Challenge League៖ ព្រះខ័នរាជស្វាយរៀង មិនមើលស្រាល Shan United ទោះឈ្នះជើងទី១ច្រើនគ្រាប់
  • ថ្ងៃព្រហស្បតិ៍ ទី១៣ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៣:០៩ នាទី រសៀល
Challenge League៖ ព្រះខ័នរាជស្វាយរៀង មិនមើលស្រាល Shan United ទោះឈ្នះជើងទី១ច្រើនគ្រាប់
រូបភាព៖ ព្រះខ័នរាជស្វាយរៀង

Shan United FC ត្រូវបើកទ្វារពហុកីឡដ្ឋាន Thuwunna ស្វាគមន៍ ព្រះខ័នរាជស្វាយរៀង ក្នុងការប្រកួតជើងទី២ វគ្គ៨ក្រុមចុងក្រោយ AFC Challenge League ថ្ងៃទី១៣ ខែមីនា វេលាម៉ោង ៥ និង ៣០នាទីល្ងាច។ ទោះជើងទី១ ឈ្នះ ៦-២ ប៉ុន្តែគ្រូស្វាយរៀងលោក Jose Munoz នៅតែចង់បានជ័យជម្នះ និងប្រាប់កូនក្រុមកុំមើលស្រាល និងប្រកួតដោយមានការគោរពក្រុលោក Ono Hiroki។

TTN-Free-Banner-In-Article-PC


ត្រឡប់ទៅកាន់ទឹកដីមីយ៉ាន់ម៉ា ក្រុមពីលីគកំពូលកម្ពុជា ព្រះខ័នរាជស្វាយរៀងមាន៤គ្រាប់ក្នុងដៃ តាមរយៈជ័យជម្នះលើក្រុម Shan United ៦-២ នៅជើងទី១ ដែលធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតតេជោ។

ទោះមានប្រៀបសំណល់គ្រាប់បាល់ដល់ទៅ៤គ្រាប់ ប៉ុន្តែគ្រូបង្វឹកស្វាយរៀងលោក Jose Munoz ប្រាប់កូនក្រុមឱ្យពង្រឹងក្រុមដោយមិនមើលស្រាលគូប្រកួតដែលដឹកនាំដោយគ្រូជប៉ុនលោក Ono Hirokiឡើយ សម្រាប់ជំនួបជើងទី២នេះ។

ក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតជើងទី២ គ្រូសញ្ជាតិអេស្ប៉ាញលើកឡើងថា៖«ទៅកាន់ទឹកដីមីយ៉ាន់ម៉ា កូនក្រុមស្វាយរៀងត្រូវប្រមូលផ្តុំអារម្មណ៍ដើម្បីបន្តយកជ័យជម្នះ និងប្រកួតដោយការគោរពគូប្រកួត។ ជាការជួបគ្នាលើកទី៣ ដូច្នេះខ្ញុំបានដឹងពីសមត្ថភាពកីឡាកររបស់ Shan United។ កីឡាករមីយ៉ាន់ម៉ាភាគច្រើនមានគុណភាព រួមទាំងកីឡាករបរទេសផងដែរ។

Jose Munoz បានដាក់គោលដៅធ្វើយ៉ាងណានាំស្វាយរៀងឈានទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ AFC Challenge League រដូវកាល ២០២៤-២៥ ស្របពេលក្រុមខ្លួនជាក្រុមមានប្រៀបជាង Shan United៕

អត្ថបទទាក់ទង

 


អ្នកសរសេរអត្ថបទ
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ថ្មីៗ