ចូលឆ្នាំ! រដ្ឋបាលរាជធានីភ្នំពេញ រៀបចំរថយន្តក្រុងជិត ៦០០គ្រឿង ដឹកពលរដ្ឋទៅស្រុកកំណើត
  • ថ្ងៃសុក្រ ទី២១ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ១០:២០ នាទី ព្រឹក
ចូលឆ្នាំ! រដ្ឋបាលរាជធានីភ្នំពេញ រៀបចំរថយន្តក្រុងជិត ៦០០គ្រឿង ដឹកពលរដ្ឋទៅស្រុកកំណើត

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមរថយន្តក្រុងចំនួន ៥៩៧គ្រឿង ដើម្បីដឹកជញ្ជូនពលរដ្ឋទៅស្រុកកំណើតដោយឥតគិតថ្លៃ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ។ ការធ្វើបែបនេះ គឺដើម្បីជួយសម្រួលដល់ការចំណាយរបស់ពលរដ្ឋ។

TTN-Free-Banner-In-Article-PC

សេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែមីនា បានបញ្ជាក់ថា រថយន្តក្រុងទាំង៥៩៧គ្រឿងនេះ នឹងបម្រើសេវាដឹកជញ្ជូនពលរដ្ឋរយៈពេល៦ថ្ងៃ គឺចាប់ពីថ្ងៃទី១២ ដល់១៧ ខែមេសា។ 

ក្នុងចំណោមរថយន្តក្រុង ៥៩៧គ្រឿងនេះ មាន១០០គ្រឿង នឹងដាក់ឱ្យប្រើប្រាស់សម្រាប់ប្រតិបត្តិការតម្រាយខ្សែរត់ក្នុងរាជធានីភ្នំពេញ។ ចំណែក ៤៩៧គ្រឿងទៀត នឹងដាក់ឱ្យបម្រើសេវាដឹកជញ្ជូនពលរដ្ឋ ចេញពីក្រុងភ្នំពេញ ទៅតាមបណ្ដាខេត្ត និងពីបណ្តាខេត្តត្រឡប់មកភ្នំពេញវិញ។ ក្នុងរថយន្តក្រុងនីមួយៗ ក៏មានរៀបចំទឹកបរិសុទ្ធ ដោយឥតបង់ថ្លៃផងដែរ។

 

ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវឱ្យកម្មករ-និយោជិត និងពលរដ្ឋទាំងអស់ ងាកមកដំណើរតាមរយៈរថយន្តក្រុងរបស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញវិញ ដើម្បីកាត់បន្ថយការចំណាយ៕ 


អ្នកសរសេរអត្ថបទ

ឈុំ ចន្ថា ជាអ្នកសារព័ត៌មានជំនាញកសិកម្ម និងបរិស្ថាន។ ចន្ថា បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកសិល្បៈនិង ការសិក្សាពីព័ត៌មាន។

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ឈុំ ចន្ថា