ព្រឹត្តិការណ៍រត់ដើម្បីមនុស្សធម៌ ប្រមូលបានថវិកា១០០លានរៀល ប្រគល់ជូនមូលនិធិគន្ធបុប្ផា
  • ថ្ងៃសៅរ៍ ទី១៥ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៤:៣៩ នាទី រសៀល
ព្រឹត្តិការណ៍រត់ដើម្បីមនុស្សធម៌ ប្រមូលបានថវិកា១០០លានរៀល ប្រគល់ជូនមូលនិធិគន្ធបុប្ផា
ព្រឹត្តិការណ៍រត់ដើម្បីសប្បុរសធម៌

ក្រសួងព័ត៌មាន​បាន រៀបចំព្រឹត្តិការណ៍រត់ដើម្បីមនុស្សធម៌ (Run for Charity) នាព្រឹកថ្ងៃទី១៥ មីនា ឆ្នាំ២០២៥ នៅក្នុងបរិវេណនៃបុរីប៉េង ហួត បឹងស្នោ។ ព្រឹត្តិការណ៍នេះ មានអ្នកចូលរួម ១៦០០នាក់ ហើយប្រមូលបានថវិកា ១០០លានរៀល ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។ លោក នេត្រ ភក្ដ្រា រដ្ឋមន្ដ្រីក្រសួងព័ត៌មាន អំពាវនាវឲ្យពលរដ្ឋកម្ពុជា ឆ្លៀតយកពេលទំនេរពីការងារ និងការសិក្សា មកចូលរួមលេងកីឡា។
TTN-Free-Banner-In-Article-PC

អត្ដពលិកជាតិ និងអន្ដរជាតិ មកពី១៧ប្រទេស ដែលមានចំនួនជាង ១៦០០នាក់ បានចូលរួមរត់ដើម្បីសប្បុរសធម៌ នៅព្រឹកថ្ងៃទី១៥ មីនា នៅក្នុងបរិវេណនៃបុរីប៉េង ហួត បឹងស្នោ ដោយមានការចូលរួមពីលោក នេត ភក្ដ្រា។

រដ្ឋមន្ដ្រីក្រសួងព័ត៌មានរូបនេះ​ បានឲ្យដឹងថា ព្រឹត្តិការណ៍នេះ ធ្វើឡើងដើម្បីរៃអង្គាសថវិកាជួយដល់មូលនិធិគន្ធបុប្ផាកម្ពុជា និងគាំទ្រដល់សុខមាលភាពសង្គម។ ព្រឹត្តិការណ៍ ដែលរៀបចំដោយក្រសួងព័ត៌មានជាលើកដំបូងនេះ ទទួលបានការគាំទ្រច្រើន ដោយអង្គាសបានថវិកា ១០០លានរៀល ជួយដល់មូលនិធិសប្បុរសធម៌នេះ។



យោងទៅលើការផ្សាយរបស់ក្រសួងព័ត៌មាន លោក នេត្រ ភក្ដ្រា បានអំពាវនាវឱ្យប្រជាពលរដ្ឋ និងយុវជនទាំងអស់ ចំណាយពេលក្រៅម៉ោងបំពេញការងារ និងសិក្សា មកចូលរួមក្នុងសកម្មភាពកីឡា ដើម្បីសុខភាព និងបង្កើតទំនាក់ទំនងក្នុងសង្គម។

ព្រឹត្តិការណ៍រត់ដើម្បីសប្បុរសធម៌នេះ មានវិញ្ញាសា ដូចជា ៤,៤គីឡូម៉ែត្រ និង៦,៦គីឡូម៉ែត្រ៕
 

អ្នកសរសេរអត្ថបទ
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

គឹម មករា