អាការទាំងនេះបង្ហាញថា អ្នកស្រ្តេសជាប់ជានិច្ច
  • ថ្ងៃចន្ទ ទី១៧ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៦:៥៩ នាទី ព្រឹក
អាការទាំងនេះបង្ហាញថា អ្នកស្រ្តេសជាប់ជានិច្ច

ស្រ្តេសគឺជារឿងមួយដែលពិបាកនឹងជៀសផុត ជាពិសេសនៅលើមនុស្សដែលធ្វើការច្រើន ហើយមិនចេះកាត់ស្រ្តេសដោយការលំហែអារម្មណ៍។ ថ្វីបើវាជាបញ្ហាផ្លូវចិត្តមែន តែរាងកាយរបស់យើងអាចនឹងបង្ហាញឱ្យឃើញចេញមកក្រៅបាន។ តើរាងកាយរបស់យើងអាចបង្ហាញឱ្យឃើញនូវអ្វីខ្លះ ពេលដែលយើងស្រ្តេសជាប់រហូត?
TTN-Free-Banner-In-Article-PC


១. គេងសង្គ្រឺតធ្មេញ

មូលហេតុធំបំផុតនៃការគេងសង្គ្រឺតធ្មេញ គឺមកពីបញ្ហាស្រ្តេស។ អ្នក​អាច​នឹង​ឃើញ​ថា​ខ្លួន​អ្នកគេងសង្គ្រឺតធ្មេញដោយមិនដឹងខ្លួនមិនថាពេលថ្ងៃឬពេលយប់នោះទេ។ សញ្ញា​មួយ​ដែល​បញ្ជាក់​ថា​អ្នក​បាន​ទម្លាប់​នេះ​ គឺ​ឈឺ​ថ្គាម​នៅ​ព្រឹក​បន្ទាប់។ អ្នកក៏អាចសម្គាល់ឃើញថាធ្មេញរបស់អ្នកមើលទៅខ្លីជាងធម្មតា ដោយសារតែការសឹក។ វា​ជា​គំនិត​ល្អ​ក្នុង​ការ​ប្រើ​ឧបករណ៍​ការពារ​មាត់និងធ្មេញ ​ដើម្បីការពារមិនឱ្យសឹក។ ជាពិសេសអ្នកចូរព្យាយាមកាត់ស្រ្តេស ដើម្បីកុំឱ្យមានបញ្ហានេះកើតមានឡើង។

២. សក់របស់អ្នកជ្រុះច្រើនជាងធម្មតា

ការឃើញសក់ជ្រុះច្រើននៅក្នុងបន្ទប់ទឹក និង នៅលើគ្រែ អាចជាសញ្ញានៃភាពតានតឹងដែលលាក់កំបាំង។ ភាពចលាចលក្នុងអារម្មណ៍ អាចរំខានដល់ដំណាក់កាលលូតលាស់នៃវដ្តសក់។ ទោះបីជាអ្នកមិនមានបញ្ហាស្រ្តេសអ្វីនៅពេលនេះក៏ដោយ តែបញ្ហាជ្រុះសក់នេះ អាចបន្សល់ទុកពីការស្រ្តេសលើកមុនៗ។ ដូចនេះ អ្នកអាចនឹងឃើញសក់អ្នកជ្រុះ ក្រោយពីអ្នកស្រ្តេសរយៈពេល៦ទៅ១២សប្តាហ៍ក្រោយមក។

៣. មាត់របស់អ្នកស្ងួតជាប់ជានិច្ច

ប្រសិនបើអ្នកស្រេកទឹកឥតឈប់ឈរ ហើយមិនបានញ៉ាំអ្វីដែលមានជាតិប្រៃទេ ចូរយកចិត្តទុកដាក់ចំពោះសុខភាពផ្លូវចិត្តរបស់អ្នក។ ភាពតានតឹងរយៈពេលយូរ រារាំងក្រពេញទឹកមាត់របស់អ្នក ធ្វើឱ្យអ្នកស្ងួតមាត់។ អ្នក​ក៏​អាច​នឹង​ជួប​ការ​លំបាក​ក្នុង​ការ​លេប​ផង​ដែរ ដោយសារ​តែ​អ្នក​ខ្សោះ​ជាតិ​ទឹក៕

ត្រួតពិនិត្យដោយ៖ https://www.health.com.kh/

អ្នកសរសេរអត្ថបទ
© រក្សាសិទ្ធិដោយ thmeythmey.com

សារព័ត៌មានថ្មីៗ