ប្រធានភ្នាក់ងារស៊ើបការណ៍អាមេរិក និង រុស្ស៊ី ជួបគ្នាតាមទូរសព្ទ ក្រោយដាច់ទំនាក់ទំនង៣ឆ្នាំ
  • ថ្ងៃព្រហស្បតិ៍ ទី១៣ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៥:១៩ នាទី ល្ងាច
ប្រធានភ្នាក់ងារស៊ើបការណ៍អាមេរិក និង រុស្ស៊ី ជួបគ្នាតាមទូរសព្ទ ក្រោយដាច់ទំនាក់ទំនង៣ឆ្នាំ
ប្រធានភ្នាក់ងារចារកិច្ចអាមេរិកនិងរុស្ស៊ីជួបគ្នាតាមទូរសព្ទ ក្រោយដាច់ទំនាក់ទំនង៣ឆ្នាំ AP - Andrew Harnik

ដោយ៖កែវ ឆាយា (RFI ខេមរភាសា)

ថ្ងៃពុធទី ១២ ខែមីនា ទីភ្នាក់ងារព័ត៌មានផ្លូវការរុស្ស៊ី បានផ្សាយឲ្យដឹងថា ប្រធានស្ថាប័ន​ស៊ើប​ការណ៍ក្រៅប្រទេសរបស់រុស្ស៊ី លោក Serguei Naryshkine បានជួបសន្ទនាតាម​ទូរសព្ទ ជាមួយប្រធានស្ថាប័នស៊ើបការណ៍អាមេរិក CIA លោក John Ratcliffe។ នេះជា​កិច្ចសន្ទនាលើកទី១ រវាងថ្នាក់ដឹកនាំនៃស្ថាប័នទាំងពីរ គិតតាំងពីពេល ដែលរុស្ស៊ី បានវាយ​លុកចូលអ៊ុយក្រែន ក្នុងខែ កុម្ភៈឆ្នាំ ២០២២ កន្លងទៅ។
TTN-Free-Banner-In-Article-PC

 
ក្នុងកិចុ្ចសន្ទនាគ្នានេះ លោក Naryshkine និង លោក Ratcliffe បានឯកភាពគ្នាលើការ រក្សាទំនាក់ទំនងរវាង ស្ថាប័ន SVR និង CIA ដើម្បីរួមគ្នាធានាស្ថិរភាព និងសន្តិសុខ​អន្តរជាតិ ព្រមទាំងបន្ធូរបន្ថយការប្រឈមមុខដាក់គ្នារវាង ក្រុងម៉ូស្គូ និងវ៉ាស៊ីនតោន។ នេះបើតាមសេចក្តីថ្លែងការណ៍ ដែលផ្សាយដោយទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS។

សេចក្តីប្រកាសអំពីកិច្ចសន្ទនាតាមទូរសព្ទខាងលើ បន្លឺឡើង ចំពេលដែល អ៊ុយក្រែន កាលពីថ្ងៃអង្គារទី១១ មីនា ថ្មីៗនេះ បានសុខចិត្តទទួលយកសំណើរបស់សហរដ្ឋអាមេរិក ឲ្យមានបទឈប់បាញ់រយៈពេល ៣០ថ្ងៃ ជាមួយភាគីរុស្ស៊ី។ អ៊ុយក្រែន អះអាងថា កំពុង​ត្រៀម​ខ្លួនជាស្រេច ដើម្បីស្វែងរកសន្តិភាព និងខណ្ឌបញ្ចប់សង្គ្រាមដែលអន្លាយមក​អស់ជាង ៣ឆ្នាំ មកនេះ។

ជាការឆ្លើយតបនឹងគោលជំហរថ្មីរបស់អ៊ុយក្រែន អាមេរិកបានប្រកាសមួយរំពេចថា នឹង​ផ្តល់​ជំនួយយោធា និងចែករំលែកព័ត៌មានសម្ងាត់ៗនានា ទៅឲ្យអ៊ុយក្រែនឡើងវិញ៕

© រក្សាសិទ្ធិដោយ thmeythmey.com

Other