លោក ហ៊ុន ម៉ានី៖ ការ​វិភាគមុខងារ ជា​កា​រវាយ​តម្លៃ​ពីស្ថានភាព​​សុខភាព​រដ្ឋបាល​សាធារណៈ
  • ថ្ងៃព្រហស្បតិ៍ ទី២០ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៧:៥៩ នាទី ល្ងាច
លោក ហ៊ុន ម៉ានី៖ ការ​វិភាគមុខងារ ជា​កា​រវាយ​តម្លៃ​ពីស្ថានភាព​​សុខភាព​រដ្ឋបាល​សាធារណៈ
លោកឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួង​មុខងារសាធារណៈ។ រូបភាពពីក្រសួងមុខងារសាធារណៈ។

ភ្នំពេញ៖ «ការ​​វិភាគ​មុខងារ និង​រចនាសម្ព័ន្ធ នឹង​ផ្ដល់​ឱកាស​ឱ្យ​យើង​វាយតម្លៃស្ថានភាពសុខភាពរដ្ឋបាល​​សាធារណៈ»។ ​នេះជាការ​លើក​ឡើង​របស់​លោក​ ហ៊ុន ម៉ានី រដ្ឋមន្រ្តី​ក្រសួង​មុខងារសាធារណៈ ក្នុង​ពិធី​បិទ​សន្និបាត​ការងារ​របស់​ក្រសួង​មុខងារសាធារណៈ នៅថ្ងៃទី​២០ មីនានេះ។ 

ក្នុង​នីតិកាលទី​៧ នៃ​រដ្ឋ​សភា រដ្ឋាភិបាល​កម្ពុជា បាន​ដាក់ចេញ​នូវ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​វិធានការគន្លឹះចំនួន៣ គឺ​ការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រីចូលបម្រើការងារក្នុងរដ្ឋបាលសាធារណៈ, ការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន ដើម្បីលើកកម្ពស់គុណភាពការងារ និង​ការដាក់ឱ្យអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្ម។ 

ពាក់ព័ន្ធ​នឹង​ការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន ដើម្បីលើកកម្ពស់គុណភាពការងារ លោក ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួង​មុខងារសាធារណៈ បាន​លើក​ឡើង​ពី​ការ​ពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ ដែល​ក្រសួង​កំពុង​ដឹក​នាំកិច្ចការនេះ​។ លោក​ឧបនាយក​រដ្ឋមន្រ្តី មាន​ប្រសាសន៍ថា៖«ការ​​វិភាគ​មុខងារ និង​រចនាសម្ព័ន្ធ នឹង​ផ្ដល់​ឱកាស​ឱ្យ​យើង​វាយតម្លៃស្ថានភាពសុខភាពរដ្ឋបាល​​សាធារណៈជា​រួម​។​ ក្នុង​នោះការ​ស្វែង​យល់​ពី​ចំណុច​ខ្វះ​ខាត, បញ្ហា​ប្រឈម, តម្រូវ​ការ​ សំដៅ​ឈាន​ទៅ​កសាង​ភាព​ខ្លាំង​ ភាព​ធន់ សក្តានុពល​ និង​ថាម​ពល ដើម្បី​ឆ្ពោះ​ទៅ​សម្រេច​ចក្ខុវិស័យ​ឆ្នាំ​២០៣០ និង​ឆ្នាំ​២០៥០»។ 

លោក ហ៊ុន ម៉ានី បន្តថា ក្នុង​បរិបទ​មិនច្បាស់​លាស់នៃ​ស្ថានភាព​នយោបាយ​សកល​ ការ​វិភាគមុខងារ ជា​មាគ៌ាមួយដល់​ប្រព័ន្ធ​រដ្ឋបាល​សាធារណៈកម្ពុជា​​ អាច​ពង្រឹងខ្លួន ប្រឈម​នឹង​វិបត្តិនានា​ តាម​រយៈ​ការ​ពង្រឹង​សមត្ថភាពស្ថាប័ន​ ប្រសិទ្ធភាពការងារ ការសន្សំសំចៃ និង​បង្កើនសមត្ថភាព​ប្រកួត​ប្រជែងក្នុងការ​ការពារ និងទាញ​យកផល​ប្រយោជន៍​បន្ថែម​ដល់​កម្ពុជា​​។ 

«ប្រាកដណាស់ការដ្ឋាន​កែ​ទម្រង់​មុខងារ​សាធារណៈ​ ដែល​ក្រសួង​មុខងារសាធារណៈ បាន​កំពុង​សម្របសម្រួល​សហការ​រៀបចំ​ជាមួយ​​​ក្រសួង​ស្ថាប័ន ទាមទារឱ្យ​យើងទាំងអស់គ្នា ធ្វើ​ដំណើរ​រួម​គ្នា ជា​ជំហានៗ គិតគូរហ្មត់ចត់ ​ថ្លឹងថ្លែង ច្បាស់​លាស់ ដោយ​ឈរលើគោលការណ៍​ ពង្រឹងជាជាង​ពង្រីក»។ លោក ហ៊ុន ម៉ានី ថ្លែងបែបនេះ ដោយ​បន្តថា ការ​ធ្វើដូច្នេះដើម្បី​ឆ្ពោះទៅ​សម្រេចចក្ខុវិស័យ​វែង​ឆ្ងាយ​របស់​សម្ដេច ហ៊ុន ម៉ាណែត។  

គិត​មក​ដល់ខែមីនានេះ ក្រសួង​មុខងារសាធារណៈ បាន​សហការរៀបចំសិក្ខាសាលា​ស្ដីពី​​ការ​ពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធជាមួយ​ក្រសួង​ស្ថាប័ន​ចំនួន ២០​រួចមក​ហើយ។ សូម​បញ្ជាក់ថា ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ មិនមែនជារឿងថ្មីនោះទេ តែជាការបន្តអនុវត្តការងារក្នុងបរិបទការងារថ្មី ដែលក្រសួង ស្ថាប័ននីមួយៗ គឺជាម្ចាស់នៃការងារ សំដៅដល់ការសម្រេចគោលនយោបាយកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល៕ 


អ្នកសរសេរអត្ថបទ

ញឹក ស្រីល័ក្ខ (Nhek Sreyleak) ចូលបម្រើក្នុងស្ថាប័នសារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០១៦ ដោយចាប់ការងារជាអ្នកហាត់ការ។ បច្ចុប្បន្ន ស្រីល័ក្ខ ជានិពន្ធនាយិការង ដែលទទួលបន្ទុកផ្នែកព័ត៌មានសង្គម។ ស្រីល័ក្ខ ស្រឡាញ់អាជីពអ្នកសារព័ត៌មានតាំងពីកុមារភាព។ ក្រោយប្រឡូកក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ស្រីល័ក្ខ ទទួលបានរហស្សនាមថា នាងថ្មីៗ ។ ស្រីល័ក្ខ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកព័ត៌មាន និងគមនាគមន៍នៅសាកលវិទ្យាល័យកម្ពុជា។ បច្ចុប្បន្ន ស្រីល័ក្ខ កំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច៕

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ញឹក ស្រីល័ក្ខ