មុនចូលឆ្នាំ ខេត្តកំពង់ស្ពឺ នឹងរៀបចំពិធីប្រណាំង «រទេះសាឡីគោលឿន»
  • ថ្ងៃសុក្រ ទី២១ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៩:៥៩ នាទី យប់
មុនចូលឆ្នាំ ខេត្តកំពង់ស្ពឺ នឹងរៀបចំពិធីប្រណាំង «រទេះសាឡីគោលឿន»

អាជ្ញាធរខេត្តកំពង់ស្ពឺ នឹងរៀបចំពិធីប្រណាំង «រទេះសាឡីគោលឿន» នៅថ្ងៃទី៧ ខែមេសា ​​នៅក្នុង​ភូមិ​ស្នោទី១ សង្កាត់រការធំ ក្រុងច្បារមន។ ​បើតាមការជូនដំណឹងរបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ ចុះថ្ងៃទី២០ ខែ​មីនា​ពិធីប្រណាំង «រទេះសាឡីគោលឿន» ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដើម្បី​ចូលរួមអភិរក្ស លើក​ស្ទួយ អភិវឌ្ឍន៍ និងផ្សព្វផ្សាយ កាន់តែទូលំទូលាយនូវប្រពៃណីប្រណាំងរទេះ ដែល​បន្សល់ដោយបុព្វបុរសខ្មែរ។

TTN-Free-Banner-In-Article-PC

នៅ​ឆ្នាំនេះ​មន្ទី​រ​វប្បធម៌​ សង្ឃឹម​ថា ពិធីប្រណាំង «រទេះសាឡីគោលឿន» មុនចូលឆ្នាំថ្មីនេះ នឹ​ងមាន​ពល​រដ្ឋ​ចូលរួមទស្សនាច្រើនកុះករដូចរាល់ឆ្នាំដែរ។ បើតាមមន្ទីរវប្បធម៌ និង​វិចិត្រ​សិល្បៈខេត្តកំពង់ស្ពឺ ​ ដើមឡើយ «រទេះសាឡីគោ» ត្រូវបានគេប្រើប្រាស់សម្រាប់តែដឹក​ជញ្ជូន​បណ្ណាការក្នុងពិធីអាពាហ៍ពិពាហ៍ និងដឹកជញ្ជូនលោកយាយ លោកតា ចូលរួមក្នុង​ពិធីអាអាពាហ៍ពិពាហ៍ បុណ្យប្រពៃណី និងបុណ្យផ្សេងៗទៀតប៉ុណ្ណោះ។

ក្រោយៗមកទៀត អ្នក​ភូមិក៏បានផ្ដួចផ្ដើមគំនិត បង្កើតពិធីប្រណាំងរទេះសាឡីគោនេះ​នៅតាមភូមិ តាមសហគមន៍ រហូតនៅតាមទីប្រជុំជន ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មី​ប្រពៃណីខ្មែរ៕  


អ្នកសរសេរអត្ថបទ

ឈុំ ចន្ថា ជាអ្នកសារព័ត៌មានជំនាញកសិកម្ម និងបរិស្ថាន។ ចន្ថា បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកសិល្បៈនិង ការសិក្សាពីព័ត៌មាន។

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ឈុំ ចន្ថា