ធ្វើបែបណាទើបអាចការពារជំងឺពុកឆ្អឹងបាន?
  • ថ្ងៃសៅរ៍ ទី១៥ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៦:៥៩ នាទី ព្រឹក
ធ្វើបែបណាទើបអាចការពារជំងឺពុកឆ្អឹងបាន?

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការការពារជំងឺពុកឆ្អឹង។ តើមានអ្វីខ្លះទៅ?
TTN-Free-Banner-In-Article-PC


អ្នកគួរតែញ៉ាំទឹកដោះគោ និងផលិតផលដែលធ្វើពីទឹកដោះគោ ព្រោះក្នុងនោះមានផ្ទុកកាល់ស្យូមខ្ពស់ ដែលអាចជួយការពារអ្នកមិនឲ្យងាយពុកឆ្អឹងឡើយ។ ជាពិសេស ពពួកសណ្តែក បន្លែបៃតង បង្គារ និងត្រីតូចៗ ល្ងរខ្មៅ និងពពួកគ្រាប់ធញ្ញជាតិ សុទ្ធតែជាប្រភពកាល់ស្យូម។ ដូចនេះ អ្នកគួរតែព្យាយាមបរិភោគ ទើបអាចប៉ូវកាល់ស្យូមបានគ្រប់គ្រាន់។

នៅពេលដែលវីតាមីនDនិងកាល់ស្យូមនៅជាមួយគ្នា ឆ្អឹងរបស់អ្នកនឹងមិនងាយពុកឡើយ។ វីតាមីនDនេះបានមកពីពន្លឺព្រះអាទិត្យ ដោយស្បែកត្រូវពន្លឺថ្ងៃ នឹងបំលែងទៅជាវីតាមីនD។ មនុស្សពេញវ័យដែលមានសុខភាពល្អនៅពេលដែលហាត់ប្រាណក្រោមពន្លឺថ្ងៃចំនួនពី១ទៅ២ម៉ោងជារៀងរាល់ថ្ងៃ នឹងទទួលបានវីតាមីនDគ្រប់គ្រាន់៕

អ្នកសរសេរអត្ថបទ
© រក្សាសិទ្ធិដោយ thmeythmey.com

សារព័ត៌មានថ្មីៗ