សារមន្ទីរ Louvre នៅប៉ារីសទាក់ទាញមនុស្សរាប់ម៉ឺននាក់ក្នុងមួយថ្ងៃៗ
- ថ្ងៃពុធ ទី១៦ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៩:៣០ នាទី យប់

ប៉ារីស៖ ស្ថិតនៅកណ្តាលរដ្ឋធានីរបស់ប្រទេសបារាំង សារមន្ទីរ Louvre មានសកម្មភាពមមាញឹកតាំងពីព្រឹករហូតដល់យប់។ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិជាច្រើនម៉ឺននាក់ក្នុងមួយថ្ងៃៗតម្រង់ជួរចូលទស្សនាផ្ទាំងគំនូរ និងរូបចម្លាក់ដែលមានអាយុកាលរាប់រយឆ្នាំក្នុងនោះមានដូចជាគំនូរ Mona Lisa និងគំនូរ Napoleon Bonaparte ។ល។ ភ្ញៀវទេសចរត្រូវឈរតម្រង់ជួររងចាំជាច្រើនម៉ោងដើម្បីចូលទស្សនាផ្នែកសំខាន់ៗនៃសារមន្ទីរ។

នៅក្នុងអំឡុងឆ្នាំ១២០០ ទីតាំងនេះធ្លាប់ជាទីសំណាក់របស់ខ្សែរាជវង្សមុននឹងក្លាយមកជាសារមន្ទីរនៅក្នុងឆ្នាំ១៧៩៣។ គេហទំព័រផ្លូវការរបស់សារមន្ទីរបានបង្ហាញថា នៅក្នុងឆ្នាំ២០២៤ អ្នកទេសចរប្រមាណជាជិត៩លាននាក់បានមកទស្សនា Louvre ។





© រក្សាសិទ្ធិដោយ thmeythmey.com