ម៉ារ៉ាតុងទីក្រុងឡុងដ៍ ដាក់គោលដៅបំបែកកំណត់ត្រាអ្នកចូលរួមលើស ៥៦ ០០០នាក់
  • ថ្ងៃសៅរ៍ ទី១៥ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៩:៥៩ នាទី ព្រឹក
ម៉ារ៉ាតុងទីក្រុងឡុងដ៍ ដាក់គោលដៅបំបែកកំណត់ត្រាអ្នកចូលរួមលើស ៥៦ ០០០នាក់

អ្នករៀបចំព្រឹត្តិការណ៍រត់ម៉ារ៉ាតុងទីក្រុងឡុងដ៍លើកទី៤៥ បានត្រៀមខ្លួនសម្រាប់ បំបែក កំណត់ត្រា ជាព្រឹត្តិការណ៍ដែលនឹងមានមនុស្សចូលរួមរត់ច្រើនជាង ៥៦ ០០០នាក់។ ព្រឹត្តិការណ៍ម៉ារ៉ាតុងអន្តរជាតិនេះ នឹងធ្វើឡើង នៅថ្ងៃទី២៧ ខែមេសា។
TTN-Free-Banner-In-Article-PC

 
កំណត់ត្រាចាស់ ត្រូវបានកាន់កាប់ដោយព្រឹត្តិការណ៍រត់ម៉ារ៉ាតុងទីក្រុងញូវយ៉ក កាលពីខែ វិច្ឆិកាកន្លងទៅ ដោយមានមនុស្សចូលរួមរត់រហូតដល់ចំនួន ៥៥ ៦៤៦នាក់។
 
អ្នករៀបចំ ម៉ារ៉ាតុងទីក្រុងឡុងដ៍ បានលើកឡើងថា ពួកគេទទួលបានសំណើចុះឈ្មោះ ជា កំណត់ត្រារហូតដល់ ៨៤០ ៣១៨ សម្រាប់ការបោះឆ្នោតជ្រើសរើស ឱ្យចូលរួមរត់នៅក្នុង ព្រឹត្តិការណ៍ម៉ារ៉ាតុងទីក្រុងឡុងដ៍ឆ្នាំនេះ ហើយជាងពាក់កណ្តាល គឺជាពាក្យស្នើសុំសម្រាប់ ស្ត្រី។
 


នាយកប្រតិបត្តិ ព្រឹត្តិការណ៍ម៉ារ៉ាតុងទីក្រុងឡុងដ៍ លោក Huge Brasher បានលើកឡើង ថា៖«ម៉ារ៉ាតុងទីក្រុងឡុងដ៍ លើកទី៤៥ គឺជាឆ្នាំដ៏សំខាន់សម្រាប់យើង ហើយវាក៏នឹងអាច ក្លាយជាកំណត់ត្រាដ៏អស្ចារ្យ ក្នុងនាមជាព្រឹត្តិការណ៍ម៉ារ៉ាតុងធំជាងគេបំផុត មិនធ្លាប់មាន ក្នុងពិភពលោក។»។
 
លើសពីនេះ​ ព្រឹត្តិការណ៍ម៉ារ៉ាតុងទីក្រុងឡុងដ៍ឆ្នាំនេះ ក៏នឹងមានវត្តមានរបស់កីឡាករម្ចាស់ មេដាយមាសអូឡាំពិក ទីក្រុងរីយ៉ូ និងតូក្យូ Eliud Kipchoge សញ្ជាតិកេនយ៉ា ត្រឡប់ចូល ការរត់ប្រណាំងលើកដំបូងឡើងវិញ ចាប់តាំងពីឆ្នាំ២០២០។
 
ចំណែកកីឡាការិនី ដែលកំពុងកាន់កាប់កំណត់ត្រាពិភពលោកបច្ចុប្បន្ន Ruth Chepngetich ព្រមទាំងម្ចាស់មេដាយមាសអូឡាំពិក Sifan Hassan ក៏នឹងមានវត្តមាន ក្នុង​ការរត់ប្រណាំង​ក្នុងទីក្រុងឡុងដ៍លើកទី៤៥ ដែរ៕
 

 

អ្នកសរសេរអត្ថបទ

អ្នក​យកព័ត៌មាន​កីឡា

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ជា យូគៀង