កូរ៉េខាងជើង ប្រកាសជោគជ័យលើការសាកល្បងប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះ
  • ថ្ងៃសុក្រ ទី២១ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៧:២៩ នាទី ល្ងាច
កូរ៉េខាងជើង ប្រកាសជោគជ័យលើការសាកល្បងប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះ
លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង។ រូបភាព KCNA

កូរ៉េខាងជើង នៅថ្ងៃទី២០ ខែមីនា បានប្រកាសទទួលជោគជ័យលើការបាញ់សាកល្បងប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះ ក្រោមការត្រួតពិនិត្យរបស់មេដឹកនាំ គីម ជុងអ៊ុន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើង KCNA នៅថ្ងៃទី២១ ខែមីនា។

TTN-Free-Banner-In-Article-PC

រដ្ឋបាលមីស៊ីលរបស់កូរ៉េខាងជើង នៅថ្ងៃទី២០ ខែមីនា បានបាញ់សាកល្បង ដើម្បីពិនិត្យលើសមត្ថភាពគ្រប់ជ្រុងជ្រោយនៃប្រព័ន្ធមីស៊ីល ដែលត្រូវដាក់ឱ្យផលិតទ្រង់ទ្រាយធំ។ 

ក្នុងការសាកល្បងនេះ លោក គីម ជុងអ៊ុន មេដឹកនាំដ៏មានអំណាចរបស់កូរ៉េខាងជើង បានចូលរួមពិនិត្យលើការបាញ់មីស៊ីលដោយផ្ទាល់។ បើតាមលោក គីម ការសាកល្បងប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះនេះ បានបង្ហាញពីសមត្ថភាពឆ្លើយតបដ៏រហ័ស និងអាចទុកចិត្តបាន។ 

តាមការចុះផ្សាយនោះ លោក គីម បានបង្ហាញស្នាមញញឹម ពេលមីស៊ីលវាយប្រហារត្រូវគោលដៅ និងផ្ទុះនៅលើទឹក។ 

ដ្បិតចាត់ទុកទទួលបានជោគជ័យ លោក គីម បានប្រកាសថា កងទ័ពកូរ៉េខាងជើង នឹងត្រូវបានបំពាក់ជាមួយប្រព័ន្ធអាវុធការពារដ៏សំខាន់ ជាមួយសមត្ថភាពដ៏ខ្លាំង។ លោក គីម ក៏មិនភ្លេចអរគុណដ៏ក្រុមស្រាវជ្រាវ និងអភិវឌ្ឍអាវុធផងដែរ ដែលបានចូលរួមចំណែកដល់ការពង្រឹងសមត្ថភាពការពារជាតិ៕


អ្នកសរសេរអត្ថបទ

​ធៀន ភា​រិន្ទ បានចាប់ផ្តើម​ការងារ​ជា​អ្នកសារព័ត៌មាន​នៅ សារព័ត៌មាន​ថ្មីៗ នៅក្នុង​ឆ្នាំ​២០១៩​។ បច្ចុប្បន្ននេះ ភា​រិន្ទ​កំពុង​សិក្សា​ផ្នែក​ច្បាប់ នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច និង​នៅ​ដេ​ប៉ា​តេ​ម៉​ង់​សិក្សា​អន្តរជាតិ នៃ​វិទ្យាស្ថាន​ការបរទេស សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។ ភា​រិន្ទ ជា​អ្នកតាមដាន​ព័ត៌មាន​អន្តរជាតិ ជាពិសេស នយោបាយ សេដ្ឋកិច្ច និង​ទំនាក់ទំនង​ការបរទេស​។​...

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ធៀន ភា​រិន្ទ