លោក Amorim ចាប់ផ្តើមឃើញភាពរីកចម្រើនរបស់កូនក្រុម Man Utd
  • ថ្ងៃចន្ទ ទី១៧ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ១:៥៩ នាទី រសៀល
លោក Amorim ចាប់ផ្តើមឃើញភាពរីកចម្រើនរបស់កូនក្រុម Man Utd

លោក Ruben Amorim អ្នកចាត់ការក្រុម Manchester United ចាប់ផ្តើមឃើញភាពរីកចម្រើនកូនក្រុម ក្រោយពួកគេជួយក្រុមឈ្នះ Leicester City ៣-០ ក្នុងជំនួបក្របខណ្ឌ Premier League ថ្ងៃទី១៦ មីនា។
TTN-Free-Banner-In-Article-PC


ក្លិបរហស្សនាមបិសាចក្រហម បានធ្វើដំណើរទៅកាន់ការប្រកួតក្នុងកីឡដ្ឋាន King Power ហើយដណ្តើមបាន ៣ពិន្ទុ បន្ទាប់ពីក្រុមឆ្លងកាត់ការប្រកួតចំនួន ២៨លើក នៅលីគកំពូលអង់គ្លេសរកឃើញជ័យជម្នះតិចតួចបំផុត។

គ្រាប់បាល់រកបានពី Rasmus Hojlund, Alejandro Garnacho ​និង​ Bruno Fernandes ​បានផ្តល់ភាពរីករាយទៅកាន់ក្រុមអ្នកគាំទ្រ Man Utd ដែលទើបនាំគ្នាធ្វើបាតុកម្មប្រឆាំងនឹងម្ចាស់ក្លិប ចំពោះបញ្ហាធ្លាក់ទម្រង់លេង និងបញ្ហាផ្ទៃក្នុងក្លិប ដែលកាត់បុគ្គលិក និងវិបត្តិហិរញ្ញវត្ថុ។

ក្រោយពីចប់ការប្រកួត អ្នកចាត់ការសញ្ជាតិព័រទុយហ្កាល់ បាននិយាយដូច្នេះថា៖«ខ្ញុំគិតថាការបង្ហាញទម្រង់លេងរបស់ពួកគេ គឺកំពុងតែរីកចម្រើន ហើយនៅពេលអ្នកកំពុងមានទម្រង់លេងល្អ នោះនិងមានលទ្ធផលមកដល់។ ជួនកាលលទ្ធផលក៏មិនតែងតែកើតចេញពីទម្រង់លេងដ៏ល្អខ្លាំងពេកនោះទេ តែរឿងសំខាន់នោះគឺអ្នកមានអារម្មណ៍រីករាយចំពោះទម្រង់លេងនោះ។ ខ្ញុំចាប់ផ្តើមមើលឃើញពីភាពរីកចម្រើនក្នុងក្រុម ជាពិសេសនៅថ្ងៃនេះ ក្រុមអាចរកឃើញផ្លូវដណ្តើមជ័យជម្នះ។ នេះជាសញ្ញាល្អ។»។

គ្រាប់បាល់កើតចេញពី Hojlund រួមគ្នាជាមួយនឹងខ្សែប្រយុទ្ធស្លាប Alejandro Garnacho គឺជាគ្រាប់បាល់ទទួលបានការសរសើរពីសំណាក់អ្នកចាត់ការវ័យ ៤០ឆ្នាំ។ ខ្សែប្រយុទ្ធសញ្ជាតិដាណឺម៉ាក Hojlund  រកបានគ្រាប់ដំបូង ចាប់តាំងពីការប្រកួត ២២លើករាល់គ្រប់ពានរង្វាន់ទាំងអស់ រូបគេរកបានគ្រាប់បាល់ទាល់តែសោះ។ ចំណែក Garnacho ក៏រកបានគ្រាប់បាល់ជាលើកទី២ នៅការប្រកួតចំនួន ២៤លើក។

​Man Utd កើនមួយដំណាក់ឡើងទៅកាន់លេខ ១៣ នៅលើតារាងក្របខណ្ឌ Premier League ដោយរកបាន ៣៧ពិន្ទុ ពីការប្រកួតចំនួន ២៩លើក។ ការប្រកួតបន្ទាប់របស់ Man Utd នឹងត្រូវចាប់ផ្តើមឡើងវិញ នៅថ្ងៃទី២ ខែមេសា ដោយត្រូវតទល់ក្រុម ​Nottingham Forest ជំនួបក្របខណ្ឌ Premier League៕

អ្នកសរសេរអត្ថបទ

អ្នក​យកព័ត៌មាន​កីឡា

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ជា យូគៀង