡើយ។

ដោយឡែក Marcelo ជាឪពុក ធ្លាប់ជាកីឡាករលេងឱ្យ Real Madrid រហូតដល់ ១៦រដូវកាល។ កីឡាសញ្ជាតិប្រេស៊ីលរូបនេះ បានចូលនិវត្តន៍ពីបាល់ទាត់កាលពីឆ្នាំ ២០២៤ ក្រោយពីលេងឱ្យក្លិបនៅប្រេស៊ីល Fluminense បាន ១រដូវកាល។ នៅ Real Madrid ជើងខ្លាំងប្រចាំអេស្ប៉ាញ Marcelo ជួយក្រុមឈ្នះពានរង្វាន់រហូតដល់ទៅ ២៥លើក រួមមានទាំងពាន La Liga, Champions League, Copa del Rey, Spain Super Cup និង Club World Cup ជាដើម៕


 

អ្នកសរសេរអត្ថបទ

អ្នក​យកព័ត៌មាន​កីឡា

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ជា យូគៀង