ភ្លៀងកក់ខែ ថយឥទ្ធិពលមួយសប្តាហ៍ តែនឹងចាប់កម្រើកវិញ ពីថ្ងៃទី២៦-៣១ ខែមីនា
- ថ្ងៃអង្គារ ទី១៨ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៩:២៧ នាទី ព្រឹក

នៅកម្ពុជា ភ្លៀងកក់ខែ នឹងថមថយឥទ្ធិពលចាប់ពីថ្ងៃទី១៨-២៥ ខែមីនា ប៉ុន្តែវានឹងបន្តមានឥទ្ធិពលឡើងវិញ ពីថ្ងៃទី២៦-៣១ខែមីនា។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម។
«ភ្លៀងកក់ខែ នឹងបន្តមានឥទ្ធិពលឡើងវិញ ដែលគ្របដណ្តប់រាយប៉ាយនៅក្នុងក្របខណ្ឌទូទាំងប្រទេស។»។ ក្រសួងធនធានទឹកបញ្ជាក់ដូច្នេះ ដោយបន្តថា រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,២៥ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ០,៧៥ម៉ែត្រ។
បើតាមក្រសួងធនធានទឹក ចាប់ពីថ្ងៃទី១៣ ខែកុម្ភៈ ដល់ថ្ងៃទី១៧ ខែមីនាកន្លងទៅ ភ្លៀងកក់ខែបានគ្របដណ្តប់លើស្រុក/ខណ្ឌ ចំនួន១៧៦ នៅទូទាំងប្រទេសកម្ពុជា៕
© រក្សាសិទ្ធិដោយ thmeythmey.com