រថយន្តនីសាន់ ថេរ៉ា ស្ព័រថ្មី បានដល់ទីផ្សារកម្ពុជា នាំចូលដោយក្រុមហ៊ុន តាន់ចុង ម៉ូធ័រ ខេមបូឌា
  • ថ្ងៃសុក្រ ទី២១ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ២:០០ នាទី រសៀល
រថយន្តនីសាន់ ថេរ៉ា ស្ព័រថ្មី បានដល់ទីផ្សារកម្ពុជា  នាំចូលដោយក្រុមហ៊ុន តាន់ចុង  ម៉ូធ័រ  ខេមបូឌា

ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ ៖ ក្រុមហ៊ុន តាន់ចុង  ម៉ូធ័រ  ខេមបូឌា  បាននាំមកជូននូវ ព្រឹត្តិការណ៍តាំងបង្ហាញរថយន្ត នីសាន់ថេរ៉ា ស្ព័រថ្មី ប្រណិតកម្រិតកំពូល សម្រាប់ទីផ្សារកម្ពុជា។ ក្រុមហ៊ុនតាន់ចុង ម៉ូធ័រ (ខេមបូឌា) ភីធីវ៉ាយ អិលធីឌី (Tan Chong Motor (Cambodia) Pty. Ltd. ហៅថា «ធីស៊ីអេមស៊ី TCMC») ជាក្រុមហ៊ុនលក់ និង ចែកចាយផ្ដាច់មុខរថយន្តនីសាន់ នៅព្រះរាជាណាចក្រកម្ពុជា និងជាបុត្រសម្ព័ន្ធគ្រប់គ្រងទាំងស្រុងនៃ ក្រុមហ៊ុនតាន់ចុងម៉ូធ័រហូលឌីងប៊័រហាដ (ប្រទេសម៉ាឡេស៊ី)។



លោក ហួត គីមម៉េង ប្រធានគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុនតាន់ចុង ម៉ូធ័រ ខេមបូឌា ប្រចាំប្រទេសកម្ពុជាបានលើកឡើងថា៖ «យើងពិតជាមានក្ដីរំភើបក្រៃលែងក្នុងការនាំមកជូន រថយន្ត Nissan TERRA SPORT ថ្មី ជាការធ្វើបច្ចុប្បន្នភាពថ្មីចុងក្រោយបំផុតចំពោះត្រកូល SUV លំដាប់ថ្នាក់ខ្ពស់របស់យើង។ វាត្រូវបានរចនាឡើងសម្រាប់គ្រួសារ ដែលចូលចិត្តស្វែងរកដំណើរកម្សាន្តបែបផ្សងព្រេង និងល្អបំផុតសម្រាប់ការបើកបរក្នុងទីក្រុងប្រចាំថ្ងៃ។ បំពាក់ដោយមុខងារពិសេសៗប្រកបដោយភាពច្នៃប្រឌិត ផ្តល់ភាពងាយស្រួល និងបច្ចេកវិទ្យាទំនើបៗ ផ្តល់នូវទំនុកចិត្តក្នុងការបើកបរ»។



រថយន្ត Nissan Terra Sport ថ្មី ត្រូវបានរចនាឡើងវិញជាមួយការតុបតែងផ្នែកខាងក្រៅពណ៌ខ្មៅ និង យ៉ាន់ស្ព័រពណ៌ខ្មៅថ្មី ដែលជួយបង្កើនសោភ័ណភាពរួមរបស់វាឱ្យកាន់តែស្រស់ស្អាត បែបស្ព័រ។ ផ្នែកខាងក្នុងក៏ត្រូវរតុបតែងដោយពណ៌ខ្មៅទាំងអស់ផងដែរ វាបានបន្ថែមភាពទាក់ទាញដល់រថយន្ត SUV លក្ខណះគ្រួសារមួយកម្រិតទៀត។ វាគឺសមិទ្ធផលដ៏ល្អឥតខ្ចោះនៃ DNA ប្រកបដោយភាពច្នៃប្រឌិត របស់ក្រុមហ៊ុននីសាន់ ដែលប្តេជ្ញាផ្តល់ជូនអតិថិជន នូវរថយន្ត ដែលមិនត្រឹមតែបំពាក់ដោយបច្ចេកវិទ្យាឆ្លាតវៃកម្រិតខ្ពស់របស់នីសាន់សម្រាប់ការបើកបរប្រកបដោយទំនុកចិត្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការរចនាដិតខ្មៅរលោង និងទាន់សម័យដែលទាក់ទាញភ្នែកអ្នកទស្សនា ផងដែរ។



រថយន្ត Nissan Terra Sports ស៊េរីថ្មីនេះ ត្រូវបានពង្រឹងដោយគ្រឿងបន្ថែមបែបស្ព័រដែលមានដូចជា៖
•    ប៉ាណាមុខពណ៌ខ្មៅ
•    រចនាបែបស្ព័រខ្មៅរលោងចាប់ពីផ្នែកខាងមុខរហូតដល់កាងខាងក្រោយ
•    ស៊ុមកាងមុខខាងក្រោម និងស៊ុមកាងក្រោយខាងក្រោមខ្មៅរលោង
•    អំពូលកាត់អ័ព្ទតុបតែងដោយពណ៌ខ្មៅ
•    កញ្ចក់ទ្វារពណ៌ខ្មៅ
•    កាងលើដំបូលពណ៌ខ្មៅ
•    ដៃទ្វារពណ៌ខ្មៅ
•    បូឌា និងឈ្នាន់ជាន់ តុបតែងដោយពណ៌ខ្មៅ
•    អង់តែនរាងព្រុយត្រីឆ្លាមពណ៌ខ្មៅ
•    កាងក្រោយពណ៌ខ្មៅ ទ្វារក្រោយ និងកាងលើទ្វារក្រោយពណ៌ខ្មៅ
•    ផ្នែកខាងក្នុងរចនាបែបស្ព័រខ្មៅរលោង
•    យ៉ាន់អាលុយមីញ៉ូមពណ៌ខ្មៅទំហំ ១៨ អ៊ីញ



ម៉ាស៊ីន Turbo-charged ជាមួយប្រព័ន្ធកាពីតាស

រថយន្ត Nissan Terra Sport បំពាក់ដោយម៉ាស៊ីនម៉ាស៊ូត 2.5L Turbocharger ៤ស៊ីឡាំង ដែលអាចផលិតបានកម្លាំង ១៩០សេះ និងកម្លាំងរមួល 450Nm ដែលផ្តល់នូវការបង្កើនល្បឿនដ៏ល្អបំផុតនៅក្នុងថ្នាក់របស់វា។ បំពាក់ដោយប្រអប់លេខ ៧ វគ្គអូតូ និង ៧ ដៃធានាបាននូវការបើកបររលូន ម៉ាស៊ីនខ្លាំង ជាន់ស្ទុះ ប្រសិទ្ធភាពក្នុងការបង្កើនល្បឿនលឿន។

បន្ថែមពីលើដំណើរការម៉ាស៊ីនខ្លាំងរបស់វា រថយន្តប្រភេទ SUV គ្រួសារប្រើប្រាស់ប្រព័ន្ធកាពីតាស 4X4 (4WD) ដែលអនុញ្ញាតឱ្យអ្នកបើកបរ និងអ្នកដំណើរកាន់តែមានសមត្ថភាពក្នុងការធ្វើដំណើរផ្សងព្រេងកាន់តែច្រើន ដោយសារវាអាចប្តូរពីកាពីតាស 4X4 (4WD) ទៅ (2H) ដោយប្រើប៊ូតុងនៅផ្នែក កណ្តាល។ ប្រព័ន្ធជើងក្រោមខាងក្រោយ multi-link rear suspension ផ្តល់នូវការបើកបរកាន់តែរលូន និងស្ថេរភាពនៅលើផ្លូវកោង ផ្តល់នូវការធ្វើដំណើរដ៏រីករាយសម្រាប់អ្នករាល់គ្នានៅក្នុងរថយន្តប្រភេទ SUV លំដាប់កំពូល។



ផាសុកភាព និងមុខងារពិសេស

រថយន្តនីសាន់ Terra Sport ថ្មី អនុញ្ញាតឱ្យអ្នកធ្វើដំណើរផ្សងព្រេងគ្មានដែនកំណត់នៅ ក្នុងរថយន្តដ៏ប្រណីត ដែលត្រូវបានធ្វើឱ្យប្រសើរឡើងដោយផ្ទៃខាងក្នុងពណ៌ខ្មៅបែបស្ព័រ បង្កើនផាសុកភាពនៅពេលបើកបរ។

តាបឡូត្រូវបានតុបតែងដោយស្បែកពណ៌ខ្មៅដែលផ្តល់នូវភាពទំនើបទាន់សម័យ អារម្មណ៍ស្រស់ស្រាយ  បំពាក់មកជាមួយប្រព័ន្ធកម្សាន្តចាក់ចម្រៀងជាសំឡេងថាច់ស្គ្រីន ទំហំ  ៨អ៊ីញ ដែលអាចភ្ជាប់ជាមួយ Apple CarPlay និង Android Auto ។ វាត្រូវបានបំពេញបន្ថែមដោយប្រព័ន្ធបំពងសំឡេងម៉ាក Bose ដែលល្អបំផុត ចំនួន ៨គ្រាប់ ដែលផ្តល់នូវសំឡេងពីរោះរណ្តំនៅក្នុងរថយន្ត  ខណៈដែល អ្នកដំណើរខាងក្រោយក៏អាចទទួលបាន ភាពសប្បាយរីករាយជាមួយនឹងអេក្រង់កម្សាន្ត LCD ទំហំ ១១អ៊ីញ ដែលតភ្ជាប់ជាមួយខ្សែ HDMI ក្នុងអំឡុងពេលធ្វើដំណើរ។



ប្រព័ន្ធការពារសុវត្ថិភាព ៣៦០ដឺក្រេ  របស់នីសាន់

រថយន្តនីសាន់ Terra Sport ថ្មីនេះ បានបំពាក់នូវបច្ចេកវិទ្យាសុវត្ថិភាពជាច្រើនដែលអាចជួយដល់ការបើកបរក្នុងស្ថានភាពផ្សេងៗ។ ប្រព័ន្ធការពារសុវត្ថិភាព ៣៦០ដឺក្រេ  របស់នីសាន់ ផ្តល់នូវការការពារយ៉ាងពេញលេញ ដោយបំពាក់នូវមុខងារសុវត្ថិភាពកម្រិតខ្ពស់ដូចជា ប្រព័ន្ធតាមដានសុវត្ថិភាពជុំវិញរថយន្ត (IAVM) ប្រព័ន្ធផ្តល់សញ្ញាពេលមានវត្ថុមានចលនានៅក្បែររថយន្ត (MOD) ដែលផ្តល់នូវទិដ្ឋភាពជុំវិញរថយន្តកាន់តែប្រសើរឡើង ខណៈដែល សេនស័រជំនួយចូលចតមុខក្រោយ ផ្តល់សញ្ញាព្រមានជាសំឡេងប៊ីបនៅពេលរថយន្តខិតជិតឧបសគ្គ ឬ ខិតជិតរថយន្តដែលនៅក្បែរនោះ។

រថយន្តនីសាន Terra Sport ថ្មី ក៏បានបំពាក់មកជាមួយប្រព័ន្ធត្រួតពិនិត្យសម្ពាធខ្យល់កង់រថយន្ត (TPMS) ដែលមិនត្រឹមតែបង្ហាញសម្ពាធសំបកកង់ក្នុងពេលជាក់ស្តែងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជូនដំណឹងដល់អ្នកបើកបរ នៅពេលដែលសម្ពាធខ្យល់ធ្លាក់ក្រោមកម្រិតធម្មតា។

វាក៏រួមបញ្ចូលផងដែរនូវប្រព័ន្ធហ្រ្វាំងដែលរួមមាន ប្រព័ន្ធការពារការជាប់គាំងហ្រ្វាំង (ABS), ប្រព័ន្ធជំនួយហ្វ្រាំងអេឡិចត្រូនិចជំនួយពេលជាប់ផុង (EBD) និង ហ្វ្រាំងជំនួយបន្ទាន់ (BA)។ វាក៏បានបំពាក់មកជាមួយប្រព័ន្ធគ្រប់គ្រងលំនឹងរបស់រថយន្ត (VDC) និងប្រព័ន្ធគ្រប់គ្រងការសណ្តោងរម៉ក(TCS) ដើម្បីធានាបាននូវស្ថេរភាពក្នុងគ្រប់លក្ខខណ្ឌនៃការបើកបរ និងប្រព័ន្ធជំនួយពេលឡើងចំណោត (HSA)។ កញ្ចប់សុវត្ថិភាពដែលគ្របដណ្តប់ទាំងអស់នេះ រួមបញ្ចូលពោងសុវត្ថិភាព SRS ចំនួនប្រាំមួយ ខ្សែក្រវាត់សុវត្ថិភាពការពារការប៉េះទង្គិច។



រថយន្តនីសាន់ មាន៣ពណ៌ សម្រាប់ជ្រើសរើស

រថយន្តនីសាន់ ម៉ូឌែល Nissan Terra Sport មានតម្លៃត្រឹមតែ ៦,៣០០០ ដុល្លារអាម៉េរិក ប៉ុណ្ណោះ។ សូមចូលទស្សនា សាលតាំងបង្ហាញរថយន្តនីសាន់ នៅជិតលោកអ្នកបំផុត ដើម្បីបើកបរសាកល្បង ឬ ទូរសព្ទ ណាត់ជួបដើម្បីទទួលបានបទពិសោធពីរថយន្តនីសាន់ថេរ៉ា ស្ព័រថ្មី។

សម្រាប់ព័ត៌មានបន្ថែមអំពី ម៉ូឌែលរថយន្តនីសាន់ក្នុងប្រទេសកម្ពុជា សូមចូលគេហទំព័រនីសាន់ខេមបូឌាតាម www.nissan.com.kh/ ឬ តាមដានផេកហ្វេសប៊ុករបស់ នីសាន់ ខេមបូឌា Nissan Cambodia របស់យើងខ្ញុំ៕






(អត្ថបទពាណិជ្ជកម្ម)
 

អ្នកសរសេរអត្ថបទ

ឈ្មោះ ឌួក ដែន ផ្នែកប្រតិបត្ដិអាជីវកម្ម និងសរសេរអត្ថបទពាណិជ្ជកម្ម។ ឌួក ដែន បានចូលបម្រើការងារនៅក្នុងស្ថាប័នសារព័ត៌មានឌីជីថលថ្មីៗ ជាអ្នកប្រតិបត្ដិអាជីវកម្ម និងសរសេរអត្ថបទពាណិជ្ជកម្មចាប់តាំងពីឆ្នាំ២០២២។

© រក្សាសិទ្ធិដោយ thmeythmey.com

ឌួក ដែន