ប្រែពីអគារ​ស្ងប់ស្ងាត់​ អគារសណ្ឋាគារខេត្ត​ នឹងមានភាពអ៊ូអរឡើងវិញ​ ក្នុងព្រឹត្តការណ៍សង្រ្កាន្តកំពង់ធំ
  • ថ្ងៃចន្ទ ទី១៧ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៩:៤២ នាទី ព្រឹក
ប្រែពីអគារ​ស្ងប់ស្ងាត់​ អគារសណ្ឋាគារខេត្ត​ នឹងមានភាពអ៊ូអរឡើងវិញ​ ក្នុងព្រឹត្តការណ៍សង្រ្កាន្តកំពង់ធំ
អគារសណ្ឋាគារខេត្ត នា​បរិវេណសាលាខេត្ត​កំពង់ធំ។ រូបភាពពីរដ្ឋបាលខេត្ត​កំពង់ធំ។

រដ្ឋបាល​ខេត្ត​កំពង់ធំ​ បានរៀបចំតុបតែងបរិវេណអគារចាស់បុរាណមួយ​   ដែលមានទីតាំងនៅក្នុងសាលាខេត្ត។ បរិវេណអគារដ៏ស្ងាត់ច្រងំមួយនេះ​ ត្រូវបានអាជ្ញាធរសម្អាតដោយសារកាត់ស្មៅ​ និងដាក់ភ្លើងលម្អនាពេលរាត្រីផងដែរ។ 

លើសពីនេះ​ ក្នុងព្រឹត្តការណ៍សង្រ្កាន្តកំពង់ធំ​នាថ្ងៃទី១៤-១៦​ ខែមេសាខាងមុខ​ រដ្ឋបាល​ខេត្ត​កំពង់ធំ​  នឹងរៀបចំកម្មវិធីកម្សាន្តសប្បាយ​ និងលេងល្បែងប្រជាប្រិយខ្មែរនៅទីតាំងខាងលើ។ គួរបញ្ជាក់ថា​ អគារបារាំងនេះ​ ជាទីតាំងដែលទទួល​បដិសណ្ឋារកិច្ច​ភ្ញៀវ​ជាតិ​ និងអន្តរជាតិ​ មកស្នាក់នៅក្នុងខេត្តកំពង់ធំ។ អគារនេះ​ ត្រូ​វបានគេឈប់ប្រើ​ប្រាស់នៅអំឡុងឆ្នាំ២០០០។
TTN-Free-Banner-In-Article-PC


សូ​ម​អញ្ជើញ​ទស្សនារូប​ភាព​អគារ​សណ្ឋាគារខេត្ត ដែល​ថតដោយ​រដ្ឋបាលខេត្ត​កំពង់ធំ​ដូចតទៅ៖ 

អត្ថបទទាក់ទង





អ្នកសរសេរអត្ថបទ

ញឹក ស្រីល័ក្ខ (Nhek Sreyleak) ចូលបម្រើក្នុងស្ថាប័នសារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០១៦ ដោយចាប់ការងារជាអ្នកហាត់ការ។ បច្ចុប្បន្ន ស្រីល័ក្ខ ជានិពន្ធនាយិការង ដែលទទួលបន្ទុកផ្នែកព័ត៌មានសង្គម។ ស្រីល័ក្ខ ស្រឡាញ់អាជីពអ្នកសារព័ត៌មានតាំងពីកុមារភាព។ ក្រោយប្រឡូកក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ស្រីល័ក្ខ ទទួលបានរហស្សនាមថា នាងថ្មីៗ ។ ស្រីល័ក្ខ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកព័ត៌មាន និងគមនាគមន៍នៅសាកលវិទ្យាល័យកម្ពុជា។ បច្ចុប្បន្ន ស្រីល័ក្ខ កំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច៕

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ញឹក ស្រីល័ក្ខ