ធនាគារ វីង សូមការអធ្យាស្រ័យចំពោះភាពរអាក់រអួលនៃសេវាធនាគារ ដែលបណ្តាលមកពីការកែលម្អផ្នែកបច្ចេកទេស
  • ថ្ងៃព្រហស្បតិ៍ ទី១៣ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ១០:៥២ នាទី ព្រឹក
ធនាគារ វីង សូមការអធ្យាស្រ័យចំពោះភាពរអាក់រអួលនៃសេវាធនាគារ ដែលបណ្តាលមកពីការកែលម្អផ្នែកបច្ចេកទេស

នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ៖ ធនាគារ វីង បានចេញសេចក្តីជូនដំណឹង ដោយសម្តែងនូវការសោកស្តាយជាពន់ពេកចំពោះភាពរអាក់រអួលនៃសេវាកម្មរបស់ធនាគារ នៅក្នុងអេបរបស់ខ្លួន ខណៈពេលដែលធនាគារ វីង កំពុងតែប្រឹងប្រែងកែលម្អនូវបច្ចេកទេស កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ កន្លងទៅនេះ។

សេចក្តីជូនដំណឹងរបស់ធនាគារ វីង មានខ្លឹមសារដូចខាងក្រោម៖ នៅធនាគារ វីង យើងខ្ញុំបានចាត់ទុកអតិថិជនគឺជាបេះដូងនៃអ្វីៗគ្រប់យ៉ាងដែលយើងខ្ញុំខិតខំក្នុងការបម្រើសេវាកម្មជូន។ យើងខ្ញុំសូមសម្តែងការខន្តីអភ័យទោសយ៉ាងអស់ពីដួងចិត្តចំពោះការអាក់រអួលនៃសេវាកម្មរបស់យើងខ្ញុំ ដែលបានកើតឡើងកាលពី ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ កន្លងទៅ ដោយមូលហេតុយើងខ្ញុំបានធ្វើនូវវឌ្ឍនភាពផ្នែកបច្ចេកទេសរបស់ធនាគារ វីង។ យើងខ្ញុំយល់យ៉ាងច្បាស់ថា ការរអាក់រអួលនេះបានបង្កឱ្យមានការប៉ះពាល់មួយចំនួន ហើយយើងខ្ញុំពិតជាមានការសោកស្តាយយ៉ាងខ្លាំងចំពោះការរំខានណាមួយដែលបានប៉ះពាល់ដល់បទពិសោធន៍នៃការប្រើប្រាស់សេវាធនាគាររបស់លោកអ្នក។
 
ជាការប្តេជ្ញាចិត្តរបស់យើងខ្ញុំ គឺនឹងនៅតែបន្តក្នុងការផ្តល់ជូនលោកអ្នកនូវដំណោះស្រាយធនាគារដែលគួរឱ្យទុកចិត្ត ងាយស្រួល និងមានភាពច្នៃប្រឌិត។ ខណៈពេលដែលយើងខ្ញុំនៅតែបន្តធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធប្រតិបត្តិការរបស់យើងខ្ញុំដើម្បីបម្រើសេវាកម្មឱ្យកាន់តែប្រសើរ យើងខ្ញុំក៏សូមថ្លែងអំណរគុណចំពោះការអត់ធ្មត់ និងការយោគយល់អាធ្យាស្រ័យរបស់លោកអ្នក។
 
យើងខ្ញុំសូមថ្លៃអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការផ្តល់ទុកចិត្ត និងបន្តគាំទ្រ ហើយយើងខ្ញុំក៏សង្ឃឹមយ៉ាងមុតមាំក្នុងការផ្តោតជាសំខាន់ទៅលើអតិថិជនបន្តទៅពេលអនាគត។
 


សូមបញ្ជាក់ផងដែរថា នៅពេលនេះសេវារបស់ធនាគារ វីង បានត្រឡប់មកស្ថានភាពប្រក្រតីវិញហើយ។ អតិថិជន អាចដាក់ប្រាក់ ដកប្រាក់ និងសេវាផ្សេងៗទៀតបានដូចធម្មតា។ ក្នុងករណីអតិថិជន មានបញ្ហាអ្វីមួយ សូមទាក់ទងទំព័រហ្វេសប៊ុកផ្លូវការរបស់ធនាគារ វីង បានគ្រប់ពេល៕

(អត្ថបទពាណិជ្ជកម្ម)
 

អ្នកសរសេរអត្ថបទ

ឈ្មោះ ឌួក ដែន ផ្នែកប្រតិបត្ដិអាជីវកម្ម និងសរសេរអត្ថបទពាណិជ្ជកម្ម។ ឌួក ដែន បានចូលបម្រើការងារនៅក្នុងស្ថាប័នសារព័ត៌មានឌីជីថលថ្មីៗ ជាអ្នកប្រតិបត្ដិអាជីវកម្ម និងសរសេរអត្ថបទពាណិជ្ជកម្មចាប់តាំងពីឆ្នាំ២០២២។

© រក្សាសិទ្ធិដោយ thmeythmey.com

ឌួក ដែន