លោក ឌូទើតេ បង្ហាញខ្លួនតាមប្រព័ន្ធវីដេអូលើកដំបូងនៅតុលាការ ICC
  • ថ្ងៃសៅរ៍ ទី១៥ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៥:១៩ នាទី ល្ងាច
លោក ឌូទើតេ បង្ហាញខ្លួនតាមប្រព័ន្ធវីដេអូលើកដំបូងនៅតុលាការ ICC
រូបភាព AFP

អតីតប្រធានាធិបតីហ្វីលីពីន លោករ៉ូឌ្រីហ្គោ ឌូទើតេ នៅថ្ងៃទី១៤ ខែមីនា បានបង្ហាញខ្លួនតាមប្រព័ន្ធវីដេអូជាលើកដំបូងនៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC)​ ក្រោយការចាប់ខ្លួននៅហ្វីលីពីន។
TTN-Free-Banner-In-Article-PC

ក្នុងសំលៀកបំពាក់ពណ៌ខៀវ និងសំឡេងខ្សោយ ដែលហាក់បង្ហាញពីភាពអស់កម្លាំងក្រោយធ្វើដំណើរផ្លូវឆ្ងាយពីហ្វីលីពីន ទៅទីក្រុងឡាអេ ហូឡង់ អតីតប្រធានាធិបតីហ្វីលីពីន លោករ៉ូឌ្រីហ្គោ ឌូទើតេ បានបញ្ជាក់ពីឈ្មោះ និងថ្ងៃកំណើតរបស់ខ្លួន។

ជាមេដឹកនាំអាស៊ីដំបូងគេបង្ហាញខ្លួននៅតុលាការអន្តរជាតិទីក្រុងឡាអេ លោក ឌូទើតេ ត្រូវបានចៅក្រមប្រាប់ពីបទចោទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងសិទ្ធិការពាររបស់លោក។ លោកឌូទើតេ រងបទចោទនេះ ស្របពេលក្រុមសិទ្ធិមនុស្ស បានអះអាងថា សង្រ្គាមប្រឆាំងគ្រឿងញៀនមានអ្នកស្លាប់រហូតដល់ ៣ម៉ឺននាក់ ហើយភាគច្រើនជាជនក្រីក្រ។ 

ពាក់ព័ន្ធនឹងការចាប់ខ្លួននេះ លោក Salvador Medialdea មេធាវីរបស់លោក ឌូទើតេ បានអះអាងថា ការចាប់ខ្លួនកូនក្តីរបស់ខ្លួនទៅហូឡង់ ជាករណីចាប់ជំរិត ស្របពេលមានសុខភាពមិនល្អ។ 

សូមបញ្ជាក់ថា លោក ឌូទើតេ ជាប្រធានាធិបតីហ្វីលីពីពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២២ ហើយជាមេដឹកនាំអាស៊ីដំបូងគេ ដែលត្រូវបាននាំខ្លួនទៅកាត់ទោសនៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ដែលជាសមត្ថកិច្ចចុងក្រោយ ដើម្បីកាត់ទោសលើបទចោទពាក់ព័ន្ធឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ, ឧក្រិដ្ឋកម្មសង្រ្គាម និងប្រល័យពូជសាសន៍៕ 
 

អ្នកសរសេរអត្ថបទ

​ធៀន ភា​រិន្ទ បានចាប់ផ្តើម​ការងារ​ជា​អ្នកសារព័ត៌មាន​នៅ សារព័ត៌មាន​ថ្មីៗ នៅក្នុង​ឆ្នាំ​២០១៩​។ បច្ចុប្បន្ននេះ ភា​រិន្ទ​កំពុង​សិក្សា​ផ្នែក​ច្បាប់ នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច និង​នៅ​ដេ​ប៉ា​តេ​ម៉​ង់​សិក្សា​អន្តរជាតិ នៃ​វិទ្យាស្ថាន​ការបរទេស សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។ ភា​រិន្ទ ជា​អ្នកតាមដាន​ព័ត៌មាន​អន្តរជាតិ ជាពិសេស នយោបាយ សេដ្ឋកិច្ច និង​ទំនាក់ទំនង​ការបរទេស​។​...

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ធៀន ភា​រិន្ទ