សង្រ្កាន្តបាត់ដំបងឆ្នាំនេះ មានតាំងបង្ហាញផ្លែទុរេនយក្ស ដូងខ្ទិះយក្ស ក្រូចយក្ស និងណែមយក្ស
  • ថ្ងៃអាទិត្យ ទី១៦ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ១០:៤៥ នាទី ព្រឹក
សង្រ្កាន្តបាត់ដំបងឆ្នាំនេះ មានតាំងបង្ហាញផ្លែទុរេនយក្ស ដូងខ្ទិះយក្ស ក្រូចយក្ស និងណែមយក្ស
រូបភាព៖ សុខ លូ-Sok Lou

រដ្ឋបាលខេត្តបាត់ដំបង នឹងរៀបចំ «សង្ក្រាន្តបាត់ដំបង ២០២៥» នៅថ្ងៃទី១៤ ខែមេសាខាងមុខ។ ក្នុងព្រឹត្តិការណ៍នេះ មានតាំងបង្ហាញផ្លែទុរេនយក្ស ដូងខ្ទិះយក្ស ក្រូចយក្ស ណែមយក្ស ដែលផលិតផលទាំងនោះសុទ្ធសឹងតំណាងឱ្យខេត្តរបស់ពួកគេ។
TTN-Free-Banner-In-Article-PC

ចំពោះ ទីតាំងរៀបចំសង្រ្កាន មានចំនួន១១តំបន់សំខាន់ៗ រួមមាន តំបន់ក្លោងទ្វារសង្រ្កាន្ត, តំបន់វេទិកាបើកព្រឹត្តិការណ៍, តំបន់ត្រជាក់ចិត្ត, តំបន់ពាងទឹក, តំបន់ភូមិយើង ដែលមានការតាំងពិព័រណ៍ក្រុង-ស្រុក, ពិព័រណ៍ភូមិ១ ផលិតផល១ និងទីតាំងល្បែងប្រជាប្រិយខ្មែរ។ លើសពីនោះ ក៏មាន តំបន់តន្រ្តីស្រុកស្រែ, តំបន់សាសនា, តំបន់ផលិតផលយក្ស, តំបន់ភូមិបង្អែមខ្មែរ, តំបន់ពិព័រណ៍ទូទៅ និងតំបន់តន្រ្តីសម័យ។




សូមជម្រាបថា បាត់ដំបង ជាខេត្តមួយសម្បូរទៅដោយបែបផ្នែកស្ថាបត្យកម្ម និងជាគោលដៅសិក្សាស្រាវជ្រាវមួយ ដ៏ពេញនិយមសម្រាប់សិស្សនិសិ្សត។ ខេត្តភាគពាយ័ព្យនេះ មានសំណង់ប្រាសាទបុរាណ និងវត្តអារាមចាស់ៗ រួមទាំងអគារសម័យបារាំង ដែលមានរចនាបថផ្សេងគ្នាជាច្រើនកន្លែង។ ក្រៅពីនេះ ទីតាំងប្រវត្តិសាស្រ្ត តំបន់ទេសចរណ៍ធម្មជាតិ ម្ហូបអាហារ ក៏ជាគោលដៅទាក់ទាញដ៏សំខាន់ សម្រាប់ខេត្តភាគពាយព្យនៃប្រទេសកម្ពុជានេះផងដែរ។ 
កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ក្រុងបាត់ដំបង ត្រូវបានចុះបញ្ជីជាបណ្ដាញទីក្រុងច្នៃប្រតិដ្ឋរបស់អង្គការយូណេស្កូ (UCCN) ផ្នែកម្ហូបអាហារចំណោម ៥៥ប្រទេស៕  


 

អ្នកសរសេរអត្ថបទ

ឈុំ ចន្ថា ជាអ្នកសារព័ត៌មានជំនាញកសិកម្ម និងបរិស្ថាន។ ចន្ថា បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកសិល្បៈនិង ការសិក្សាពីព័ត៌មាន។

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ឈុំ ចន្ថា