«សង្ក្រាន្តរតនគិរី ឆ្នាំ២០២៥» នឹង​រៀបចំ​រយៈពេល៣ថ្ងៃ នៅ​បរិវេណមន្ទីរវប្បធម៌ខេត្ត
  • ថ្ងៃអង្គារ ទី១៨ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៥:៥៩ នាទី ល្ងាច
«សង្ក្រាន្តរតនគិរី ឆ្នាំ២០២៥» នឹង​រៀបចំ​រយៈពេល៣ថ្ងៃ នៅ​បរិវេណមន្ទីរវប្បធម៌ខេត្ត
លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី លេងល្បែងប្រជាប្រិយខ្មែរ។

នៅ​ក្នុង​ឱកាស​ពិធី​បុណ្យ​ចូលឆ្នាំ​ថ្មី ប្រពៃណីខ្មែរខាង​មុខ រដ្ឋបាល​ខេត្ត​រតនគិរី នឹង​រៀបចំ​ព្រឹត្តិការណ៍​សង្រ្កាន្ត​រតនគិរី​ឆ្នាំ​២០២៥ រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៤-១៦ ខែ​មេសា នា​បរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត។ ក្នុង​ព្រឹត្តិការណ៍នេះ នឹង​មាន​ការ​លេង​ល្បែង​ប្រជា​ប្រិយខ្មែរ ការ​ប្រគំតន្រ្តី ការបង្ហោះគោម និង​បាញ់កាំជ្រួចជាដើម។ --r

ព្រឹត្តិការណ៍សង្ក្រាន្តរតនគិរីឆ្នាំ២០២៥នេះ ត្រូវ​បាន​រៀបចំដើម្បី​អបអរសាទរទទួលទេវតាឆ្នាំថ្មី និងជាឱកាសដ៏ល្អសម្រាប់ប្រជាពលរដ្ឋទូទៅបានជួបជុំក្រុមគ្រួសារ និងញាតិមិត្តជិតឆ្ងាយ។ លើសពីនេះ ពិធីបុណ្យ​ចូលឆ្នាំខ្មែរ  ជាទំនៀមទម្លាប់​ប្រពៃណីជាតិខ្មែរដ៏ល្អឯកតាំងពីបុរាណកាលមក។
រូបភាពពីហ្វេសប៊ុក​លោក ញ៉ែម សំអឿន អភិបាលខេត្ត​រតនគិរី។ 

ក្នុង​ព្រឹត្តិការណ៍សង្ក្រាន្តរតនគិរី ឆ្នាំ២០២៥នេះ រដ្ឋបាលខេត្ត​រតនគិរី នឹង​មានរៀបចំ​ការ​ប្រគំ​តន្ត្រីសម័យ បុរាណ ការរាំលេងកម្សាន្ត ការតាំងពិព័រណ៍បង្ហាញផលិតផល សម្ភារប្រើប្រាស់ក្នុងស្រុក ការបង្ហោះគោម បាញ់កាំជ្រួច និងការលេងល្បែងប្រជាប្រិយរបស់ជាតិជាដើម។  

រដ្ឋបាល​រតនគិរី អំពាវនាវ​ដល់​ពលរដ្ឋ និង​ភ្ញៀវទេសចរជាតិ-អន្តរជាតិ មកចូលរួមកម្សាន្តសប្បាយរីករាយឱ្យ​បានច្រើនកុះករ ដើម្បីរួមចំណែកលើកកម្ពស់វប្បធម៌ ប្រពៃណីជាតិខ្មែរ កិត្យានុភាពជាតិ ពិសេសសក្តានុពលនៃ ខេត្តរតនគិរី។ នេះបើតាម​សេចក្ដីជូន​ដំណឹង​របស់​រដ្ឋបាលខេត្ត​រតនគិរី៕ 

អត្ថបទទាក់ទង
រូបភាពពីហ្វេសប៊ុក​លោក ញ៉ែម សំអឿន អភិបាលខេត្ត​រតនគិរី។ 

អ្នកសរសេរអត្ថបទ

ញឹក ស្រីល័ក្ខ (Nhek Sreyleak) ចូលបម្រើក្នុងស្ថាប័នសារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០១៦ ដោយចាប់ការងារជាអ្នកហាត់ការ។ បច្ចុប្បន្ន ស្រីល័ក្ខ ជានិពន្ធនាយិការង ដែលទទួលបន្ទុកផ្នែកព័ត៌មានសង្គម។ ស្រីល័ក្ខ ស្រឡាញ់អាជីពអ្នកសារព័ត៌មានតាំងពីកុមារភាព។ ក្រោយប្រឡូកក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ស្រីល័ក្ខ ទទួលបានរហស្សនាមថា នាងថ្មីៗ ។ ស្រីល័ក្ខ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកព័ត៌មាន និងគមនាគមន៍នៅសាកលវិទ្យាល័យកម្ពុជា។ បច្ចុប្បន្ន ស្រីល័ក្ខ កំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច៕

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ញឹក ស្រីល័ក្ខ