តើលោក Koji អាចជួយគោព្រៃកម្ពុជា បញ្ចប់កំណត់ត្រាចាញ់វៀតណាម បានឬទេ?
  • ថ្ងៃពុធ ទី១៩ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៤:២៩ នាទី រសៀល
តើលោក Koji អាចជួយគោព្រៃកម្ពុជា បញ្ចប់កំណត់ត្រាចាញ់វៀតណាម បានឬទេ?

ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា ត្រូវជួបម្ចាស់ផ្ទះវៀតណាម ក្នុងការប្រកួតមិត្តភាពអន្តរជាតិ នៅកីឡដ្ឋាន​ Go Dau, ខេត្ត Binh Duong វេលាម៉ោង ៧ និង ៣០នាទីល្ងាច ថ្ងៃទី១៩ ខែមីនា ។ គោព្រៃ មិនធ្លាប់ឈ្នះ ឬស្មើ វៀតណាមឡើយក្នុងការជួបគ្នា៦លើកចុងក្រោយ។ តើលោក Koji Gyotoku អាចដឹកនាំកម្ពុជា បញ្ចប់កំណត់ត្រាចាញ់ម្ចាស់ជើងឯក ASEAN Cup 2024 បានដែរឬទេ សម្រាបជំនួបមិត្តភាពនេះ?

TTN-Free-Banner-In-Article-PC

ជួបគ្នា៦លើកចុងក្រោយ គិតចាប់តាំងពីឆ្នាំ ២០០៤មក កម្ពុជា ចាញ់វៀតណាម ទាំង៦លើក ក្នុងនោះ ៤លើកក្នុងការប្រកួត ASEAN Cup និង ២លើក នៅ AFC Asian Cup។ ជំនួបចុងក្រោយ កម្ពុជា ចាញ់វៀតណាម ៤-០ នៅ ASEAN Cup ឆ្នាំ ២០១៩។ ២៥គ្រាប់ ដែលវៀតណាម ទម្លាយសំណាញទីកម្ពុជា ខណៈគោព្រៃរកបាន៣គ្រាប់ប៉ុណ្ណោះ។

លោក Koji Gyotoku ទទួលស្គាល់ថានេះជាការប្រកួតដ៏លំបាកសម្រាប់កម្ពុជា ប៉ុន្តែជ័យជម្នះជាគោលដៅចម្បងរបស់ក្រុមខ្លួន ទោះវៀតណាមជាក្រុមខ្លាំង និងជាក្រុមការពារតំណែងជើងឯកក្នុងតំបន់ក៏ដោយ។

«យើង​មិន​បាន​ត្រៀម​ខ្លួន​ឲ្យ​បាន​ល្អ​សម្រាប់​ការ​ប្រកួតនេះទេ ប៉ុន្តែ​យើង​នៅ​តែ​ចង់​បង្ហាញ​ពី​សមត្ថភាពរបស់​យើង​ដល់​អ្នក​គាំទ្រកម្ពុជា»។ គ្រូបង្វឹកសញ្ជាតិជប៉ុន ប្រាប់អ្នកកាសែតក្នុងសន្និសីទព័ត៌មានមុនប្រកួតដូច្នេះ មុនបន្ថែមថា ខ្លួនបានមើលវីដេអូការប្រកួតរបស់វៀតណាម និងដឹងពីភាពខ្លាំងរបស់ក្រុម យុទ្ធសាស្ត្រ និងការរៀបចំក្រុមដែលជួយពួកគេឱ្យឈ្នះជើងឯកអាស៊ានឆ្នាំ ២០២៤។

វៀតណាម ក្រោមការដឹកនាំរបស់គ្រូកូរ៉េខាងត្បូង Kim Sang-sik បានឈ្នះជើងឯក ASEAN Cup ជាលើកទី៣ តាមរយៈការយកឈ្នះថៃនៅវគ្គផ្តាច់ព្រ័ត្រ ក្នុងលទ្ធផលទាំង២ជើង ៥-៣។

ក្នុងជំនួបលើកទី៧ គិតចាប់ពីឆ្នាំ ២០០៤ តើលោក Koji អាចដឹកនាំគោព្រៃក្នុងនាមជាគ្រូពេញសិទ្ធិ បញ្ចប់កំណត់ត្រាចាញ់វៀតណាមបានដែរឬទេ?

អត្ថបទទាក់ទង


អ្នកសរសេរអត្ថបទ

ទេព ពិទូរ្យ បានចាប់ផ្តើម​ការងារ​នៅក្នុង​ស្ថាប័ន​សារព័ត៌មាន​ថ្មីៗ​ ជា​អ្នកបច្ចេកទេស​ចាប់ពី​ឆ្នាំ​២០១២​មក​។ ​​បច្ចុ​ប្បន្ន ពិទូរ្យ បាន​បន្ថែម​ជំនាញ​ជា​អ្នកសរសេរ​ព័ត៌មាន​កីឡា​អន្តរជាតិ​មួយទៀត​​។​ ពិទូរ្យ ទទួលបាន​សញ្ញាបត្រ​ប​រិ​ញ្ញាប​ត្រ​ព័ត៌មានវិទ្យា​ពី​វិទ្យាស្ថាន​ស៊ី​តិក​។​ ​ ​​​

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ទេព ពិទូរ្យ​​