បទពិសោធដ៏អស្ចារ្យជាមួយផ្នែកសេវាកម្មថែទាំរថយន្ត និងជួសជុលនៃ Land Rover Cambodia
- ថ្ងៃព្រហស្បតិ៍ ទី២០ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៩:៣៩ នាទី ព្រឹក

ក្រុមហ៊ុន RMA Cambodia ជាតំណាងចែកចាយផ្តាច់មុខរបស់រថយន្ត និងគ្រឿងបន្លាស់ Jaguar Land Rover បានរៀបចំកម្មវិធីដ៏ពិសេសមួយ សម្រាប់អតិថិជនរបស់ខ្លួនទាក់ទងអំពីបច្ចេកទេសជួសជុលរថយន្តដែលស្របតាមស្តង់ដាពីរោងចក្រមកពីចក្រភពអង់គ្លេស។
នៅក្នុងកម្មវិធីនេះផងដែរ ក៏មានការចូលរួមពីលោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ ខេមបូឌា និងភ្ញៀវកិត្តិយសទាំងអស់ អញ្ជើញចូលរួមពិសារភោជនាហារដ៏ឈ្ងុយឆ្ងាញ់បែប Fine Dining ដែលរៀបចំឡើងដោយចុងភៅដ៏ចំណាន ក្នុងគោលបំណងដើម្បីផ្តល់បទពិសោធដ៏អស្ចារ្យ។

ការចូលទៅទស្សនាដោយផ្ទាល់នៅក្នុង មជ្ឈមណ្ឌលជួសជុលនិងថែទាំរថយន្ត (Authorized Service Center)។ ការបង្ហាញនូវបច្ចេកវិទ្យាទំនើបចុងក្រោយដូចជាសោរពិសេស (Special Approved Tools) , ឧបករណ៍សម្រាប់ស្វែងរកបញ្ហានៅលើរថយន្ត (Diagnostic Approved Tools) និងវិធីបង្ការការពាររថយន្តពីការឆាបឆេះនៅតាមដងផ្លូវដែលបានណែនាំពីអ្នកឯកទេសជំនាញដោយផ្ទាល់។
សូមបញ្ជាក់ផងដែរថា Land Rover Cambodia ទទួលបានវិញ្ញាបនបត្រដែលទទួលស្គាល់ដោយផ្ទាល់ពីរោងចក្រ Jaguar Land Rover នៅចក្រភពអង់គ្លេសដំបូងគេក្នុងប្រទេសកម្ពុជាទៅលើការជួសជុល និងតំហែទាំលើរថយន្តប្រភេទ EV (Electric Vehicle) , PHEV (Plug in hybrid electric vehicle) , BEV (Battery Electric Vehicle)៕




© រក្សាសិទ្ធិដោយ thmeythmey.com