ការតុបតែងនៅបណ្តោយស្ទឹងសៀមរាប ត្រៀមចាំមហាគ្រួសារខ្មែរទៅកម្សាន្ត«អង្គរសង្ក្រាន្ត»
- ថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៥:៥៩ នាទី ល្ងាច

សៀមរាប៖ នៅបាំងតែប្រហែលមួយខែទៀត ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ នឹងឈានចូលមកដល់ ពោលគឺនៅថ្ងៃទី១៤, ១៥ និង១៦ ខែមេសា។ បណ្តោយស្ទឹងសៀមរាប ដែលជាទីតាំងមួយ ក្នុងចំណោមទីតាំងផ្សេងទៀត ដែលត្រូវរៀបចំអង្គរសង្ក្រាន្ត កំពុងរៀបចំតុបតែងខ្លួន ដើម្បីរង់ចាំប្រជាជាតិខ្មែរ និងភ្ញៀវទេសចរបរទេស ពីទីជិតឆ្ងាយទៅលេងកម្សាន្ត។ កុំភ្លេចណា៎! ទៅលេង «អង្គរសង្ក្រាន្ត» ឱ្យបានកុះករ។

សហភាពសហព័ន្ធយុវជនកម្ពុជា បានប្រកាសថា ព្រឹត្តិការណ៍ «អង្គរសង្ក្រាន្ត» ឆ្នាំនេះ នឹងរៀបចំឡើងពីថ្ងៃទី១៤-១៦ ខែមេសា ក្រោមប្រធានបទ «ញញឹម សាទរសង្ក្រាន្ត ឆ្នាំថ្មី»។
«អង្គរសង្ក្រាន្ត» នឹងរៀបចំឡើង ធំជាងមុន និងមានកម្មវិធីពិសេសៗជាច្រើន មិនធ្លាប់មានពីមុនមក ពោលគឺមានកម្មវិធីធំៗចំនួន៣៨ ដែលមានមានដូចជា ការសម្ដែងទស្សនីយភាពសិល្បៈ «ចង្វាក់បេះដូង អង្គរ» (Angkor Comes to Live) ដែលជាទស្សនីយភាពសិល្បៈមិនធ្លាប់មាន ក្នុងក្របខណ្ឌអង្គរសង្ក្រាន្តកន្លងមក។ ក្រៅពីនេះមាន តំបន់ភូមិខ្ញុំ, ការប្រកួតអុកចត្រង្គ, ការប្រកួតអក្សរចម្លាក់អង្គរ ភូមិត្នោត, ភូមិរចនា,ការតាំងបង្ហាញក្រមាវែងជាងគេ,ក្បូនដង្ហែអង្គរសង្ក្រាន្តរយៈពេល៣ថ្ងៃ, យុទ្ធគុនចម្រុះបុរាណខ្មែរ, របាំ និងល្បែងប្រជាប្រិយ, របាំបុរាណ ប្រពៃណី និងប្រជាប្រិយ, សួនញញឹមអង្គរ, កម្មវិធីតស់ៗលេងទឹក ល្បែងប្រជាប្រិយ, សួនមុនីហឫទ័យ, ផ្សារដងស្ទឹងសៀមរាប, កម្មវិធីស្រង់ព្រះ ការប្រណាំងរទេះគោ ក្របី និងសេះ, ការវាយត្រដំ ឬវាយកូនគោល និងការពិព័រណ៍ផ្សេងទៀត។
កម្មវិធីទាំងនោះ នឹងរៀបចំឡើង នៅចំនួន ៦ទីតាំងខុសៗគ្នា គឺនៅបរិវេណមុខប្រាសាទអង្គរវត្ត, សួនច្បារព្រះរាជដំណាក់, ដងស្ទឹងសៀមរាប, បណ្ដោយផ្លូវ King’s Road, តំបន់ផាប់ស្ទ្រីត និងអង្គរឃ្យុងយូ។
អត្ថបទទាក់ទង






© រក្សាសិទ្ធិដោយ thmeythmey.com